ចំណូលចិត្ត​ក្នុងការអាន និងសរសេរ ជំរុញយុវសិស្ស ប៉ោយចា ផានីត ជាប់ជ័យលាភីលេខ១ សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី១២

យុវសិស្ស ប៉ោយចា ផានីត ជាម្ចាស់ជ័យលាភីលេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ ក្នុងប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំ២០២៤ ក្នុងកម្រិតថ្នាក់ទី១២ ។ លទ្ធផលដ៏ល្អនេះ ផានីត និយាយថា រូបគេមានការតាំងចិត្ត និងបានខិតខំរៀនសូត្រនៅសាលា និងស្វ័យសិក្សាបន្ថែមនៅផ្ទះ ដោយអានសៀវភៅ និងអនុវត្តការសរសេរជាប្រចាំ ដើម្បីយកចំណេះដឹងទាំងនោះសម្រាប់ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសនៅឆ្នាំនេះ។

យុវសិស្ស ប៉ោយចា ផានីត ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យរោងគោ ខេត្តបន្ទាយមានន័យ ប្រាប់ឱ្យដឹងថា រូបគេសម្រេចចិត្តចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរិល្ប៍ខ្មែរ គឺដោយសារខ្លួនចូលចិត្តផ្នែកអក្សរសិល្ប៍ខ្មែរ ពោលគឺចូលចិត្តការសរសេរ និងអានសៀវភៅ ។

ជ័យលាភីសិស្សពូកែទូទាំងប្រទេស

នៅមានកត្តាចម្បងជំរុញផ្សេងទៀត ដែលធ្វើឱ្យ យុវសិស្ស ផានីត ជាប់ជាសិស្សពូកែទូទាំងប្រទេសនោះ គឺកត្តាជំរុញពីគ្រួសារ បានផ្ដល់ថវិកា សម្ភារៈសិក្សា និងផ្គត់ផ្គង់ការចំណាយផ្សេងៗ និងមានមិត្តភក្ដិ លោកគ្រូ អ្នកគ្រូតែងលើកទឹកចិត្ត ផ្ដល់ការណែនាំល្អឱ្យចូលរួមប្រកួតនេះ។

ម្ចាស់ជ័យលាភីលេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ រូបនេះ បញ្ជាក់បន្ថែមថា នេះជាលើកទីមួយហើយ ដែលសាលារៀនរបស់ខ្លួននៅឆ្ងាយពីទីក្រុង មានសិស្សទទួលជ័យលាភីសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស។ លទ្ធផលនេះ ធ្វើឱ្យរូបគេ មានក្ដីរំភើប និងត្រេកអរ ព្រោះមិននឹកស្មានថា អាចនាំយកជ័យលាភីជូនសាលាបាន។

ខ្ញុំមានភាពសប្បាយរីករាយដែលបានទទួលជ័យលាភីសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរទូទាំងប្រទេស និងមានមោទនភាពសម្រាប់សាលាផងដែរ

យុវសិស្ស បោយ ចាផានិត

មានទីកន្លែងកំណើតនៅភូមិបួរ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ផានីត  បញ្ជាក់ទៀតថា រូបគេពូកែផ្នែកភាសាខ្មែរតាំងពីក្មេង ប៉ុន្តែរូបគេបានត្រៀមខ្លួនចូលរូមប្រឡងសិស្សពូកែនេះ នៅពេលចាប់ផ្ដើមរៀនថ្នាក់ទី១១ ដោយស្វែងយល់អំពីការសរសេរ, គន្លឹះពូកែមុខវិជ្ជាភាសាខ្មែរ, អានសៀវភៅ និងអនុវត្តការសរសេរជារៀងរាល់ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពតាមរយៈការកំណត់ពេលវេលាសរសេរតែងសេចក្ដី ។ ឧទាហរណ៍ ក្នុងរយៈពេល២ម៉ោង យើងអាចសរសេរតែងសេចក្ដីឱ្យបានមួយប្រធានបទ។

ជ័យលាភីសិស្សពូកែទូទាំងប្រទេស

បើតាម យុវសិស្ស ប៉ោយចា ផានីត ដើម្បីអាចក្លាយជាសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរ គឺ ទី១. អានសៀវភៅឱ្យច្រើន មានន័យថា អានស្នាដៃអក្សរសិល្ប៍ហើយត្រូវគិត វិភាគរកអត្ថន័យ, ទី២. ស្ដាប់ឯកសារអប់រំ សំដៅលើ សិស្សនុសិស្សដែលមិនចូលចិត្តអាន ដើម្បីអាចយល់ និងឆាប់ចាប់បានលឿន, ទី៣. ល្បិចក្នុងការសរសេរ គឺជាការសរសេរឱ្យមានរបៀបរៀបរយទៅតាមលំដាប់លំដោយ និងរចនាបទស្អាត។ កាលណាសរសេរអក្សរស្អាត គឺអាចទាក់ទាញចិត្តអ្នកកែ ប៉ុន្តែបើសរសេរមិនស្អាត ធ្វើឱ្យគេមិនចង់កែកិច្ចការរបស់យើង។

ផានីត បន្ថែមថា សិស្សានុសិស្សត្រូវរកវិធីសាស្រ្តណារៀនឱ្យបានរាល់ថ្ងៃ និងក្លាយទៅជាទម្លាប់។ ប្រសិនបើសិស្សានុសិស្សមិនមានទម្លាប់រៀនទេ នឹងធ្វើឱ្យខ្ជិលរហូតលែងចង់រៀន។ ទន្ទឹមគ្នានេះ ទទួលស្គាល់ថា ការរៀនលំបាក ស្រ្តេស ក៏ពិតមែន ប៉ុន្តែយើងនៅតែអាចរកវិធីបំបាត់ស្រ្តេសបាន ដូចជា ស្ដាប់ចម្រៀង ឬមើលការកម្សាន្តផ្សេងៗបាន។

ម្ចាស់ជ័យលាភីលេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ រូបនេះ ក៏បានលើកទឹកចិត្តសិស្សានុសិស្សត្រូវដឹងឱ្យច្បាស់ថា មុខវិជ្ជាណាដែលខ្លួនពូកែ ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងសិក្សាស្រាវជ្រាវឱ្យបានច្រើនតាមប្រព័ន្ធអ៊ីនធឺណិតបន្ថែម។ ទន្ទឹមគ្នានេះ កុំចំណាយពេលពេលធ្វើរឿងដែលមិនជួយដល់ការសិក្សា ដោយត្រូវដឹងថា មានតែការសិក្សាទេដែលអាចផ្លាស់ប្ដូរជីវិតរបស់យើងបាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...