អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា​ និងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្នុងគោលបំណងពង្រឹងសមត្ថភាព និងអភិវឌ្ឍចំណេះដឹងដើម្បីជាទុនបន្ថែមក្នុងការចូលរួមបម្រើសង្គមជាតិ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សាមាន៣ដូចជា រដ្ឋបាលសាធារណៈ (MPA) ១ឆ្នាំ ជំនាញគោលនយោបាយសាធារណៈ (MPP) សិក្សារយៈពេល២ឆ្នាំ និងជំនាញកិច្ចការអន្តរជាតិ (MIA) សិក្សារយៈពេល២ឆ្នាំ។ ជាមួយគ្នានេះបេក្ខជនដែលចង់សិក្សាជំនាញនីមួយៗត្រូវមានបទពិសោធន៍ការងារដូចជា ជំនាញ MPA ត្រូវមានបទពិសោធន៍ការងារយ៉ាងតិច៥ឆ្នាំ និងជំនាញពាក់ព័ន្ធ, ជំនាញ MPP ត្រូវមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ និងជំនាញពាក់ព័ន្ធ, ជំនាញ MIA ត្រូវមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ និងជំនាញពាក់ព័ន្ធ។

សម្រាប់លក្ខខណ្ឌជ្រើសរើស ៖ បេក្ខជនត្រូវមានសញ្ជាតិខ្មែរ ជាមន្ត្រីរាជការពេញសិទ្ធកំពុងបំពេញការងារក្នុងក្របខណ្ឌសាធារណៈ មានសញ្ញាបត្របរិញ្ញាបត្រ និងបទពិសោធន៍ការងារ (បានបញ្ជាក់ខាងលើ) និងមានពិន្ទុIELTS ៧.០ ឬ TOEFL ibt ១០០ ឬមានលិខិតបញ្ជាក់ពីសាកលវិទ្យាល័យអំពីការសិក្សាថ្នាក់បរិញ្ញាបត្ររបស់បេក្ខជនជាភាសាអង់គ្លេស។

ជាមួយគ្នានេះ បេក្ខជនត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា វិញ្ញាបនបត្ររដ្ឋបាលបញ្ជាក់ដោយក្រសួង-ស្ថាប័ន ឬប័ណ្ណសម្គាល់មន្ត្រីរាជការ សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ លិខិតបញ្ជាក់ភាសាអង់គ្លេស ប្រវត្តិរូបសង្ខេបជាភាសាអង់គ្លេស (CV) letter of Interest ជាភាសាអង់គ្លេស(២៥០ពាក្យ) និងEssay ចំនួន២ដោយប្រធានបទទី១ (៦០០ពាក្យ) អំពី What is the most urgent challenge facing your community or nation today? ប្រធានបទទី២ (៤០០ពាក្យ) អំពី What are your personal and/or Professional goals and how do you think the program can help you in achieving your goals?

គួរបញ្ជាក់ដែរថា បេក្ខជនដែលទទួលបានការចាត់តាំងបញ្ជូនពីក្រសួង-ស្ថាប័នត្រូវដាក់ស្នើឯកសារពាក់ព័ន្ធទៅកាន់ក្រុមការងារតាមរយៈ Google Form (Submit all required documents via Google Form)។ បេក្ខជនដែលទទួលបានការចាត់តាំងបញ្ជូនពីក្រសួង-ស្ថាប័ន នឹងត្រូវឆ្លងកាត់ការវាយតម្លៃសមត្ថភាព០២ដំណាក់កាល។

ដំណាក់កាលទី១ បេក្ខជនត្រូវឆ្លងកាត់ការពិនិត្យ និងវាយតម្លៃដោយក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញលើសមត្ថភាព និងឯកសារដែលបេក្ខជនបានដាក់ស្នើជាមុនសិនដើម្បីបន្តទៅជាប់ក្នុងបញ្ជីជ្រើសរើសដំបូង (Shortlist) រួចនឹងទទួលបានការឧទ្ទេសនាមជាផ្លូវការពីឯកឧត្ដមប្រធាន ស.ស.យ.ក រាជធានីភ្នំពេញទៅកាន់សាលាលីក្វាន់យូ (Official Nomination)។ ដំណាក់កាលទី២ ក្រោយទទួលបានការឧទ្ទេសនាមពីឯកឧត្ដមប្រធាន ស.ស.យ.ក រាជធានីភ្នំពេញបេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌនានាដែលសាលាបានកំណត់។ បេក្ខជន-បេក្ខនារីដែលជាប់ជាស្ថាពរត្រូវគោរពគោលការណ៍របស់ ស.ស.យ.ក រាជធានីភ្នំពេញ និងសាលាលីក្វាន់យូ។

សម្រាប់ Submit ឯកសារតាមរយៈ Google form អាចចូលទៅកាន់តំណភ្ជាប់ https://docs.google.com/forms/d/e/1FAIpQLSdq3nwTtHAJ6ATDlqMGir-CeBxnYXtspoKAR6W8An-p8evDYA/viewform ។ សម្រាប់ការទាញយកឯកសារទាក់ទងនឹងព័ត៌មានផ្សេងៗអាចចូលទៅកាន់តំណភ្ជាប់ https://drive.google.com/drive/folders/1vAP0ECHlB9Xq1RXV42s9SpLZmcSlpxYQ ។

លោក លោកស្រីជាប្រធាន ស.ស.យ.ក តាមបណ្ដាវិស័យអង្គភាពរដ្ឋបាលរាជធានីភ្នំពេញ និងនាយក នាយិកា កម្មវិធីចំណុះមេត្តារៀបចំបញ្ជូនបញ្ជីឈ្មោះបេក្ខជនចំនួន០២រូបដែលមានសមត្ថភាព និងបានបំពេញគ្រប់លក្ខខណ្ឌនៃការជ្រើសរើសខាងលើដោយភ្ជាប់ឯកសារពាក់ព័ន្ធទៅកាន់លេខាធិការដ្ឋាន ស.ស.យ.ក រាជធានីភ្នំពេញឱ្យបានមុខថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ត្រឹមម៉ោង៥:០០នាទីល្ងាច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...