យុវជន ហាង លីហ៊ួរ ចែករំលែកវិធីសាស្រ្តកុំឱ្យភ័យពេលប្រឡងបាក់ឌុប

បេក្ខជន​ជា​សិស្សានុសិស្ស​ភាគច្រើនតែងកើតមានអារម្មណ៍ភ័យខ្លាចនៅពេលការប្រឡងបាក់ឌុបខិតជិតមកដល់ ។ ទន្ទឹមគ្នានេះ ប្រសិនជាសិស្សានុសិស្សបានត្រៀមចំណេះដឹង និងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឡង នោះភាពភ័យខ្លាចក៏នឹងលែងកើតមានទៀតដែរ។

យុវជន ហាង លីហ៊ួរ ជាអតីតសិស្សនិទ្ទេស C បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងជាអ្នកនិពន្ធនិងផ្សព្វផ្សាយនៃអ្នកបន្តវេន បាននិយាយថា ដើម្បីអាចប្រឡងបាក់ឌុបជាប់និងទទួលបានលទ្ធផលល្អ សិស្សានុសិស្សជាបេក្ខជនប្រឡង ត្រូវប្រាកដថា មេរៀនដែលរៀនចប់ចេះយ៉ាងតិចបាន៧៥% ទៅ ៩៩% ។ សង្ខេបកម្រងសំណួរសំខាន់ៗទុកមើល មិនថាចាស់ ឬថ្មី និងទន្ទេញ សិក្សាស្រាវជ្រាវ លំហាត់សំណួរចម្លើយបន្ថែមពីប្រភពឯកសារផ្សេងៗជាពិសេសក្នុងសៀវភៅពុម្ព ។ លើសពីនេះ សរសេររូបមន្តទុកដោយឡែកដើម្បីងាយចងចាំ និងងាយស្រួលទន្ទេញ ងាយរកឃើញ។

រូបតំណាង៖ បេក្ខជនប្រឡងបាក់ឌុប

លីហ៊ួរ បន្តថា សិស្សានុសិស្សត្រូវបែងចែកកាលវិភាគសម្រាប់ត្រៀមរំលឹកមេរៀនជាប្រចាំ ត្រូវល្អិតល្អន់ចំពោះពេលវេលារៀនឱ្យ​ច្បាស់ថារៀន ផ្តោតនិងប្រមូលអារម្មណ៍ឱ្យ​មូល។ ធ្វើការប្រឡងសាកល្បងដោយសមត្ថភាពខ្លួនឯង ហ្វឹកហាត់ធ្វើវិញ្ញាសាធ្លាប់ចេញប្រឡងបាក់ឌុប (ត្រៀមតាមស្តង់ដារបាក់ឌុប)។ ទន្ទឹមនោះ ចំណុចដែលមិនទាន់ច្បាស់កុំទុកចោលឱ្យសោះ ត្រូវសិក្សាស្រាវជ្រាវ ក្លាហានស្វែងរកជំនួយតាមរយៈមិត្តភក្តិ សិស្សច្បង លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យបង្រៀនក្នុងបណ្តាញសង្គមជាដើម។

«ពេលវេលា១២ឆ្នាំពិតជាដើរលឿនណាស់ សល់មិនយូរទៀតទេនិងត្រូវប្រឡងបាក់ឌុបហើយ តើបានខិតខំឱ្យអស់ពីសក្តានុពលហើយឬនៅ? ខំមកយូរហើយសល់តែមួយជំហានទៀតទេនិងទទួលបានជោគជ័យហើយ ដូច្នេះត្រូវតែមានមហិច្ឆតា កំណត់គោលដៅនិន្ទេសរបស់ខ្លួន ជឿចាក់លើសមត្ថភាពរបស់ខ្លួននិងបន្តអភិវឌ្ឍឱ្យ​កាន់តែខ្លាំងពូកែ ត្រូវតែស្រលាញ់សុខភាព កុំគិតពីបញ្ហាច្រើនពេកត្រូវរកដំណោះស្រាយ ហើយធ្វើវាឱ្យ​បានល្អបំផុត»

យុវជន ហាង លីហ៊ួរ

«ពេលវេលា១២ឆ្នាំពិតជាដើរលឿនណាស់ សល់មិនយូរទៀតទេនិងត្រូវប្រឡងបាក់ឌុបហើយ តើបានខិតខំឱ្យអស់ពីសក្តានុពលហើយឬនៅ? ខំមកយូរហើយសល់តែមួយជំហានទៀតទេនិងទទួលបានជោគជ័យហើយ ដូច្នេះត្រូវតែមានមហិច្ឆតា កំណត់គោលដៅនិន្ទេសរបស់ខ្លួន ជឿចាក់លើសមត្ថភាពរបស់ខ្លួននិងបន្តអភិវឌ្ឍឱ្យ​កាន់តែខ្លាំងពូកែ ត្រូវតែស្រលាញ់សុខភាព កុំគិតពីបញ្ហាច្រើនពេកត្រូវរកដំណោះស្រាយ ហើយធ្វើវាឱ្យ​បានល្អបំផុត» ។

