មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង ដល់សិស្ស និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ នេះ។
ចំពោះនិស្សិតដែលប្រឡងជាប់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីអាហារូបករណ៍រួមមាន៖
-ការបង្ហាត់បង្រៀនពីអ្នកដែលមានជំនាញ និងបទពិសោធន៍លើផ្នែកព័ត៌មានវិទ្យា
-ការបណ្តុះបណ្តាល និងធ្វើការស្រាវជ្រាវលើផ្នែកអភិវឌ្ឍកម្មវិធីកម្រិតខ្ពស់ និងជំនាញបញ្ញាសិប្បនិម្មិត (AI)
-ការសិក្សាពីបច្ចេកវិទ្យាថ្មីៗ ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្នទាំងក្នុងស្រុក និងក្រៅស្រុក
-មានហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈសិក្សាសម្បូរបែបទាំងទ្រឹស្តី និង ការអនុវត្តជាក់ស្តែង
-មានបរិយាកាសសិក្សាល្អ និងទំនើប
-រៀនដោយឥតគិតថ្លៃ និង មានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់ ១២០ដុល្លារ/មួយខែ សម្រាប់ថ្នាក់មូលដ្ឋាន និងរហូតដល់ ១៦០ដុល្លារ/មួយខែសម្រាប់ថ្នាក់កម្រិតខ្ពស់ អាស្រ័យទៅតាមពិន្ទុប្រចាំខែរបស់និស្សិត
-ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះភាសាកូរ៉េ សម្រាប់ទំនាក់ទំនងការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅសាធារណរដ្ឋកូរ៉េ
-ឱកាសការងារខ្ពស់ទាំងក្នុងស្រុក និង ក្រៅស្រុក
-មានឱកាសទទួលបានអាហារូបករណ៍ ផ្នែកព័ត៌មានវិទ្យាទៅសិក្សាថ្នាក់អនុបណ្ឌិត និង បណ្ឌិតនៅប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀត។
អត្ថប្រយោជន៍បន្ថែមផ្សេងទៀតដូចជា៖
-ទទួលបានឯកសណ្ឋាន និងសៀវភៅសិក្សា
-ការចែករំលែកចំណេះដឹង និង បទពិសោធន៍ ពីវាគ្មិនពិសេសៗទាំងក្នុងស្រុក និង ក្រៅស្រុក
-មានកម្មវិធីជួបជុំ និងសកម្មភាពកម្សាន្តប្រចាំខែ ដើម្បីបង្កើនទំនាក់ទំនង និងសាមគ្គីភាពរវាងនិស្សិតទាំងអស់។

លក្ខខណ្ឌនៃការជ្រើសរើស
-ត្រូវតែជានិស្សិតឆ្នាំទី២ ឆមាសទី២ឡើងទៅ ផ្នែកព័ត៌មានវិទ្យា
-សិក្សាពេញម៉ោង ចាប់ពីម៉ោង ៨:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងថ្ងៃសៅរ៍មួយព្រឹក។
ចាប់ផ្តើមចុះឈ្មោះប្រឡងចាប់ពីថ្ងៃទី២២ ខែកញ្ញា រហូត ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ចំពោះការប្រឡងនឹងត្រូវធ្វើឡើងទៅលើមុខវិជ្ជាដូចជា៖
-តក្កវិជ្ជា (សមត្ថភាពក្នុងការគិតនិងវិភាគដោយប្រើលេខ, ការវិភាគ និងស្វែងរកដំណោះស្រាយបញ្ហា)
-ភាសា Java Programming, HTML, CSS, JavaScript,React,Next.js,SQL, Basic Network, AI Literacy
-សំណេរជាភាសាអង់គ្លេស។
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សិស្ស និស្សិត អាចចូលទៅកាន់ ៖ https://register.kshrd.com.kh ៕














































































