ភ្នំពេញ – ការអប់រំកុមារឱ្យទទួលបានការអប់រំប្រកបដោយភាពរីករាយ ដោយពួកគេចង់ទៅរៀន មានសកម្មភាពទាំងនៅក្នុងថ្នាក់ និងជាមួយមិត្តភក្តិ គឺចាំបាច់ទាមទារឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ រួមមាន ឪពុកម្ដាយ គ្រូបង្រៀន និងមនុស្សនៅក្នុងសង្គម។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ឃ្លាំង សុវណ្ណ ទីប្រឹក្សាអប់រំ នៃសាលារៀនបញ្ញាវន្តអង្គរ។
តាមការលើកឡើងរបស់លោកបណ្ឌិត ឃ្លាំង សុវណ្ណ លក្ខណៈសម្បត្តិរបស់គ្រូបង្រៀន ដែលបង្រៀនកុមារឱ្យទទួលបានការអប់រំដោយភាពរីករាយ ទី១.មានភាពអត់ធ្មត់ខ្ពស់ មានឥរិយាបទស្លូតបូត មានគរុកោសល្យ មានក្រមសីលធម៌វិជ្ជាជីវៈ មានក្ដីស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះសិស្ស។ ទី២ នៅពេលលេងល្បែងសិក្សា គ្រូបង្រៀនត្រូវដឹងពីវិធីសាស្រ្តជួយក្មេងចូលរួមក្នុងល្បែងសិក្សាឱ្យបានគ្រប់គ្នា ហើយប្រសិនមានករណីសិស្សមួយចំនួនមិនបានចូលរៀន គ្រូបង្រៀនត្រូវចំណាយពេលហ្វឹកហាត់សិស្ស។

ទី៣.គ្រូបង្រៀនត្រូវមានទំនាក់ទំនងជាមួយឪពុកម្ដាយសិស្សជាប្រចាំ ដើម្បីផ្ដល់ព័ត៌មានសិស្សទៅកាន់អាណាព្យាបាលឱ្យបានទាន់ពេលវេលា។ ម៉្យាងវិញទៀត គ្រូបង្រៀនក៏ត្រូវទទួលបានការបណ្ដុះបណ្ដាលជាប្រចាំ ដើម្បីឱ្យមានវិធីសាស្រ្តបង្រៀនថ្មីបន្ថែមទៀត។
លោកបណ្ឌិត ឃ្លាំង សុវណ្ណ
“ការអប់រំក្មេងត្រូវប្រើក្ដីស្រឡាញ់ ព្រោះមានតែការស្រឡាញ់យកចិត្តទុកដាក់ទេ ទើបធ្វើឱ្យក្មេងធំឡើងមានសន្តិភាពក្នុងចិត្ត និងគំនិត ថែមទាំងឆ្លាតទៀតផង ដោយសារពួកគាត់ទទួលបានការអប់រំតាមបែបវិជ្ជមាន”
លោកបណ្ឌិត ឃ្លាំង សុវណ្ណ បន្ថែមទៀតថា ការបង្កើតបរិយាកាសសប្បាយរីករាយនៅក្នុងថ្នាក់ តាមរយៈការលេងល្បែងសិក្សា អាចរួមចំណែកជួយឱ្យកុមារមានការអភិវឌ្ឍខួរក្បាលបានល្អ។ លោកបណ្ឌិត បន្តថា គ្រូបង្រៀនក៏ត្រូវចេះមើលចិត្តសាស្រ្តរបស់សិស្ស បន្ទាប់មកផ្ដល់សកម្មភាពល្បែងសិក្សាដែលល្អសម្រាប់សិស្ស ក្នុងនោះឪពុកម្ដាយក៏ត្រូវអនុវត្តគោលការមួយចំនួនដែលសាលាផ្ដល់ឱ្យសម្រាប់អប់រំកូននៅផ្ទះផងដែរ។

តាមការបញ្ជាក់របស់ លោកបណ្ឌិត ឃ្លាំង សុវណ្ណ សកម្មភាពលេងល្បែងកម្សាន្ត ឬសម្ភារៈផ្សេងៗវាអាចរំញោចដល់ខួរក្បាល នាំឱ្យខួរក្បាលកុមារអភិវឌ្ឍល្អ ហើយទទួលបានអារម្មណ៍រីករាយ ព្រោះការលេងកម្សាន្តសំខាន់សម្រាប់ក្មេង កាលណាពួកគេចូលមត្តេយ្យសិក្សាកម្រិតខ្ពស់ ឬចូលដល់ថ្នាក់បឋមសិក្សាពួកគេនឹងផ្តោតទៅលើការរៀនសូត្រវិញ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/05/2023
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។
ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2023
កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេសកូរ៉េ ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/10/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...
WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2025
កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុងប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at
អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/12/2024
សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាសពីការបន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។






























