កសាងមូលធនមនុស្សជាកាតព្វកិច្ចអាទិភាពគន្លឹះសម្រាប់កម្ពុជា

កសាងមូលធនមនុស្ស កសាងមូលធនមនុស្ស គន្លឹះសម្រាប់កម្ពុជា

សម្រាប់កម្មវិធីនយោបាយ នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ ឬយុទ្ធសាស្ត្រការងារអាទិភាពប្រាំចំណុច រួមមាន ១. ការអភិវឌ្ឍមូលធនមនុស្ស ២. ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង ៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ ៤. ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន ៥. ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។

ចក្ខុវិស័យកម្ពុជា
ដំបូងបង្អស់នេះរដ្ឋាភិបាលបាដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គោលបំណងលើកកម្ពស់កំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។
ឆ្នាំ២០៥០
បើពិនិត្យឱ្យជាក់លាក់យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១គឺផ្តោតលើកសាងមូលធនមនុស្សជាកាព្វកិច្ចអាទិភាពដើម្បីបន្តអភិវឌ្ឍន៍គោលដៅរបស់ខ្លួនឆ្ពោះទៅ
សម្រេចចក្ខុវិស័យខាងលើ ។
ហេតុអ្វីបានជាការកសាងមូលធនមនុស្ស ជាកាព្វកិច្ចអាទិភាពសម្រាប់កម្ពុជា ? ពិតណាស់ធនធានមនុស្ស និងមូលធនមនុស្សចំាបាច់ណាស់សម្រាប់សង្គមនីមួយៗ ។ ការអភិវឌ្ឍមូលធនមនុស្សជាកាព្វកិច្ចអាទិភាពសម្រាប់កម្ពុជានាពេលនេះ ដោយហេតុថា ការកសាងគុណភាពធនធានមនុស្សជាកត្តាសម្រេចគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាលព្រមទាំងជួយដល់វិស័យសង្គមសេដ្ឋកិច្ចមុនឈានដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលបន្តបន្ទាប់ ។ ជាបុព្វកិច្ចដំបូងរបស់រដ្ឋាភិបាលអណត្តិថ្មី គឺអភិវឌ្ឍមូលធនមនុស្សទាំងក្នុងស្ថាប័នដឹកនាំការងារសាធារណៈ និងពង្រឹងគុណភាពវិស័យអប់រំ ​។ ត្រង់ចំណុចនេះមានហេតុផលបីធំៗដែលគេមិនអាចមើលរំលងអំពីការកសាងមូលធនមនុស្សនៅកម្ពុជា ។

ទី១.​​ ពង្រឹងសមត្ថភាពធនធានមនុស្សដែលមានស្រាប់ក្នុងស្ថាប័នរដ្ឋ គឺបង្ហាញពីការប្តេជ្ញាទទួលខុសត្រូវខ្ពស់ក្នុងនាមជាមន្ត្រីក្របខណ្ឌមុខងារសាធារណៈ ។ ប្រសិទ្ធភាពសមិទ្ធកម្ម ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រដ្ឋាភិបាលបន្តផ្តោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម”តាមរយៈការអនុវត្តអភិក្រមឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់ ។ បញ្ជៀសរាល់រូបភាពកេងប្រវ័ញ ការបន្តអភិក្រមនេះ មានន័យថា បុគ្គលិករដ្ឋ ឬមន្ត្រីរដ្ឋាភិបាល ត្រូវតែពិនិត្យលើកាតព្វកិច្ច ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឱ្យច្បាស់លាស់ក្នុងនាមជាអ្នកបម្រើប្រជាជន បញ្ជៀសរាល់រូបភាពកេងប្រវ័ញ្ច ពុករលួយ ព្រមទាំងបំបាត់គំនិតគិតប្រយោជន៍បក្សពួកជាធំ ។ ពង្រឹងសមត្ថភាពធនធានមនុស្ស បើពុំដូច្នេះទេ មន្ត្រីនោះនឹងប្រឈមមុខនឹងពាក្យថា មន្ត្រីមិនមានទំនួលខុសត្រូវលើការងារ ឬមិនសាកសមជាអ្នកបម្រើប្រជាជនពិតប្រាកដ ។ ពោលគឺជាយន្តការពង្រឹងសមត្ថភាពធនធានមនុស្សដែលមានស្រាប់ក្នុងស្ថាប័នរដ្ឋ និងគ្រប់គ្រងធនធានមនុស្ស ដោយសំដៅដល់ដំណើការអនុវត្ត ការចាត់ចែង និងការគ្រប់គ្រងមន្ត្រី ដើម្បីសម្រេចលទ្ធផលរំពឹងទុករបស់មន្ត្រី និងគោលដៅរបស់អង្គភាព ។ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ជាតឹងតាងមួយទៀតយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងជាមធ្យោបាយដ៏សំខាន់ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