ការប្រឡងបាក់ឌុបពិតជាសំខាន់ ព្រោះវាគឺជាកាតព្វកិច្ច តួនាទី និងជាការខិតខំប្រឹងប្រែងរៀនអស់រយៈពេល១២ឆ្នាំ ដែលត្រូវតែចំណាយពេលវេលាប្រឡងត្រឹម២ថ្ងៃឱ្យបានល្អបំផុត។ លីហ៊ួរ បន្តថា រូបគេមិនធ្លាប់ភ័យពេលប្រឡងបាក់ឌុបនោះទេ ព្រោះបានត្រៀមខ្លួនបានរួចរាល់ក្នុងការប្រលងមួយនេះ ហើយលីហួរ ក៏បានចែករំលែកវិធីសាស្រ្តមួយចំនួនជួយកុំឱ្យភ័យពេលប្រឡងបាក់ឌុបផងដែរ។ វិធីសាស្រ្តទាំងនោះរួមមាន៖

ទី១. ត្រៀមសមត្ថភាព ៖ ស្វែងរកឱ្យឃើញចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនចំពោះមុខវិជ្ជាដែលត្រូវប្រឡង ។ ត្រូវដឹងថា យើងខ្សោយចំណុចណា ដាក់កាលវិភាគរៀនមុខវិជ្ជានោះឱ្យបានច្រើន ។ ជាពិសេស រៀនអនុវត្តលំហាត់នៅលើក្រដាសវិញ្ញាសាផ្ទាល់ និងកំណត់ម៉ោងឱ្យបានច្បាស់លាស់ ដើម្បីមានភាពស៊ាំមុនថ្ងៃប្រឡងមកដល់។

រូបភាពតំណាង៖ បេក្ខជនប្រឡងបាក់ឌុប

ទី២. ត្រៀមអនុវត្ត ៖ នៅសល់រយៈពេលជាងមួយខែមុនប្រឡងបាក់ឌុប យើងអាចចំណាយពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត កាត់បន្ថយការលេងទូរស័ព្ទ ការដើរលេងច្រើន និងចាប់ផ្តើមសង្ខេបមេរៀន ទន្ទេញមេរៀន មើលរូបមន្ត ជាពិសេសអនុវត្តលំហាត់ឱ្យបានច្រើន ។ មុនប្រឡងមួយយប់  សិស្សានុសិស្សអាចអាន មើលមេរៀន ឬ លំហាត់ផ្សេងៗដែលត្រូវប្រឡងថ្ងៃស្អែក ដើម្បីជាការរំលឹក និងរៀបចំសម្ភារៈប្រឡងឱ្យបានរួចរាល់ទុកមុន។

ទី៣. ត្រៀមសុខភាព ៖ សុខភាពពិតជាសំខាន់ ថែរក្សាសុខភាព យកចិត្តទុកដាក់ឱ្យបានខ្លាំង ត្រូវញ៉ាំអាហារណាដែលផ្តល់ផលល្អសុខភាព ហាត់ប្រាណ ធ្វើសមាធិ និង ចូលគេងឱ្យបានទៀងទាត់ ។ ជាពិសេសនោះគឺការផឹកទឹកឱ្យបានច្រើន។

ទី៤. គិតវិជ្ជមាននិងកាត់បន្ថយស្រ្តេស ៖ ការប្រឡងបាក់ឌុបជាបទពិសោធន៍ថ្មីសម្រាប់យើងដែលជាបេក្ខជនប្រឡងបាក់ឌុប ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រមូលព័ត៍មានពីការប្រឡងបាក់ឌុប គិតវិជ្ជមានចំពោះខ្លួនឯង ជឿជាក់លើសមត្ថភាពរបស់ខ្លួន តែងតែគិតថាខ្លួនឯងអាចធ្វើបាន និងខិតខំឱ្យអស់ពីសមត្ថភាព ។

យុវជន ហាង លីហ៊ួរ ក៏បានជូនពរឱ្យ​បេក្ខជន​ដែលនឹងត្រូវប្រឡងបាក់ឌុបនាពេលខាងមុខទទួលបានជោគជ័យ និងលទ្ធផលល្អ។ ក្នុងនាមជាសិស្សច្បង លីហ៊ួរ ជឿជាក់ថា ប្អូនៗទាំងអស់គ្នាអាចប្រឡងជាប់ និងទទួលបាននិន្ទេសល្អថែមទៀតផង។ «ប្អូនត្រូវចាំថា គ្មានសត្វម្រឹគណាដែលបោលចូលមាត់សីហៈដែលកំពុងតែដេកលក់នោះទេ។​ ជាចុងក្រោយ ប្អូនៗទាំងអស់គ្នាត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនម៉ោង និងស្គាល់ពីនិតិវិធីក្នុងការប្រឡងឱ្យបានច្បាស់។ ជាពិសេសពេលប្រឡងបាក់ឌុប ប្អូនៗទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងក្នុងការញ៉ាំអាហារចៀសវាងមានបញ្ហាពេលប្រឡង»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន