លោក ពេជ្យ មូន ៖ ទោះធ្វើការខុសជំនាញដែលរៀននៅសាកលវិទ្យាល័យ ប៉ុន្តែចំណេះនោះអាចប្រើជាចំណែកពេលធ្វើ​ការងារ

បច្ចុប្បន្នមាននិស្សិតជាច្រើនបានជួបប្រទះនឹងបញ្ហាធ្វើការខុសពីជំនាញដែលពួកគេរៀននៅសាកលវិទ្យាល័យ ។ ទោះបីជា អាជីពការងារដែលកំពុងបំពេញ មិនស្របជាមួយជំនាញដែលរៀននៅសាលាទាំងស្រុងក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ ចំណេះនៅសាលាវាបានបំពេញបន្ថែមនូវ​ចំណេះជំនាញមួយចំនួននៅកន្លែងការងារបាន ។ នេះជាការលើកឡើងរបស់ លោក ពេជ្យ មូន អតីតនិស្សិតដែលបញ្ចប់ការសិក្សាពីសាលាយោធាលើទឹកដីអាមេរិក ក្នុងកម្មវិធីជជែកពិភាក្សាស្ដីអំពី “ការធ្វើការសម្រេចចិត្តនៅក្នុងការសិក្សាដ៏ត្រឹមត្រូវមួយដើម្បីឱ្យអាជីពការងារល្អប្រសើរនាពេលអនាគត” ។

លោក ពេជ្រ មូន លើកឡើងថា ប្រសិនបើមិនទាន់អាចធ្វើការឱ្យស្របនឹងជំនាញដែលបានជ្រើសយក និងរៀននៅសាកលវិទ្យាល័យ គួរគិតត្រឡប់មកវិញថា អ្វីដែលរៀននៅសាកលវិទ្យាល័យវាគ្រាន់តែជាផ្លូវមួយ ដើម្បីចូលរួមចំណែក ជំរុញឱ្យយើងជានិស្សិតមានចំណេះដឹង មានបទពិសោធន៍បន្ថែម ដើម្បីបណ្តុះការគិតរបស់យើង មានភាពល្អប្រសើរមួយកម្រិតថែមទៀត ហើយអាចបំពេញកិច្ចការ ដែលកំពុងតែមានបច្ចុប្បន្ន បានកាន់តែល្អប្រសើរជាងមុន។

លោក ពេជ្យ មូន

“ទោះធ្វើការខុសជំនាញដែលរៀននៅសាកលវិទ្យាល័យ ប៉ុន្តែចំណេះដឹងក្នុងសាលាជាចំណែកបំពេញបន្ថែមដែលមិនអាចខ្វះបាន សូមរៀនឱ្យអស់ពីចិត្ត”

អតីតនិស្សិតយោធារូបនេះ បានលើកយកឧទាហរណ៍ករណីរបស់លោកផ្ទាល់ថា កំឡុងពេលដែលលោករៀនផ្នែកជាកងទ័ព គឺលោកនៅតែបន្តការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ ឬការសិក្សាអន្តរជាតិ។ លោកបន្តថា នៅក្នុងការលើកជាឧទាហរណ៍ខាងលើ មានការចោទជាសំណួរថា ហេតុអ្វី លោករៀនផ្នែកទាហាន ប៉ុន្តែមិនព្រមបន្តសិក្សាជំនាញដែលទាក់ទងនឹងទាហាន ដូចជា យន្តហោះចម្បាំង ឬក៏ការប្រើប្រាស់នាវាមុជទឹកជាដើម និងផ្នែកផ្សេងៗទៀតជាច្រើន ។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តបែបនេះ គឺដោយសារលោកបានសិក្សាឃើញថា បើបានដឹងកាន់តែច្រើនអំពីបរិបទពិភពលោក វាអាចជួយឱ្យលោកមានការសម្រេចចិត្តបានល្អ នៅពេលដែលលោកធ្វើការងារជាទាហាន។ ព្រោះកិច្ចការងារជាទាហានមួយចំនួន វាពាក់ព័ន្ធជាមួយបរិបទពិភពលោក ហើយបើដឹងថា កន្លែងមានសង្រ្គាម កន្លែងជួបគ្រោះ ឬហានិភ័យផ្នែកសន្តិសុខ នោះចំណេះដឹងផ្នែកសិក្សាអន្តរជាតិ ឬហៅថាកិច្ចការបរទេស អាចជួយលោកឱ្យសម្រេចចិត្តបានល្អ។

លោក ពេជ្យ មូន

“សម្រេចចិត្តបន្តការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ ទាំងដែលខ្ញុំបានរៀនជំនាញកងទ័ព ទោះបីជំនាញទាំងពីខុសគ្នា ប៉ុន្តែវាអាចបំពេញភាពខ្វះចន្លោះគ្នាបាន”

លោកបន្ថែមនៅលើចំណុចដដែលថា ទោះបីជាយើងរៀនអ្វីក៏ដោយ យើងរៀនឱ្យអស់ពីលទ្ធភាពរបស់យើង ទោះបីជាត្រូវជាមួយការងាររបស់យើងក៏ដោយ ឬមិនត្រូវក៏ដោយ គឺត្រូវ​ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ជាពិសេសអ្នកដែលរៀនផ្នែកទំនាក់ទំនងអន្តរជាតិ អ្នកគ្រប់គ្រង និងវិទ្យាសាស្រ្តនយោបាយជាដើម ដែលជំនាញទាំងនោះ មិនមានជំនាញដែលកំណត់ភាពច្បាស់លាល់ទេ ដូច្នេះបើមានការងារធ្វើបន្ថែមពីលើការរៀននៅសាកលវិទ្យាល័យ នោះនឹងអាចដឹងថា តើជំនាញណាមួយ? ដែលគួរតែផ្តោតសំខាន់សម្រាប់យើង ក្នុងការបន្តដំណើរទៅមុខ។ 

លោក ពេជ្រ មូន សង្កត់ធ្ងន់ថា ការ​ចាប់ជំនាញអ្វីក៏ដោយ វាគ្រាន់តែជាផ្នែកមួយជួយពង្រឹងចំណេះដឹងរបស់យើងនៅក្នុងសាលា ។ ប៉ុន្តែបើអាជីពការងារ ខុសពីអ្វីដែលបានរៀន គឺត្រូវមានជំនាញអមបន្ថែមមួយទៀត ជាពិសេសរៀនបន្ថែមដើម្បីយកទៅសាងជំនាញដែលយើងកំពុងតែធ្វើការងារបច្ចុប្បន្ន។ ដោយឡែកបើសិនជាចង់ផ្លាស់ប្តូរការងារ ហើយត្រឡប់មកកាន់ជំនាញដែលកំពុងតែសិក្សា ឬរកឃើញថា ពិតជាចង់ធ្វើពិតប្រាកដមែន លោកជឿថា ឱកាសការងារនៅតែមាន ឱ្យតែយើងជាមនុស្សដែលមានសមត្ថភាពពិតប្រាកដ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពី LOTTE Scholarship Foundation ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសជ្រើសរើសនិស្សិតឆ្នាំទី២ ចំនួន១០នាក់ ដើម្បីទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនដោយ កម្មវិធីអាហារូបករណ៍ LOTTE Scholarship

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...