ទី២. រដ្ឋាភិបាលកំពុងបង្កើតធនធានមនុស្សដែលមានគុណភាព ដើម្បីចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ គឺបង្ហាញសមត្ថភាពធ្វើការងាររបស់មន្ត្រីរដ្ឋ ។ ជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ ចំណុចនេះ រាជរដ្ឋាភិបាលមានគោលដៅជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារ គឺជាបុគ្គលមានចំណេះដឹង ជំនាញ និងមានសមត្ថភាពពិតប្រាកដតែប៉ុណ្ណោះ ។ បើគ្រាន់តែមានសញ្ញាបត្រមួយសន្លឹកវាស់ពីកម្រិតនៃការសិក្សារបស់បុគ្គល វាទំនងជាពុំទាន់មានតម្លៃស្មើនឹងសមត្ថភាពពិត កើតចេញពីការប្រឡងប្រជែងចូលបំពេញការ​ងារ​នៅតាមក្រសួងស្ថាប័នរដ្ឋឡើយ ។ ប្រកួតប្រជែងសមត្ថភាព កំណែទម្រង់ថ្មីអំពីការប្រកួតប្រជែងសមត្ថភាពមនុស្សចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋពេលនេះនឹងទទួលបានការគាំទ្រពីសាធារណជនពិសេសយុវជនឬអ្នកសិក្សាមកពីគ្រប់មជ្ឈដ្ឋានអាចបង្ហាញសមត្ថភាពរបស់ពួកគេចូលរួមបម្រើ ការងាររដ្ឋឬបំពេញការងារក្នុងភាពជាបុគ្គលិករដ្ឋ (មន្ត្រី) ។ កសាងចំណេះដឹង ជំនាញ លទ្ធភាព និងគំរូភាព ជាមួយគ្នានេះ ការអភិវឌ្ឍន៍ធនធានមនុស្សដោយសំដៅដល់ដំណើការបង្កើនសមត្ថភាពមន្ត្រីរាជការស៊ីវិល តាមរយៈការកសាងចំណេះដឹង ជំនាញ លទ្ធភាព និងគំរូភាព គឺជាកសាងមូលធនមនុស្សចាំបាច់សម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត ។

វិជ្ជាជីវៈ (TVET) ធនធានមនុស្សជំនាញ ឬពលរដ្ឋដែលមានជំនាញច្បាស់លាស់ (skills) ជាស្នូលនៃការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងលើកឡើងថា កម្ពុជាពុំទាន់មានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់បម្រើការងារនៅតាមស្ថាប័ន និងសហគ្រាសនានានៅក្នុងស្រុកឡើយ ។កម្ពុជានៅខ្វះធនធានមនុស្សលើវិស័យបច្ចេកវិទ្យា ឧស្សាហកម្ម សេវាកម្ម ធនាគារ ហិរញ្ញវត្ថុ ពិសេសធនធានមនុស្សជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផ្សេងៗ ។ ទី៣. ការបង្កើតធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ឬកម្លាំងពលកម្មជំនាញ ដើម្បីការប្រកួតប្រជែងការងារ ។ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច កម្ពុជានៅខ្វះធនធានមនុស្សលើវិស័យបច្ចេកវិទ្យាឧស្សាហកម្មសេវាកម្មធនាគារហិរញ្ញវត្ថុពិសេសធនធានមនុស្សជំនាញបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផ្សេងៗ ។ ក្នុងមួយឆ្នាំកម្ពុជាផលិតធនធានមនុស្សពលកម្មជំនាញ បានត្រឹមតែ ៦ម៉ឺននាក់តែប៉ុណ្ណោះ ដែលចំនួននេះនៅមិនទាន់គ្រប់គ្រាន់តាមតម្រូវការដែលកម្ពុជាចង់បាននោះទេ ។ នេះបើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
 
ទន្ទឹមនឹងកង្វះខាតធនធានកម្លាំងពលកម្មជំនាញនេះរាជរដ្ឋាភិបាលកំពុងខិតខំពង្រឺងនិងពង្រីកការវិនិយោគព្រមទាំងធ្វើបរិវត្តកម្មជំនាញបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(TVET)ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹងនិងផ្នែកទន់សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្មទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម៤.០ ។

តើធ្វើយ៉ាងម្តេចដើម្បីចាប់យក កាលានុវត្តភាព និងត្រៀមខ្លួននៅ
យុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាល?

