ហិរញ្ញវត្ថុ ប៉ែនបុប្ផា

អ្នកស្រី ប៉ែន បុប្ផា ៖ យុវជនគួរមានទម្លាប់រៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ ទោះរៀនមិនទាន់ចប់សាកលវិទ្យាល័យ

ភ្នំពេញ៖ យុវជនមានទម្លាប់ចាយលុយបានត្រឹមត្រូវជារឿងល្អមួយ ប៉ុន្តែរៀបចំផែនការហិរញ្ញវត្ថុបានត្រឹមត្រូវជារឿងកាន់តែប្រសើរ និងមានឥទ្ធិពលខ្លាំងបំផុតដល់ដំណើរការនៃការរៀបចំផែនការជីវិត បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។ និយាយដល់កិច្ចការរៀបចំផែនការហរិញ្ញវត្ថុនេះ វាពិតជាលំបាកបន្តិចសម្រាប់យុវជនកម្ពុជា ដោយសារយុវជនមួយចំនួនស្ថិតក្នុងវ័យកំពុងបន្តសិក្សាពឹងប្រភពហិរញ្ញវត្ថុពីម្តាយឪពុក ឬអាណាព្យាបាល។ ចំណែកយុវជនមួយចំនួនទៀត ទើបចាប់ផ្តើមធ្វើការងារបន្ទាប់ពីបញ្ចប់ការសិក្សា។

“ទម្លាប់រៀបចំផែនការហិរញ្ញវត្ថុត្រឹមត្រូវ ជាអ្វីដែលយុវជនកម្ពុជាគួរចាប់ផ្តើមគិតឱ្យបានល្អិតល្អន់ នោះនឹងជួយឱ្យពួកគេឆាប់សម្រេចបំណងប្រាថ្នារបស់ខ្លួន”។

ប៉ែន បុប្ផា

នេះជាការលើកឡើងរបស់អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល ដែលជាស្ថាប័នបណ្តុះបណ្តាលពីចំណេះដឹងអំពីហរិញ្ញវត្ថុ។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនពុទ្ធិពល មានប្រសាសន៍ថា ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវជួយឱ្យយុវជនឆាប់សម្រេចផែនការជីវិតរបស់ខ្លួននៅក្នុងរយៈពេលជាក់លាក់មួយ ប្រសិនបើយុវជនមានគោលដៅច្បាស់លាស់។ ទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុបានត្រឹមត្រូវ ជួយឱ្យយុវជនមានពេលវេលារៀនសូត្រគ្រប់គ្រាន់ បំពេញការងារមានប្រសិទ្ធភាព និងជួយឱ្យជីវភាពបានកាន់តែប្រសើរ។

ហិរញ្ញវត្ថុ ប៉ែនបុប្ផា

អ្នកស្រី ប៉ែន បុប្ផា ៖

“(និស្សិត) ឆ្នាំទី1 នៅមិនទាន់ខ្វល់ខ្វាយរឿងរកការងារធ្វើប៉ុន្មានទេ ប៉ុន្តែចាប់ពីឆ្នាំទីពីរទៅគួរតែចាប់ផ្តើមគិត។ តើរយៈពេលបីឆ្នាំទៅប្រាំឆ្នាំទៀតយ៉ាងម៉េច? អាហ្នឹងត្រូវគិតផែនការហិរញ្ញវត្ថុឱ្យហើយដើម្បីត្រៀមលក្ខណៈទុកជាមុន មានន័យថា ចាប់ផ្តើមលត់ដំខ្លួន មានវិន័យចំពោះខ្លួនឯង មិនមែនចេះតែចាយផ្តេសផ្តាសនោះទេ។ គាត់ត្រូវរៀបផែនការ បើគាត់ចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬរកស៊ីអីមួយ តើត្រូវចំណាយលុយប៉ុន្មាន? ហើយលុយគាត់រាល់ថ្ងៃមានប៉ុន្មាន? សល់ប៉ុន្មាន? អ៊ីចឹងគាត់មិនត្រូវចាំលុយសល់ទេ បើមានផែនការច្បាស់លាសស់ហើយ ត្រូវដកសន្សំទុកឱ្យហើយ ហើយសល់ពីសន្សំចាំចាយ បើទោះបីលុយម្តាយឪពុកឱ្យក៏ដោយ លុយរកបានដោយខ្លួនឯងក៏ដោយ គឺគាត់ត្រូវរៀបចំផែនការហិរញ្ញវត្ថុពីឥឡូវទៅ…”។

