ប្រទេសក្នុងតំបន់អាស៊ីកណ្ដាល កំពុងផ្ដោតលើការបណ្ដុះបណ្ដាលអ្នកជំនាញផ្នែកការអភិវឌ្ឍបៃតង និងការពង្រឹងជំនាញ

ប្រទេសនៅក្នុងតំបន់អាស៊ីកណ្ដាលបាននិងកំពុងមើលឃើញពីកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សន៍ចុងក្រោយនេះ។ ទន្ទឹមនឹងការរីកចម្រើន ប្រទេសក្នុងតំបន់នេះ ក៏កំពុងប្រឈមនឹងបញ្ហាភាពមិនស៊ីគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការការងារក្នុងទីផ្សារ។ នេះបើយោងតាមអង្គការពលកម្មអន្តរជាតិ (ILO)។

បញ្ហាសង្គ្រាមនៅអ៊ុយក្រែនបានបណ្ដាលឱ្យលំហូរប្រជាជនចំណាកស្រុកកើនឡើង ដែលមិនធ្លាប់មានពីមុនមក បានបង្កើតឱ្យមានអស្ថិរភាព លំហូរចេញ និងលំហូរចូលនៃកម្លាំងពលកម្ម ព្រមទាំងអស្ថិរភាពការងារសម្រាប់បុគ្គលិក ។ លើសពីនេះ បញ្ហាជំងឺរាតត្បាតក៏បានជះឥទ្ធិពលអវិជ្ជមានទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងការងារផងដែរ ។ ជាពិសេស ក្រុមមនុស្សដែលងាយរងគ្រោះ ដែលមានមនុស្សចាស់ គ្រួសារក្រីក្រ ស្ត្រីមេម៉ាយ ជនមានពិការភាព កុមារ និងយុវជន ។ ខណៈនយោជកក្នុងតំបន់ កំពុងមានតម្រូវការយ៉ាងខ្លាំង ក្នុងការជួលកម្មករជំនាញ បុគ្គលិកដែលបានពង្រឹងជំនាញ និងរក្សាកម្លាំងពលកម្មក្នុងពេលបច្ចុប្បន្នឱ្យបានល្អ។

យោងតាមរបាយការណ៍ WE Forum បានរកឃើញនិន្នាការសំខាន់ៗចំនួន ៣ ដែលកំពុងលេចធ្លោក្នុងតំបន់នេះ។

១. ការអភិវឌ្ឍបៃតង និងបរិវត្តកម្មបច្ចេកវិទ្យា គឺជាកាតាលីករបង្កើតការងារក្នុងតំបន់

ការវិនិយោគទៅលើការអភិវឌ្ឍបៃតង មិនមែនគ្រាន់តែជាកត្តាចាំបាច់ផ្នែកសីលធម៌ និងការគាំពារបរិស្ថានប៉ុណ្ណោះទេ វាក៏ជាផ្នែកមួយដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។ យោងតាមរបាយការណ៍របស់ WE Forum បានបង្ហាញថា ការវិនិយោគលើការអភិវឌ្ឍបៃតង ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រភពនៃការបង្កើតការងារដ៏ធំមួយក្នុងតំបន់។ និន្នាការបែបនេះ ត្រូវបានគេឃើញជាពិសេសនៅក្នុងប្រទេសតួគី ដែលការវិនិយោគទៅលើ បញ្ហាបម្រែបម្រួលអាកាសធាតុ រួមចំណែកយ៉ាងធំក្នុងការបង្កើតការងារ ដែលមានអត្រារហូតទៅដល់ ៥៦ភាគរយនៅក្នុងប្រទេស និង៤៤ភាគរយជាសកល។ ដោយឡែក នៅប្រទេសកាហ្សាក់ស្ថាន កម្មវិធី Global Clean Tech Innovation Program (GCIP) មានគោលបំណងក្នុងការលើកកម្ពស់ការងារបៃតងក្នុងប្រទេស និងគាំទ្រដល់នវានុវត្តបច្ចេកវិទ្យាបៃតង។

ខណៈដែលការអភិវឌ្ឍបៃតង គឺជាកម្លាំងដែលមិនអាចបញ្ឈប់បាន បរិវត្តកម្មបច្ចេកវិទ្យា ក៏កំពុងតែមានអភិវឌ្ឍទៅមុខជាលំដាប់ដូចគ្នា។ ជាក់ស្ដែង អ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន (Machine Learning) កំពុងឈរនៅកំពូលតារាងការងារ ដែលកំពុងមានតម្រូវការក្នុងប្រទេសតួកគី ជាមួយនឹងកំណើន ៣៩ភាគរយ ខណៈអ្នកវិភាគទិន្នន័យ និងអ្នកវិទ្យាសាស្ត្រ ត្រូវបានគេរំពឹងថា នឹងកើនឡើង ២៧ភាគរយ ក្នុងប្រទេសកាហ្សាក់ស្ថានក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

