សម្តេច ហ៊ុន ម៉ាណែត ៖ ការការពារ និងថែទាំមរតកឯកសារជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់អនាគតកូនខ្មែរសិក្សាស្រាវជ្រាវ

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឯកសារបណ្ណសារ ដែលស្ថិតនៅបណ្ណសារដ្ឋានជាតិ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។

សម្តេចធិបតី បានរំលឹកពីការបង្កើតបណ្ណសារដ្ឋានជាតិ ដំបូង ដែលផ្តើមចេញ​ពី​កង្វល់របស់លោក អាល់ប៊ែរ សារ៉ូត៍ (Albert Sarraut) អគ្គទេសាភិបាលឥណ្ឌូ​ចិនបារាំង​សែស ចំពោះគុណភាពឯកសាររដ្ឋបាលដែលកំពុងកើនឡើងជាលំដាប់, ទើបធ្វើឱ្យលោក លើកឡើងនូវកិច្ចការសំខាន់ចំនួន៤ ដែលត្រូវតែធ្វើជាចាំបាច់ ដើម្បីថែរក្សាឯកសារ​រដ្ឋបាល​ទាំងនេះ រួមមាន ទី១. ប្រមូលផ្តុំឯកសារ និង បំផ្លាញឯកសារដែលគ្មានតម្លៃ, ទី២. រក្សាទុក​នូវ​ឯក​សារដែលមានតម្លៃ, ទី៣. បង្កើតអគារពិសេស ដើម្បីរក្សាទុកឯកសារក្នុងលក្ខខណ្ឌ និង បរិស្ថានល្អ និងទី៤. រៀបចំប្រព័ន្ធចំណាត់ថ្នាក់គ្រប់គ្រងឯកសារ ដើម្បីបញ្ចូល​ឯកសារ​ថ្មី​ទៅក្នុងបណ្ណសារដ្ឋាន។ ផ្តើមចេញពីការព្រួយបារម្ភនេះហើយ ទើបធ្វើឱ្យកម្ពុជា​ចាប់ផ្ដើមមានប្រព័ន្ធគ្រប់គ្រង និងថែទាំឯកសារទំនើបបែប​លោក​ខាងលិចនេះឡើង។

យ៉ាងណាក៏ដោយ កម្ពុជាមានប្រពៃណីនៃការកត់ត្រា និងថែរក្សាទុកឯកសាររបស់ខ្លួនតាំងពីយូរណាស់មកហើយ ពោលគឺចាប់តាំងពីមុន​សម័យ​អង្គរ ហើយបុព្វបុរសខ្មែរបានបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ ភស្តុតាងនៅ​សម័យ​មុនអង្គរ និងសម័យអង្គរ បានឱ្យដឹងថា ប្រជាជនខ្មែរសម័យបុរាណមាន​ប្រពៃ​ណីកត់​ត្រា​នៅលើសម្ភារៈច្រើនប្រភេទ ដូចជា ស្លឹករឹត ក្រាំង និង ផ្នត់ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈជាដើម។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមាន​កេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមាន​ចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយក​ម្ពុជា​​ក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់​អាស៊ីអា​គ្នេយ៍។

ឯកសារដែលត្រូវបានចងក្រង និងរក្សាទុកនៅបណ្ណសារដ្ឋានជាតិ គឺជាប្រភេទឯកសារប្រវត្តិសាស្ត្រ និង រាជការ, ឯកសារគតិយុត្ត និង រដ្ឋបាល, ឯកសាររូបថត និង ផែនទី, ឯកសារប្លង់ដី, ឯកសារសេដ្ឋកិច្ច និង សារពើភ័ណ្ឌ, និង ឯកសារសាសនា និង ក្បួនច្បាប់ ដែលត្រូវបានសរសេរជាភាសាខ្មែរបុរាណ ភាសាសំស្ក្រឹត និងភាសាបាលី ជាដើម។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ថា បច្ចុប្បន្នបណ្ណសារដ្ឋានជាតិនៃកម្ពុជាមានរក្សាទុកឯកសារសរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ (២,០០០ ម៉ែត្រ) និងបើគិតជាទំព័រស្មើនឹងប្រមាណ ២០លានទំព័រ ដែលឯកសារខ្លះ គឺជាឯកសារកម្រ និងជាច្បាប់ដើម ដែលមានតម្លៃជាប្រវត្តិសាស្រ្ត និងជាបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន។

បើតាមឯកឧត្តម វង្សី វិស្សុត នៅក្នុងបរិបទរដ្ឋបាលសាធារណៈទំនើប «បណ្ណសារ» មិនមែនគ្រាន់តែជាក្រដាសស្នាម ឬឯកសារចាស់ៗ ដែលត្រូវយកទៅតម្កល់ទុកក្នុងឃ្លាំងនោះឡើយ។ ផ្ទុយទៅវិញ «បណ្ណសារ» គឺជា «ការចងចាំ» របស់ជាតិ និងស្ថាប័ន, ជាប្រភពព័ត៌មានដែលអាចទុកចិត្តបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការវិភាគ វាយតម្លៃ និងការសម្រេចចិត្ត ព្រមទាំងជាបទពិសោធសម្រាប់ការអភិវឌ្ឍប្រទេសជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យ​ឌីជីថលតេជោ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០០កន្លែង សម្រាប់សិស្សានុសិស្សសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យល្បីៗចំនួនប្រាំមួយរបស់កម្ពុជា។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...