អ្នកជំនាញហរិញ្ញវត្ថុរូបនេះ បានបញ្ជាក់ថា ប្រសិនបើយុវជនចាយលុយគ្មានខ្ទង់ចំណាយត្រឹមត្រូវ ហានិភ័យហិរញ្ញវត្ថុនឹងកើតមានគ្រប់ពេល អាចបណ្តាលឱ្យមានវិបត្តិផ្លូវចិត្តកើតឡើង។ ទន្ទឹមគ្នានេះដែរ ការគូសវាសផែនការហិរញ្ញវត្ថុដែលមានក្នុងដៃស្រាប់ នឹងជំរុញឱ្យយុវជនឆាប់សម្រេចផែនការអាជីវកម្មជាក់លាក់ណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុ ត្រូវគួបផ្សំនឹងសមត្ថភាពរកចំណូលរបស់យុវជនដែរ។

ទាកទងនឹងរបៀបចាយលុយឱ្យមានប្រសិទ្ធភាពវិញ អ្នកស្រី ប៉ែន បុប្ផា បានបន្តលើកឡើងថា យុវជនត្រូវសម្រេចចិត្តចំណាយឱ្យបានសមស្របតាមផែនការហិរញ្ញវត្ថុដែលបានរៀបចំរួច បើទោះបីប្រភពហិរញ្ញវត្ថុនោះទទួលបានពីម្តាយឪពុក ឬរកបានដោយខ្លួនឯងពីការងារក៏ដោយ។ គួរចំណាយប្រាក់ទៅលើអ្វីដែលជាតម្រូវការចាំបាច់ ប្រសើរជាងចំណាយដើម្បីបំពេញចំណង់។

“ចំណាយសម្រាប់តម្រូវការចាំបាច់ ជាអ្វីដែលមិនអាចខ្វះបានមានដូចជា ថ្លៃអាហារ ការស្នាក់នៅ មធ្យោបាយធ្វើដំណើរ ថ្លៃសិក្សា និងសម្ភារៈសិក្សាជាដើម។ ចំណែកចំណាយដើម្បីបំពេញចំណង់ មានដូចជា ការផ្លាស់ប្តូរម៉ូតសម្លៀកបំពាក់ ស្បែកជើង ឬទិញសម្ភាសៈប្រើប្រាស់ទំនើបៗដេញតាមស៊េរីជាដើម។ ការចំណាយបែបនេះ យុវជនមិនគួរធ្វើឡើយ វានឹងប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន”

អ្នកស្រី ប៉ែន បុប្ផា។

តើផែនការហិរញ្ញវត្ថុគួររៀបចំពេញមួយជីវិតរស់យ៉ាងណា? ឆ្លើយនឹងសំណួរនេះ អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមពលពុទ្ធិពល មានប្រសាសន៍បន្តថា ផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន គឺជាផែនការដែលត្រូវធ្វើពេញមួយជីវិតដោយសារហរិញ្ញវត្ថុជាផ្នែកសំខាន់សម្រាប់ការរស់នៅរបស់មនុស្សម្នាក់ៗ។ គ្រប់គ្នាត្រូវត្រៀមហិរញ្ញវត្ថុទុកមុនជានិច្ច។ ប្រសិនបើយុវជនគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់ក្នុងជីវិត នោះនឹងមានបញ្ហាហិរញ្ញវត្ថុសម្រាប់តម្រូវការផ្សេងៗ។ ព្រមជាមួយគ្នានេះ អ្នកស្រីបានចាត់ទុកផែនការហិរញ្ញវត្ថុ ជាមុខវិជ្ជានៃជីវិតរបស់មនុស្ស។

“កាលណាវ័យកាន់តែវិវត្ដន៍ ផែនការទាំងនេះត្រូវគិតកាន់តែខ្លាំង ត្រូវត្រៀមរហូតដល់វ័យឈប់ធ្វើការ និងត្រូវប្រាកដថា មានហិរញ្ញវត្ថុផ្ទាល់ខ្លួនគ្រប់គ្រាន់សម្រាប់ខ្លួនឯងរហូតដល់ថ្ងៃចចុងក្រោយ”។

មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយ AMS អ្នកស្រី ប៉ែន បូប្ផា បានបញ្ជាក់ថា ចំណេះដឹងគ្រប់គ្រងហិរញ្ញវត្ថុសំខាន់សម្រាប់យុវជនកម្ពុជា។ អ្នកស្រីបានផ្តល់យោបល់ថា ប្រសិនបើសិស្ស-និស្សិត ឬយុវជនបានរៀបចំផែនការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ត្រឹមត្រូវ និងមានផែនការជីវិតច្បាស់លាស់ នោះឱកាសជោគជ័យក្នុងការសិក្សានិងការងារ នឹងសម្រេចបានលឿនបំផុតស្របតាមគោលដៅដែលបានកំណត់ទុក៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ អនុម័តដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ដើម្បីជួយសិស្សរៀនយឺត

