ភ្នំពេញ – បើទោះបីជាក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីការបើកសាលារៀនឡើងវិញ ដោយអនុវត្តវិធីសាស្រ្តបង្រៀនបែបបណ្តុំ ឆ្លាស់វេនសិក្សា ក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា សិស្សានុសិស្សដែលមកសិក្សានៅថ្នាក់រៀនផ្ទាល់ហាក់នៅមានចំនួនតិចនៅឡើយ ព្រោះតែអាណាព្យាបាលនៅព្រួយបារម្ភពីករណីជំងឺកូវីដ១៩។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការនៃក្រុមហ៊ុន វេសឡាញ អេឌ្យខេសិន បានថ្លែងថា
“បន្ទាប់ពីក្រសួងបានចេញប្រកាសបើកសាលារៀនឡើងវិញ ដោយអនុវត្តវិធីសាស្រ្តបង្រៀនបែបបណ្តុំ ឆ្លាស់វេនសិក្សា និងសិក្សាតាមប្រព័ន្ធអនឡាញ (Zoom) ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក ចំនួនសិស្សមកសិក្សានៅថ្នាក់រៀនជាក់ស្តែងមានចំនួនតិច មិនដូចការរំពឹងទុក”
លោកថា មូលហេតុដែលសិស្សមករៀនក្នុងថ្នាក់មានចំនួនតិច ទី១ ដោយសារអាណាព្យាបាលមិនទាន់មានទំនុកចិត្តខ្ពស់លើការអនុវត្តគោលការណ៍ស្តង់ដារសុវត្ថិភាពរបស់សាលារៀន និង ទី២ ដោយសារអាណាព្យាបាលនៅរង់ចាំមើលអ្នកជិតខាង ឬសាច់ញាតិបញ្ជូនកូនៗមកថ្នាក់រៀន មិនមានបញ្ហាអ្វីកើតឡើងសិន ទើបគាត់បញ្ជូនកូនៗមករៀនដែរ។

យ៉ាងណាក៏ដោយ លោក គង់ សំនៀង លើកទឹកចិត្តដល់អាណាព្យាបាលទាំងអស់ សូមបញ្ជូនកូនៗមកសាលារៀន ដោយថា បណ្តាញសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ទាំង១១សាខា បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីធានាសុវត្ថិភាព និងគុណភាពសិក្សារបស់សិស្សានុសិស្ស។ ទន្ទឹមនឹងនេះ សាលារៀនក៏បានអនុវត្តខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារសុវត្ថិភាព រក្សាចំនួនសិស្សមិនលើសពី១៥នាក់ក្នុងមួយថ្នាក់ ចំណែកសិស្សមួយក្រុមទៀតរៀនតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះសាលារៀនក៏បានបង្កើតគណៈកម្មការរក្សាបរិស្ថានអនាម័យ ដោយតម្រូវឱ្យសិស្សវាស់កំដៅ និងសម្អាតដៃជាមួយទឹកអាល់កុលជាប្រចាំ, ផ្តល់ទីកន្លែងលាងដៃ ធ្វើ Rapid Test ក្នុងករណីសង្ស័យ។ ហើយចំពោះបុគ្គលិកគ្រូបង្រៀនត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងមុនចូលបម្រើការងារ ហើយត្រូវប្រជុំតាមប្រព័ន្ធអនឡាញបើមានចំនួនអ្នកចូលរួមច្រើន, តាមដានព័ត៌មានជាក់លាក់ ជៀសវាងព័ត៌មានក្លែងក្លាយ និងមិនអនុញ្ញាតឱ្យលក់ចំណីអាហារក្នុងបរិវេណអគារសិក្សាឡើយ។
សូមជម្រាបថា កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដើម្បីឈានឆ្ពោះទៅដំណើរការអប់រំតាមគន្លងប្រក្រតីថ្មីក្នុងបរិបទកូវីដ-១៩៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2026
សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេសឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2025
វិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន១០កន្លែង ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ឆ្នាំសិក្សា២០២៥-២០២៦។

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2026
ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត សិក្សានៅចក្រភពអង់គ្លេស ពីកម្មវិធី International Postgraduate Excellence Award
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/10/2026
ដំណឹងល្អសម្រាប់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត (Master's Degree) នៅចក្រភពអង់គ្លេស

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/06/2026
ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្សនិទ្ទេស A, B និង C
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
រាជបណ្ឌិតសភាកម្ពុជា បានប្រកាសពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាននិទ្ទេស A, B និង C សម្រាប់ការសិក្សារយៈពេល៤ឆ្នាំ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































