គ្រឹះស្ថានអប់រំឯកជនលើកទឹកចិត្តអ្នកអាណាព្យាបាលបញ្ជូនកូនៗមកសិក្សានៅសាលារៀនផ្ទាល់

ភ្នំពេញ – បើទោះបីជា​ក្រសួងអប់រំ យុវជន និង​កីឡាបានប្រកាស​ពីការ​បើក​សាលារៀន​ឡើងវិញ ដោយ​អនុវត្តវិធីសាស្រ្ត​បង្រៀន​បែប​បណ្តុំ ឆ្លាស់វេនសិក្សា ក៏​ដោយ ប៉ុន្តែ​គេ​សង្កេត​ឃើញថា សិស្សានុសិស្ស​ដែលមក​សិក្សា​នៅ​ថ្នាក់​រៀន​ផ្ទាល់​ហាក់​នៅមាន​ចំនួនតិច​នៅ​ឡើយ ព្រោះតែអាណាព្យាបាលនៅព្រួយ​បារម្ភ​ពីករណីជំងឺកូវីដ១៩។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យខេសិន បានថ្លែងថា

“បន្ទាប់ពីក្រសួងបានចេញប្រកាសបើកសាលារៀនឡើងវិញ ដោយអនុវត្តវិធីសាស្រ្តបង្រៀនបែបបណ្តុំ ឆ្លាស់វេនសិក្សា និងសិក្សាតាមប្រព័ន្ធអនឡាញ (Zoom) ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក ចំនួនសិស្សមកសិក្សានៅថ្នាក់រៀនជាក់ស្តែងមានចំនួនតិច មិនដូចការរំពឹងទុក”

លោកថា មូលហេតុ​ដែល​​សិស្ស​មក​រៀន​ក្នុង​ថ្នាក់​មាន​ចំនួន​តិច ទី១ ដោយសារអាណាព្យាបាលមិនទាន់មានទំនុកចិត្តខ្ពស់លើការអនុវត្តគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់សាលារៀន និង ទី២ ដោយសារអាណាព្យាបាលនៅរង់ចាំមើលអ្នកជិតខាង ឬសាច់ញាតិបញ្ជូនកូនៗមកថ្នាក់រៀន មិនមានបញ្ហាអ្វីកើតឡើងសិន ទើបគាត់បញ្ជូនកូនៗមករៀនដែរ។

យ៉ាងណាក៏ដោយ លោក គង់ សំនៀង លើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ សូម​បញ្ជូនកូនៗមកសាលារៀន ដោយថា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១១សាខា បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសិក្សារបស់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ សាលារៀនក៏​បានអនុវត្តខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព រក្សាចំនួនសិស្សមិនលើសពី១៥នាក់ក្នុងមួយថ្នាក់ ចំណែកសិស្សមួយក្រុមទៀតរៀនតាមប្រព័ន្ធអនឡាញ។

ជាមួយ​គ្នា​នេះសាលារៀនក៏​បានបង្កើតគណៈកម្មការរក្សាបរិស្ថានអនាម័យ ដោយតម្រូវឱ្យសិស្សវាស់កំដៅ និងសម្អាតដៃជាមួយទឹកអាល់កុលជាប្រចាំ, ផ្តល់ទីកន្លែងលាងដៃ ធ្វើ Rapid Test ក្នុងករណីសង្ស័យ។ ហើយចំពោះបុគ្គលិកគ្រូបង្រៀនត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងមុនចូលបម្រើការងារ ហើយត្រូវប្រជុំតាមប្រព័ន្ធអនឡាញបើមានចំនួនអ្នកចូលរួមច្រើន, តាមដានព័ត៌មានជាក់លាក់ ជៀសវាងព័ត៌មានក្លែងក្លាយ និងមិនអនុញ្ញាតឱ្យលក់ចំណីអាហារក្នុងបរិវេណអគារសិក្សាឡើយ។

សូមជម្រាបថា  កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដើម្បីឈានឆ្ពោះទៅដំណើរការអប់រំតាមគន្លងប្រក្រតីថ្មីក្នុងបរិបទកូវីដ-១៩៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2025

វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2026

ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។