ឆ្នាំ​២០២៣ ក្រសួងអប់រំ​មាន​អាហារូបករណ៍ទៅ​សិក្សា​នៅ​ក្រៅប្រទេស​​ចំនួន៦៧២កន្លែង

ភ្នំពេញ – ​នាយកដ្ឋាន​ទំនាក់ទំនងវប្បធម៌ និង​អាហារូបករណ៍ នៃក្រសួងអប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា នៅ​ក្នុង​ឆ្នាំ​២០២៣ គេ​គ្រោង​នឹង​ប្រឡង​ជ្រើសរើស​និស្សិត​​អាហារូបករណ៍​ទៅសិក្សា​នៅ​បរទេស​សរុប​ចំនួន ៦៧២នាក់។

ក្នុងនោះ នៅ​ខែមករា ឆ្នាំ​២០២៣ មានការប្រឡង​អាហារូបករណ៍​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា និង​ក្រោយ​ឧត្តម ដែលផ្តល់​ដោយ​រដ្ឋាភិបាលចិន។ នៅខែកុម្ភៈ មានអាហារូបករណ៍​ចំនួន ៣៥កន្លែង ក្នុងនោះ ទៅសិក្សា​នៅ​ប្រទេស​ជប៉ុន​ចំនួន ៥កន្លែង លើការ​ស្រាវជ្រាវ និង​ទៅ​ប្រទេស​ហុងគ្រី ចំនួន​៣០កន្លែង សម្រាប់ការសិក្សា​ថ្នាក់ឧត្តមសិក្សា និង​ក្រោយ​ឧត្តមសិក្សា។

នៅខែមីនា ឆ្នាំ​២០២៣ មានអាហារូបករណ៍​ចំនួន១០កន្លែង សម្រាប់​ការ​សិក្សា​បរិញ្ញាបត្រ​នៅ​ប្រទេស​ចិន (SUS Tech) ។ ខែឧសភា មានអាហារូបករណ៍​ចំនួន ៣២កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​ឧត្តម​សិក្សា ក្នុងនោះ​អាហារូបករណ៍​សាធារណរដ្ឋគូបា ចំនួន២កន្លែង និង​សហព័ន្ធរុស្ស៊ី​ចំនួន ៣០កន្លែង។

ខែមិថុនា ឆ្នាំ​២០២៣ មានអាហារូបករណ៍​ចំនួន ១៦០កន្លែង ក្នុងនោះ​ទៅសិក្សា​នៅ​ប្រទេស​ជប៉ុន ៥០កន្លែង សម្រាប់​ថ្នាក់​ឧត្តមសិក្សា មធ្យមសិក្សា និងបច្ចេកទេសវិជ្ជាជីវៈ, អាហារូបករណ៍​ទៅ​ប្រទេស​ចិន​ ចំនួន១០កន្លែង សម្រាប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និង អាហារូបករណ៍​ទៅ​សិក្សា​នៅប្រទេស​វៀតណាម​ចំនួន ១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ។

នៅខែកក្កដា មានការប្រឡង​អាហារូបករណ៍​ចំនួន ១០កន្លែង សម្រាប់​ការ​ទៅ​សិក្សា​នៅ​ប្រទេស​ចិន លើការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ ខណៈ​ខែសីហា មានអាហារូបករណ៍​ចំនួន១៥កន្លែង សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ។

នៅខែវិច្ឆិកា ឆ្នាំ​២០២៣ អាហារូបករណ៍​ទៅសិក្សា​នៅ​ប្រទេស​ថៃ លើ​ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និង​បរិញ្ញាបត្រ មានចំនួន ២៥០កន្លែង ដោយ​ក្នុងនោះប្រឡង​លើកទី១ ជ្រើសយក១០០០នាក់ និង​លើកទី២ សម្រាំង​យក ២៥០នាក់។

នៅចុងឆ្នាំ​២០២៣ ពោលគឺនៅខែធ្នូ ក៏​មានការ​ប្រឡង​អាហារូបករណ៍​ សម្រាប់​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ នៅ​ប្រទេស​មីយ៉ាន់ម៉ា ចំនួន១០កន្លែង​ផងដែរ។

ដូច្នេះសម្រាប់​សិស្ស​និស្សិត​ដែលមាន​បំណង​ចង់បន្តការ​សិក្សា​នៅ​ក្រៅ​ប្រទេស សូមត្រៀម​ខ្លួន​ក្នុង​ការ​ពង្រឹងសមត្ថភាព និង​ស្វែង​រក​ព័ត៌មានលម្អិត​ពីអាហារូបករណ៍​ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍​ ដែលមានអាសយដ្ឋានអគារ​លេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..