ឱ​កាស​សម្រាប់​សិស្ស​បាក់ឌុប​! ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​៦០០​កន្លែង​ ​ផ្តល់​ជូន​ទាំង​កុំព្យូទ័រ​ និង​ការ​សិក្សា​ឥត​គិត​ថ្លៃ​ ​១០០​%​

​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​នេះ​ ​កម្មវិធី​ ​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេជោ ​តាមរយៈ​ក្រសួង​ ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប.​ទ.​) ​នឹង​បន្ត​ផ្តល់​អាហារូបករណ៍​ចំនួន​ ​៦០០​ កន្លែង​ សម្រាប់​សិក្សា​ថ្នាក់​ បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​តាម​គ្រឹះស្ថាន​ឧត្តម​សិក្សា​ចំនួន​ ​៧​ ក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​នោះ​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​Cambodia​ ​Academy​ ​of​ ​Digital​ ​Technology​) ​នឹង​ផ្តល់​ជូន​ចំនួន​ ​២០០​ ​កន្លែង​ ​លើ​ជំនាញ​ ​វិស្វកម្ម​សុស​វែរ ​(​Software​ ​Engineering​)​, ​វិទ្យាសាស្ត្រ​ទិន្នន័យ​ (​Data​ ​Science​)​, ​ពាណិជ្ជកម្ម​អេឡិចត្រូនិក ​(​e​-​Commerce​)​, ​វិស្វកម្ម​ទូរគមនាគមន៍​និង​បណ្តាញ​ ​(​បញ្ចូល​មុខវិជ្ជា ​ផ្កាយ​រណប​) ​(​Telecommunications​ ​and​ ​Networking​ ​Engineering​ [​Including​ ​Satellite​]​) ​និង​សន្តិសុខ​សាយ​ប័រ ​(​Cybersecurity​)​។​

​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​American​ ​University​ ​of​ ​Phnom​ ​Penh​) ​ចំនួន​ ​២០០​ ​កន្លែង​ ​លើ​ជំនាញ​ ​ការ​គ្រប់គ្រង​ព័ត៌មានវិទ្យា​/​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ (​IT​ ​Management​ ​/​ ​Computer​ ​Science​)​, ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​Information​ ​and​ ​Communication​ ​Technology​)​, ​សន្តិសុខ​សាយ​ប័រ ​(​Cybersecurity​)​, ​បញ្ញា​សិប្បនិម្មិត​ ​(​Artificial​ ​Intelligence​)​, ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល ​(​Digital​ ​Infrastructure​)​, ​ការ​អភិវឌ្ឍ​សុស​វែរ ​(​Software​ ​Development​)​, ​ការ​វិភាគ​ទិន្នន័យ​/​ប្រព័ន្ធ​ព័ត៌មាន​ ​(​Data​ ​Analytics​/​Information​ ​Systems​) ​និង​ការ​អភិវឌ្ឍ​និង​ការ​រចនា​កម្មវិធី​អន្តរកម្ម ​(​Interactive​ ​App​ ​Design​ ​and​ ​Development​)​។​

​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​(​Royal​ ​University​ ​of​ ​Phnom​ ​Penh​) ​ចំនួន​ ​៧៥​ ​កន្លែង​ ​លើ​ជំនាញ​ ​វិស្វកម្ម​ទូរគមនាគមន៍​ និង​ផ្កាយ​រណប ​(​Telecommunications​ ​and​ ​Satellite​ ​Engineering​)​, ​វិស្វកម្ម​ ​និង​វិទ្យាសាស្ត្រ​ទិន្នន័យ​ (​Data​ ​Science​ ​and​ ​Engineering​)​។​

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (​Institute​ ​Technology​ ​of​ ​Cambodia​) ​ចំនួន​ ​៦៥​ ​កន្លែង​ ​លើ​ជំនាញ​ ​វិស្វកម្ម​អវកាស​ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ ​(​Aerospace​ ​and​ ​Autonomous​ ​Systems​ ​Engineering​)​, ​វិស្វកម្ម​សុស​វែរ ​(​Software​ ​Engineering​)​, ​វិស្វកម្ម​បញ្ញា​សិប្បនិម្មិត​ ​និង​សន្តិសុខ​សាយ​ប៊័រ ​(​AI​ ​Engineering​ ​and​ ​Cybersecurity​)​។​

​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ (​National​ ​University​ ​of​ ​Management​) ​ចំនួន​ ​២០​ ​កន្លែង​ ​លើ​ជំនាញ​ ​សេដ្ឋកិច្ច​បច្ចេកវិទ្យា​ឌីជីថល ​(​Digital​ ​Economy​)​, ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​(​Financial​ ​Technology​)​, ​សហគ្រិន​ភាព​សកល​និង​ន​វានុវត្តន៍​ ​(​Global​ ​Entrepreneurship​ ​and​ ​Innovation​)​។​

​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន ​(​Paragon​ ​International​ ​University​) ​ចំនួន​ ​២០​ ​កន្លែង​ ​លើ​ជំនាញ​ ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ (​Computer​ ​Science​)​, ​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​(​Management​ ​of​ ​Information​ ​System​)​, ​រចនា​ប្លង់​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​(​Digital​ ​Arts​ ​and​ ​Design​)​។​

​សាកលវិទ្យាល័យ​កម្ពុជា​ ​(​University​ ​of​ ​Cambodia​) ​ចំនួន​ ​២០​ ​កន្លែង​ ​លើ​ជំនាញ​ ព័ត៌មានវិទ្យា ​(​Information​ ​Technology​)​។​

