យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦» (Cambodia Film Lab) ដែលរៀបចំឡើងក្រោមកិច្ចសហការរវាងគណៈកម្មការភាពយន្តកម្ពុជា (CFC) និង Ciné:HUB។ វគ្គបណ្តុះបណ្តាលនេះផ្តល់ជូននូវការអភិវឌ្ឍសមត្ថភាព និងបទពិសោធន៍ផលិតភាពយន្តជាក់ស្តែងដោយឥតគិតថ្លៃ។
លក្ខខណ្ឌនៃការជ្រើសរើសទូទៅ
- ជាយុវជនខ្មែរដែលមានអាយុចន្លោះពី ២០ ដល់ ៣៥ ឆ្នាំ។
- មានចំណេះដឹងមូលដ្ឋាន ឬបទពិសោធន៍ខ្លះៗពាក់ព័ន្ធនឹងវិស័យភាពយន្ត និងប្រព័ន្ធផ្សព្វផ្សាយ។
ការដាក់ពាក្យ
បេក្ខជនអាចជ្រើសរើសដាក់ពាក្យតាមពីរទម្រង់៖
១. ការដាក់ពាក្យជាបុគ្គល (Individual Application)
សម្រាប់អ្នកដែលមិនទាន់មានក្រុម៖
បេក្ខជនដែលជាប់ការជ្រើសរើស នឹងត្រូវផ្គូផ្គងឱ្យចូលរួមជាមួយក្រុមផលិតភាពយន្តក្នុងវគ្គបណ្តុះបណ្តាល។
ឯកសារតម្រូវ៖
-ប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន (Personal Profile) បង្ហាញពីព័ត៌មានទូទៅ ប្រវត្តិសិក្សា និងការងារ
-បទពិសោធន៍ការងារកន្លងមក និងគម្រោងភាពយន្តដែលធ្លាប់បាន ឬកំពុងចូលរួមផលិត
-តួនាទីដែលចង់ចូលរួម (Preferred Role) ទៅតាមជម្រើសដែលបានកំណត់
-ជំនាញពាក់ព័ន្ធ (Skills) ដូចជាបច្ចេកទេស ការប្រើប្រាស់ឧបករណ៍ និងកម្មវិធីផ្សេងៗ
-ស្នាដៃកន្លងមក (Portfolio – បើមាន សូមភ្ជាប់ជាតំណ Link)
-ចំណាប់អារម្មណ៍ និងគោលបំណង (Motivation) នៃការចង់ចូលរួមក្នុងកម្មវិធី
២. ការដាក់ពាក្យជាក្រុម (Team Application)
សម្រាប់ក្រុមដែលមានគម្រោងផលិតច្បាស់លាស់៖
សមាសភាពក្រុម មានសមាជិកស្នូលពី ២ ទៅ ៤ នាក់ (រួមមាន អ្នកនិពន្ធ, អ្នកដឹកនាំរឿង, អ្នកដឹកនាំថត, ផលិតករ/អ្នកគ្រប់គ្រងការផលិត)។
លក្ខខណ្ឌគម្រោង៖ ត្រូវដាក់ស្នើគម្រោងភាពយន្តខ្នាតខ្លីបែបប្រឌិតចំនួន ០១ ដើម្បីចូលរួមប្រកួតក្នុងវគ្គធ្វើបទបង្ហាញគម្រោង (Pitching Session)។
ប្រធានបទ៖ «ពណ៌នៃរាជធានីភ្នំពេញ» — បង្ហាញពីរាជធានីភ្នំពេញតាមរយៈ ទីកន្លែង បរិយាកាស និងជីវិតរបស់តួអង្គ ឬជាផ្នែកសំខាន់នៃដំណើររឿង។
ឯកសារតម្រូវ៖ ឯកសារបទបង្ហាញគម្រោង (Pitch Deck), គម្រោងសាច់រឿងលម្អិត (Story Treatment), ប្រវត្តិរូបសង្ខេបរបស់ក្រុម (Team Profile), និងស្នាដៃកន្លងមក (Portfolio ជាតំណ Link)។

កាលបរិច្ឆេទសំខាន់ៗ
បើកទទួលពាក្យ៖ ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៦
ឈប់ទទួលពាក្យ (Deadline)៖ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦
ការធ្វើបទបង្ហាញ និងផ្គូផ្គងក្រុម៖ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៦
បេក្ខជនដែលមានចំណាប់អារម្មណ៍ ក្នុងការ [ដាក់ពាក្យជាបុគ្គល] និង [ដាក់ពាក្យជាក្រុម] ដើម្បីបំពេញបែបបទដាក់ពាក្យ ឬ [ស្វែងរកព័ត៌មានបន្ថែម] ៕













































































