សិស្សនិទ្ទេស A ឱក ធន់ម្នីច័ន្ទមករា ចាប់យកជំនាញស្ថាបត្យកម្ម ព្រោះជាក្ដីស្រឡាញ់ និងមានតម្រូវការទីផ្សារការងារ

ភ្នំពេញ- យុវសិស្ស ឱក ធន់ម្នីច័ន្ទមករា ជាសិស្សនិទ្ទេស A ឆ្នាំ២០២២ នៃសាលា អេស អូ អេស ហ័រម៉ាន់ ម៉ៃន័រ ក្រោយបញ្ចប់ជីវិតជាសិស្សវិទ្យាល័យ រូបគេគ្រោងបន្តចាប់យកជំនាញស្ថាបត្យកម្មនៅសាកលវិទ្យាល័យខេមតិច ក្នុងពេលឆាប់ៗខាងមុខនេះ។

សិស្សនិទ្ទេស A ឆ្នាំ២០២២ រូបនេះ បញ្ជាក់បន្ថែមថា សម្រាប់រូបគេផ្ទាល់ការទទួលបាននិទ្ទេស A ពិតជាសំខាន់ខ្លាំងណាស់ ពីព្រោះសាលាដែលរូបគេរៀនទើបមានសិស្សនិទ្ទេសម្នាក់កាលពី៥ឆ្នាំមុន ទើបធ្វើឱ្យរូបគេប្តេជ្ញាចិត្តថា នៅពេលចូលរៀនថ្នាក់ទី១២ នឹងយកនិទ្ទេស A ជូនសាលាឱ្យបាន។ ហើយ​នៅទីបំផុតតាមរយៈការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ធន់ម្នីច័ន្ទមករា ក៏ទទួលបាននិទ្ទេស A ដូចបំណង ដែលធ្វើឱ្យរូបគេសប្បាយចិត្ត ជាពិសេសឪពុកម្ដាយរបស់គេចាប់ផ្ដើមមានជំនឿជឿជាក់ចំពោះរូបគេ។

យុវសិស្ស ឱក ធន់ម្នីច័ន្ទមករា ជាសិស្សនិទ្ទេសA ឆ្នាំ២០២២

“ប៉ាម៉ាក់របស់ខ្ញុំបានលះបង់ជាច្រើនសម្រាប់ខ្ញុំ ហើយការដែលខ្ញុំទទួលបាននិទ្ទេសA មានន័យថា ខ្ញុំបានលះបង់ពេលវេលា ខិតខំរៀនឱ្យទទួលបានលទ្ធផលល្អ ដើម្បីឱ្យប៉ាម៉ាក់សប្បាយចិត្ត នេះជាគោលដៅរបស់ខ្ញុំ”

ចំពោះការ​សម្រេចចិត្តជ្រើសរើសយកជំនាញស្ថាបត្យកម្ម យុវសិស្ស ឱក ធន់ម្នីច័ន្ទមករា បញ្ជាក់ថា ក៏ព្រោះតែរូបគេ​មើលឃើញថា ជំនាញមួយនេះ មានបូកបញ្ចូលជាមួយបច្ចេកវិទ្យាដែលអាចរៀនទាំងជំនាញផ្នែកបច្ចេកវិទ្យា និងបានទាំងការរៀនគូសប្លង់ដែលខ្លួនស្រឡាញ់។ ទន្ទឹមគ្នានេះ ធន់ម្នីច័ន្ទមករា ជាមនុស្សម្នាក់ដែលស្រឡាញ់ខាងវប្បធម៌ ប្រពៃណី និងសំណង់របស់ប្រទេសកម្ពុជាផងដែរ។

យុវសិស្ស ឱក ធន់ម្នីច័ន្ទមករា

“ខ្ញុំចង់ឱ្យសំណង់ទាំងអស់នោះប្រើប្រាស់ជាមួយបច្ចេកវិទ្យា បច្ចេកទេសល្អមួយ ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានសំណង់ណាមួយ ឬអាគារណាមួយពិតជាអស្ចារ្យខ្លាំង ឬហៅថា សំណង់សហសម័យ”

ដោយ​ឡែក​ចំពោះការជ្រើសរើសជំនាញសិក្សានេះដែរ ធន់ម្នីច័ន្ទមករា បញ្ជាក់ថា ជាការ​ជ្រើសរើសរបស់ខ្លួនគេផ្ទាល់ ព្រោះឪពុកម្ដាយរបស់គេបា​ន​អនុញ្ញាតិឱ្យរូបគេ​រៀនជំនាញដែលខ្លួនស្រឡាញ់ និងចង់រៀន ។ ហើយ​ទៅថ្ងៃអនាគត ធន់ម្នីច័ន្ទមករា រំពឹងទុកថា រូបគេនឹងក្លាយជាស្ថាបត្យករកម្ពុជាដ៏មានកេរ្តិ៍ឈ្មោះល្បីមួយរូប ដោយសារមានក្ដីស្រមៃជាច្រើន ដោយចង់លើកស្ទួយមុខមាត់ប្រទេសកម្ពុជាឱ្យកាន់តែខ្ពស់ឡើង។ បច្ចុប្បន្ននេះ រូបនេះរៀបចំគោលដៅរៀនជំនាញស្ថាបត្យកម្ម ដោយយកគំរូតាមលោក វណ្ណ ម៉ូលីវណ្ណ ដែលជាបិតានៃស្ថាបត្យកម្មកម្ពុជា។

យុវសិស្ស ឱក ធន់ម្នីច័ន្ទមករា ក៏បានផ្ដាំទៅដល់សិស្សានុសិស្សដើម្បីទទួលបានលទ្ធផលសិក្សាល្អ គឺចំពោះការរៀននៅសាលាព្យាយាមធ្វើដោយខ្លួនឯង និងស្វែងរកអត្ថន័យដោយខ្លួនឯង ហើយសម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប គឺ ទី១.មានវិន័យ ព្រោះវិន័យជាទ្រព្យសម្បត្តិមួយដ៏សំខាន់បំផុតសម្រាប់យើង ទី២. ឥរិយាបទ ទី៣. ត្រូវតែមានក្ដីសង្ឃឹមជានិច្ចក្នុងជីវិត ប្រសិនបើមនុស្សយើងអស់ក្ដីសង្ឃឹមក្នុងជីវិតហើយ គឺយើងប្រៀបដូចជារស់នៅក្នុងសំបក។ សម្រាប់ការរើសជំនាញនៅសាកលវិទ្យាល័យ ប្រសិនបើសិស្សានុសិស្សមិនទាន់ស្គាល់ខ្លួនឯងទេ គួរចំណាយពេលស្វែងរកខ្លួនឯងជាមុនសិន ដោយកុំប្រញាប់ចូលរៀននៅសាកលវិទ្យាល័យទាំងមិនច្បាស់ក្នុងចិត្ត។ លើសពីនេះ ជ្រើសរើសជំនាញតាមអ្វីដែលខ្លួនឯងចង់ធ្វើ និងស្រឡាញ់ ព្រោះកាលណាមនុស្សចង់ធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ គឺមិនគិតពីទ្រព្យសម្បត្តិ កិតិ្តយស និងអំណាច ធ្វើអ្វីមួយដោយក្ដីសុខ ហើយនៅថ្ងៃអនាគតយើងនឹងជោគជ័យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...