ក្រសួងអប់រំ យុវជន និងកីឡា បានអនុម័តដាក់ឱ្យប្រើប្រាស់ សៀវភៅណែនាំប្រតិបត្តិស្ដីពីការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ពីសំឡេងយុវជនដើម្បីសន្តិសុខទឹក ឆ្ពោះទៅកិច្ចប្រជុំអង្គការសហប្រជាជាតិ និងការជំរុញសមភាពទឹកស្អាត

កិច្ចពិភាក្សាតុមូល ស្តីពីសំឡេងយុវជនដើម្បីសន្តិសុខទឹក រៀបចំដោយយុវជនអ្នកដឹកនាំកម្ពុជា (Cambodia Young Leader) និងអង្គការ WaterAid Cambodia
ចំណេះជីវិត, ព្រឹត្តិការណ៍

រត់​យឺត​ៗ​ ​ឬ​ Slow ​Jogging ​ត្រឹម​ ​១០ ​នាទី ​ជួយ​ផ្លាស់ប្តូរ​ទាំង​សុខភាព​ផ្លូវកាយ ​និង​ផ្លូវចិត្ត​

មនុស្ស​ជា​ច្រើន​តែង​យល់​ថា​ ​ការ​ហាត់ប្រាណ​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ ​ទាមទារ​ឱ្យ​មាន​ការ​បញ្ចេញ​កម្លាំង​ខ្លាំង ​រត់​ឱ្យ​អស់​ល្បឿន ​ឬ​ធ្វើ​លំហាត់ប្រាណ​រហូត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អង្គការ​ OE​CD ​៖​ ការ​រីកចម្រើន​ PISA ​របស់​កម្ពុជា​ ​មិន​ត្រឹមតែ​ជា​តួលេខ​ ​ប៉ុន្តែ​ជា​ភស្តុតាង​នៃ​វឌ្ឍនភាព​ប្រព័ន្ធ​អប់រំ​

ការរីកចម្រើនរបស់សិស្សកម្ពុជាតាមរយៈលទ្ធផល PISA-2025 មិនត្រឹមតែជាតួលេខប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងបង្ហាញថា ប្រព័ន្ធអប់រំកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រី​អប់រំ​ ​៖​ គុណ​ភាព​គ្រូ ​គឺជា​បេះដូង​នៃ​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គុណភាពគ្រូ គឺជាបេះដូងនៃការធ្វើកំណែទម្រង់វិស័យអប់រំ។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

ជីវភាព​ខ្វះខាត​មិន​មែន​ជា​ឧបសគ្គ​!​ ​យុវ​សិស្ស​ អេង ​សុជាតិ ត​ស៊ូ​រៀន​សូត្រ​រហូតដណ្តើម​បាន​និទ្ទេស​ A ​និង​កំពុង​បន្ត​ក្តី​ស្រមៃ​ជា​គ្រូបង្រៀន​គណិតវិទ្យា

តាមរយៈលទ្ធផលបាក់ឌុបកាលពីពេលកន្លងទៅ បង្ហាញឱ្យឃើញថា សិស្សានុសិស្សនៅតាមបណ្ដាខេត្តពិតជាមានសមត្ថភាពលេចធ្លោមិនចាញ់សិស្សនៅទីក្រុងឡើយ
ចំណេះជីវិត, ព្រឹត្តិការណ៍

វិន័យ​ទាំង ៤ ​ដើម្បី​ផ្តោត​លើ​ភាព​ចាំបាច់​ ​និង​រំដោះ​ខ្លួន​ពី​ភាព​រវល់​គ្មាន​ន័យ​

​នៅក្នុង​យុគសម័យ​ឌីជីថល​ដែល​ព័ត៌មាន​ហូរ​ហៀរ ​និង​សម្ពាធ​សង្គម​រុញ​ច្រាន​ឱ្យ​មនុស្ស​ម្នាក់​ៗ​ខិតខំ​ ​«​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​» ​មនុស្ស​ជា​ច្រើន​កំពុង​ធ្លាក់​ចូល​ទៅក្នុង​អន្ទាក់​នៃ​ភាព​នឿយ​ហត់​រ៉ាំរ៉ៃ​ ​(​Burnout​)​
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​ផ្តល់​អាហារូបករណ៍​ ១០០​%​ ​និង​ឱកាស​ការងារ​ចំនួន​ ​១០​កន្លែង​ សិក្សា​នៅ​សាកលវិទ្យាល័យ​បូណា​ម៉ារី ​(​BMU​)​

ជា​ឱកាស​សម្រាប់​យុវជន​សិស្សានុសិស្ស​ដែល​ទើប​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយ​ភូមិ​,​ ​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ​ ហង់​ជួន ​ណារ៉ុន ​

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon