យុវជន ឆាយ ទ្រី ចាប់យកជំនាញផលិតរូបភាពឯកសារភាពយន្តព្រោះក្ដីស្រឡាញ់ និងចង់មានអាជីពច្បាស់លាស់

តាមរយៈការតម្រង់ទិសមុខជំនាញពីអង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) យុវជន ឆាយ ទ្រី បានសម្រេច​ចិត្ត​ជ្រើសយកជំនាញផ្នែកភាពយន្តដែលផ្តោតលើការផលិតរូបភាពឯកសារ កាលពីចុងឆ្នាំ​២០១៩ ក្រោយ​ពេលបញ្ជាប់ការសិក្សាថ្នាក់ទី១២ ដោយ​សារ​តែរូបគេ​ចូលចិត្តដើរមើលទេសភាពនានាជាការកម្សាន្ត ហើយ​ម្យ៉ាងវិញទៀតនៅថ្ងៃអានាគត ឆាយទ្រី ចង់ក្លាយជាអ្នកផលិតឯកសាររូបភាពនៅកម្ពុជាប្រកបដោយសមត្ថភាព និងវិជ្ជាជីវៈ។

យុវជន​ដែល​មាន​ដើមកំណើតនៅខេត្តព្រៃវែងរូប​នេះ បាន​ថ្លែងថា ខ្លួន​បានចំណាយពេលរហូតដល់ទៅ​ពីរលើកក្នុងការដាក់ពាក្យចូលរៀន ទើបទទួលបានឱកាសពីសាលាក្នុងការមកសម្ភាសន៍ចូលរៀន។ កាលដែលចំណាយពេលផ្ទួនគ្នាបែបនេះ គឺដោយសារមានបេក្ខជនដាក់ពាក្យចូលរៀនច្រើន ហើយលោកជាសិស្សសាលារៀននៅខាងក្រៅសាលា PSE ផង ដូច្នេះលោកមិនទាន់មានទំនាក់ទំនងជាមួយសាលានៅឡើយ ទើបតម្រូវឱ្យមានការព្យាយាមធ្វើដំណើរទៅសាលាជាញឹកញាប់ដើម្បីទទួលបានព័ត៌មានអំពីការសិក្សា។

ឆាយ ទ្រី បន្តថា នៅសាលាដែលលោកកំពុងសិក្សាប្រសិនបើចេះភាសារអង់គ្លេស គឺមានអាទិភាពប្រឡងចូលជាប់ ពីព្រោះមេរៀននៅសាលា PSE គេប្រើប្រាស់ជាភាសារអង់គ្លេសទាំងអស់។ ហើយ​ចំពោះគ្រូនៅទីនោះទៀតសោត ក៏ជាជនជាតិបរទេសដែរ ថែមទាំងមានសិក្ខាសាលាមកពីបរទេសទៀតផង។

បើតាមការឱ្យដឹងរបស់ យុវជន ឆាយ ទ្រី ជំនាញផលិតរូបភាពឯកសារភាពយន្ត ទាមទារឱ្យចេះទាំងភាសាបច្ចេកទេស, ភាសាផ្សេងៗ និងការអនុវត្តន៍ផ្ទាល់ ដូច្នេះហើយតម្រូវឱ្យមានក្តីស្រឡាញ់ ភាពតស៊ូ និងមានឆន្ទៈគោលដៅពិតប្រាកដជាមុន ទើបជ្រើសរើសជំនាញនេះ។ ដោយមានក្តីស្រមៃចង់ក្លាយជា ប្រធានផ្នែកផលិតរូបឯកសារភាពយន្តផង និងក្ដីស្រឡាញ់ចំពោះជំនាញនេះផង ទោះបីជាមានឧបសគ្គបែបណាក៏ដោយ ក៏ ឆាយ ទ្រី មិនដែលមានចិត្តចង់បោះបង់ម្តងណាឡើយ។ ដើម្បីឆ្លើយតបទៅនឹងភាពនឿយហត់ទាំងនោះ ឆាយ ទ្រី និយាយថា មានតែការតស៊ូព្យាយាមប៉ុណ្ណោះ។

យុវជន​វ័យ​ក្មេង​រូប​នេះ​បន្ថែមថា ក្នុងការ​រៀន​ជំនាញ​ថតរូបភាពឯកសារភាពយន្ត ចាំបាច់​ត្រូវចេះភាសាបរទេសដើម្បីងាយស្រួលក្នុងការរៀន និងស្រាវជ្រាវ។ មួយវិញទៀតក៏​ត្រូវថែរក្សាសារពាង្គកាយឱ្យបានល្អ មានន័យថា តម្រូវឱ្យរាងកាយមាំមួន រហ័សរហួន អាចស៊ូទ្រាំនឹងការឈរថតក្នុងរយៈពេលយូរបាន ព្រោះថា ឧបករណ៍ដែលប្រើប្រាស់ខ្លះមានទម្ងន់ធ្ងន់ៗ ដូច្នេះបើមិនមានរាងកាយមាំមួនហាក់ពិបាកក្នុងការសម្របខ្លួនទៅនឹងជំនាញនេះ។

សម្រាប់​ជំនាញ​ផលិតរូបភាពឯកសារភាពយន្តនេះ នៅពេលដែលរៀនចប់ សិក្ខាកាម អាចធ្វើការឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ អាចប្រកបអាជីវកម្មដោយខ្លួនឯង ឬធ្វើជាអ្នកអាជីពឯករាជ្យលើផ្នែកនេះក៏បាន។ ប៉ុន្តែសម្រាប់យុវជន ឆាយ ទ្រី ចង់ចាប់ផ្តើមដោយចេញទៅធ្វើការជាមួយក្រុមហ៊ុន ឬស្ថាប័ននានា ជាមុនសិន ក្រោមមូលហេតុថា ត្រូវការពង្រឹងជំនាញ និងស្វែងរកបទពិសោធពីមជ្ឈដ្ឋានជុំវិញខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។