ជាការពិតណាស់និយាយដល់ចំណុចអភិវឌ្ឍមូលធនមនុស្សនៅក្នុងសង្គមនេះមិនមែនតែតួអង្គរដ្ឋាភិបាលមួយប៉ុណ្ណោះទេត្រូវអនុវត្តនិងពង្រឹងគោលនយោបាយដែលបានដាក់ចេញប្រជាពលរដ្ឋពិសេសយុវជនក៏ត្រូវត្រៀមខ្លួនពង្រឹងសមត្ថភាពជានិច្ចផងដែរទើបសម្រេចលទ្ធផលទាំងអស់គ្នា ។ យុវជនត្រូវរៀនសម្រួលគោលដៅការងារផ្ទាល់ខ្លួនឱ្យមានជំនាញ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនជាបន្តបន្ទាប់ (កសាងជំនាញច្បាស់លាស់) ទី១ យុវជនត្រូវត្រៀមខ្លួននិងចាប់យកការរីកចម្រើនបច្ចេកវិទ្យានានាស្ថិតក្នុងរបត់សកល (ចំណេះដឹងឌីថល) ទី២ ពង្រឹងសមត្ថភាពជំនាញទន់ ឬ Soft Skills និងជំនាញភាពជាអ្នកដឹកនាំ (leadership skill) ទី៣ ចូលរួមចែករំលែកចំណេះដឹង ជំនាញ ព្រមទាំងសក្តានុពលផ្ទាល់ខ្លួនទៅកាន់សង្គមដោយគិតគូរពីបរិយាបន្ន និងចីរភាព និងភាពជាពលរដ្ឋសកល​​ ​(citizenship)​ ដែលប្រជាជននៅបណ្តាប្រទេសអភិវឌ្ឍន៍កំពុងយកចិត្តទុកដាក់ ។ ទី៤

ជារួមមកវិញ តាមរយៈការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺប្រៀបដូចជាផែនទីបង្ហាញផ្លូវច្បាស់លាស់មួយក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ដែលគ្រប់គ្នានឹងទទួលបានផលយ៉ាងទូលំទូលាយ។ គួរបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្សរបស់រដ្ឋាភិបាល មានប្រាំចំណុចធំៗ រួមមាន
១. ការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា,
២. ការបណ្តុះបណ្តាលជំនាញបច្ចេកទេស,
៣. ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន,
៤. ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង,
និង ៥. ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ៕

រចនាដោយ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ទៅមើលអត្ថបទវិញ ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា ក្រុមការងារផ្សេងទៀត លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ទៅមើលអត្ថបទវិញ Article
Designer
ក្រុមការងារទៅលើការរចនាអត្ថបទ កញ្ញា ឡាច​ ស្រីកា l LACH SREYKA គឺជាអ្នករចនាក្រាហ្វិក UI/UX ដែលមានបទពិសោធន៍។ បច្ចុប្បន្នគាត់ជាអ្នករចនានៅក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (Apsara Media Services Co., Ltd.)៕ ក្រុមការងារផ្នែករចនាគេហទំព័រ រចនាដោយ កញ្ញា ឡាច​ ស្រីកា លោក នុត រិទ្ធី គឺជាអ្នករចនា សហគ្រិន និងជាអ្នកដឹកនាំអាជីវកម្មបន្ទាប់ពីលោកបានបញ្ចប់ការសិក្សាជាន់ខ្ពស់ផ្នែករចនាផលិតផលនៅទីក្រុងប៉ារីស។ បច្ចុប្បន្នលោកជាស្ថាបនិក និងជានាយកប្រធាន (នាយកប្រតិបត្តិ) នៃក្រុមហ៊ុន នុត-ឌីស៊ាញ (Nouth-Design) នៅប្រទេសបារាំង និងនៅប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ លោកជានាយកប្រធានផ្នែករចនាគេហទំព័រ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអប្សរា មេឌា សឺវីស (Apsara Media Services)៕ ប្រធានផ្នែករចនាគេហទំព័រ ក្រោមការគ្រប់គ្រង និងត្រួតពិនិត្យដោយ លោក នុត រិទ្ធី ក្រុមការងារផ្សេងទៀត ទៅមើលអត្ថបទវិញ



របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

វគ្គបណ្តុះបណ្តាលខ្លី​តាម​ប្រព័ន្ធអនឡាញ “Good Governance” របស់ប្រទេស​នូវែលសេឡង់ ដល់មន្រ្តីកម្ពុជា ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2025

រដ្ឋាភិបាល​នូវែល​សេឡង់ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​រយៈពេលខ្លី ក្រោម​ប្រធានបទ "Good Governance" តាមប្រព័ន្ធ​អនឡាញ រយៈពេល​សិក្សា​ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដល់​មន្រ្តីរាជការ​កម្ពុជា។

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។