​អត្ថប្រយោជន៍​នៃ​អាហារូបករណ៍​

​និស្សិត​ជ័យលាភី​នៃ​កម្មវិធី​អាហារូបករណ៍​ ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ដូចជា​ ​៖​ ​កុំព្យូទ័រ​យួរ​ដៃ ​១​ ​គ្រឿង​, ​ការ​រ៉ាប់រង​ថ្លៃ​សិក្សា​ ​១០០​%​ ​ដល់​ចប់​ថ្នាក់​បរិញ្ញាបត្រ ​ដែល​មាន​តម្លៃ​ចាប់ពី​ ​៣,១០០​-​២៤,៧០០​ ​ដុល្លារ​អាម៉េរិក​, ​ឱកាស​ទទួលបាន​ការងារ​ល្អ​ និង​ប្រាក់​បៀវត្ស​ខ្ពស់​ក្នុង​ក្រសួង​ ស្ថាប័ន​ ​ឬ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​ក្នុង​និង​ ក្រៅ​ប្រទេស​, ​ការ​ជួយជ្រោមជ្រែង​គាំទ្រ​ពី​ ក​.​ប.​ទ​. ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​សិក្សា​រហូតដល់​ចប់​ដោយ​ជោគជ័យ​។

​លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​

​បេក្ខជន ​បេក្ខ​នារី ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​ដែល​រៀបចំ​ដោយ​គណៈកម្មការ​អាហារូបករណ៍​ ​ដោយ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូច​ខាងក្រោម​៖​
​-​ជា​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០២៦​ ​មាន​និទ្ទេស​រួម​ ​A​ ​B​ ​ឬ​ ​C​
​-​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​
​-​សិស្ស​ដែល​មាន​ជីវភាព​ក្រីក្រ ​មកពី​តំបន់​ដាច់ស្រយាល ​ជន​មាន​ពិការ​ភាព​ ​និង​សិស្ស​នារី ​ត្រូវបាន​លើកទឹកចិត្ត​
​-​ចំពោះ​បេក្ខជន​ដែល​ជ្រើសរើស​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​គឺ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​របស់​វិទ្យាស្ថាន​។​

​កាលបរិច្ឆេទ ​និង​កន្លែង​ទទួល​ពាក្យ​

​ការ​ចុះឈ្មោះ​និង​ការ​ប្រឡង​ត្រូវ​ធ្វើ​ដាច់ដោយឡែក​ពី​គ្នា​ ​ដូច​ខាងក្រោម​៖​

ក​. ​ចំពោះ​បេក្ខជន ​បេក្ខ​នារី​ដែល​ដាក់ពាក្យ​ប្រឡង​ជ្រើសរើស​ការ​សិក្សា​នៅ​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​ កម្ពុជា​ ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​សាកលវិទ្យាល័យ​អន្តរជាតិ​ផារ៉ាហ្គន ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ ​និង​ ​សាកលវិទ្យាល័យ​កម្ពុជា​ ​សូម​ចុះឈ្មោះ​ប្រឡង​តាម​តំណភ្ជាប់​ ​www​.​cadt​.​edu​.​kh​/​scholarship​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​ ​នេះ​ រហូតដល់​ថ្ងៃទី​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។ ​បេក្ខជន ​បេក្ខ​នារី​ ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​ចំនួន​ ​២​ ​ដង​ ​លើ​វិញ្ញាសា ​គណិតវិទ្យា ​តក្កវិទ្យា​ ​និង​ភាសា​អង់គ្លេស​ ព្រមទាំង​ការ​សម្ភាសន៍​ផ្ទាល់​មាត់​នៅ​បណ្ឌិត្យ​សភា ​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​ទូរសព្ទ​លេខ​ ​០១៥​ ​៣៣៥​ ​៨៧៧​ /​០៧៧​ ​៣៣៥​ ​៨៧៧​។​

​ខ​. ​ចំពោះ​បេក្ខជន​ និង​បេក្ខ​នារី​ដែល​ដាក់ពាក្យ​ប្រឡង​ជ្រើសរើស​ការ​សិក្សា​នៅ​ ​សាកលវិទ្យាល័យ​អាមេរិកាំង​ ភ្នំពេញ​ ​(​AUPP​) ​សូមអញ្ជើញ​មក​ចុះឈ្មោះ​ប្រឡង​ដោយ​ផ្ទាល់​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​ដែល​មាន​អាសយដ្ឋាន​នៅ​អគារ​លេខ​ ​២៧៨​អ ​ផ្លូវ​លេខ​ ​២០១​R​ ​ភូមិ​ក្រោល​គោ ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ ​ខណ្ឌ​ឬ​ស្សីកែវ​ រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​ រហូតដល់​ថ្ងៃទី​១៨​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​។ ​បេក្ខជន ​បេក្ខ​នារី​ ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ប្រជែង​ ​លើ​វិញ្ញាសា ​គណិតវិទ្យា​ ​រូបវិទ្យា​ ​និង​ភាសា​អង់គ្លេស ​(​ក្នុង​ករណី​បេក្ខជន ​បេក្ខ​នារី​ពុំ​មាន​លទ្ធផល​បញ្ជាក់​ សមត្ថភាព​ភាសា​អង់គ្លេស​) ​នៅ​ ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​តាម​ទូរសព្ទ​ ​ឬ​ ​Telegram​ ​លេខ​ ​០៧០​ ​៣៦៦​ ​៦២៣​/​០៩៣​ ​៣៦៦​ ​៦២៣​ ​ឬ​អ៊ីមែល​ ​admissions​@​aupp​.​edu​.​kh​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...