២. ម្ចាស់អាជីវកម្មនៅអាស៊ីកណ្ដាល កំពុងមានទំនោ វិនិយោគលើការការពារ និងភាពបត់បែននៃម៉ោងការងារ ដើម្បីទាក់ទាញបុគ្គលិកពូកែ

នៅពេលដែលប្រទេសជាច្រើនកំពុងខិតខំជំរុញកំណើនសេដ្ឋកិច្ច បញ្ហាសុវត្ថិភាព និងសុខុមាលភាពនៅកន្លែងការងារកំពុងក្លាយជាកង្វល់ដ៏សំខាន់ ជាពិសេសនៅតំបន់អាស៊ីកណ្ដាល ដោយសារកត្តាធម្មជាតិ និងមនុស្ស។ ២២ភាគរយ នៃនិយោជកនៅអាស៊ីកណ្ដាល បានចាប់អារម្មណ៍លើការកែលម្អម៉ោងការងារ និងការធ្វើការថែមម៉ោង។ ១៦ភាគរយ នៃក្រុមហ៊ុនក្នុងតំបន់មានឆន្ទៈក្នុងការបង្កើនសុវត្ថិភាពនៅកន្លែងធ្វើការ ដែលមានអត្រាខ្ពស់ជាង ៨ភាគរយនៅទូទាំងពិភពលោក។ តួលេខនេះ ត្រូវបានបញ្ជាក់នៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលក្នុងចំណោមកម្លាំងពលកម្ម ៨,៩លាននាក់ មានជាង ១,៦លាននាក់ ដែលស្មើ ១៨,៦ភាគរយ បានធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់ និងលក្ខខណ្ឌមិនអំណោយផល។ ដោយទទួលរងនូវរលកកម្ដៅ ដែលមិនធ្លាប់មានពីមុនមក។

បើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះថ្នាក់ បានបង្ហាញថា កម្មករនៅក្នុងតំបន់អាស៊ីកណ្ដាលទំនងជាទទួលរងនូវភាពតានតឹងដោយសារកម្ដៅ ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវពឹងផ្អែកលើ វិស័យកសិកម្ម ប្រេង ឧស្ម័ន និងសំណង់។

៣. ក្រុមហ៊ុនអាស៊ីកណ្តាលមើលឃើញសក្ដានុពលសម្រាប់ភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីផ្តល់មូលនិធិដល់ការរៀនជំនាញថ្មី និងការអភិវឌ្ឍជំនាញ

៣៧ភាគរយ នៃស្ថាប័នដែលបានស្ទង់មតិនៅក្នុងតំបន់ ចង់ប្រើមូលនិធិកូនកាត់ ដែលសហការគ្នារវាងវិស័យសាធារណៈ និងឯកជន សម្រាប់បណ្ដុះបណ្ដាល ការរៀនជំនាញថ្មី និងការពង្រឹងជំនាញ។ ក្រុមហ៊ុនច្រើនជាង ២ ភាគ៥ ដែលត្រូវបានស្ទង់មតិនៅហ្សកហ្ស៊ី ៤៧ភាគរយ និងកាហ្សាក់ស្ថាន ៤០ភាគរយ បង្ហាញការពេញចិត្តក្នុងការបង្កើតមូលនិធិប្រភេទនេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុននៅតំបន់អាស៊ីកណ្ដាលមានមហិច្ឆតា ក្នុងការលុបបំបាត់គម្លាតក្នុងការទទួលបានវគ្គបណ្ដុះបណ្ដាលក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ សកម្មភាពនេះ បានបង្ហាញឱ្យឃើញពីការយល់ដឹងកាន់តែខ្ពស់ក្នុងចំណោមធុរជន នៅតំបន់អាស៊ីកណ្ដាល និងអ្នកបង្កើតគោលនយោបាយ អំពីទំនួលខុសត្រូវក្នុងការពង្រឹងជំនាញបុគ្គលិក ដើម្បី​អាចត្រៀមខ្លួនរួចរាល់សម្រាប់បញ្ហាប្រឈមនានាក្នុងពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

វគ្គសិក្សា Online ឥតគិតថ្លៃចំនួន ៦ ពីសាកលវិទ្យាល័យ Harvard សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2025

សាកលវិទ្យាល័យ Harvard បានផ្ដល់ការសិក្សាវគ្គខ្លីតាមរយៈ Online ក្រោមកម្មវិធី Harvard Online ដើម្បីផ្ដល់ឱកាសសិក្សាដោយឥតគិតថ្លៃសម្រាប់និស្សិត និងអ្នកដែលចង់សិក្សាវគ្គខ្លីមកពីទូទាំងពិភពលោក។ 

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...