រៀនបណ្តើរធ្វើការងារបណ្តើរ ក្នុងពេលតែមួយ ជួយឱ្យនិស្សិតទទួលបានទាំងចំណេះ និង បទពិសោធការងារ

ភ្នំពេញ៖ រៀនបណ្ដើរ ធ្វើការងារបណ្ដើរ ជាសកម្មភាពដែលយុវជនកម្ពុជាកំពុងអនុវត្ត ស្របពេលដែលពួកគេបន្តការសិក្សានៅមហាវិទ្យាល័យ។ ការសម្រេចចិត្តរៀនផងធ្វើការងារផងនេះ ដោយសារបង្កើនទំនុកចិត្តដល់ខ្លួនឯង កត្តាជីវភាព​គ្រួសារ ឥទ្ធិពលសង្គម គួបផ្សំនឹងតម្រូវការបទពិសោធការងារ។ យុវជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីការងារ តែក៏មានបញ្ហាប្រឈមខ្លះដែរ ដែលពួកគាត់ត្រូវពិចារណាក្នុងដំណាក់កាលនេះ។

កញ្ញា ម៉ូង យោត ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត បាននិយាយថា រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ និស្សិតរូបនេះ រំពឹងថា បទពិសោធការងារដែលមានស្រាប់នឹងផ្តល់ឱកាសការងារល្អៗបន្ទាប់ពីរៀនចប់សាកលវិទ្យាល័យ។

រៀនបណ្តើរធ្វើការងារបណ្តើរក្នុងពេលតែមួយ ជួយឱ្យកញ្ញាទទួលបានទាំងបទពិសោធការងារ និងមានប្រាក់ចំណូលជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ

កញ្ញា ម៉ូង យោត
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា ម៉ូង យោត

កញ្ញា ម៉ូង យោត ៖

“ពេលដែលខ្ញុំធ្វើការ ខ្ញុំទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ចាយវាយប្រចាំខែ ជាពិសេសខ្ញុំអាចចំណាយលើថ្លៃបង់សាលា ទិញសម្ភារៈសិក្សា និងចំណាយផ្សេងៗប្រចាំថ្ងៃ មិនចាំបាច់ពឹងពាក់លើលុយកាក់អ្នកផ្ទះ។ ខ្ញុំអាចជួយខ្លួនឯងបាន ហើយអាចជួយគ្រួសារខ្ញុំបានខ្លះៗទៀត… ខ្ញុំនិងគ្រួសារខ្ញុំក៏បានធូរចិត្តដូចគ្នាមិនចាំបាច់ពឹងលើការហត់នឿយរបស់ពួកគាត់ (ម្តាយឳពុក) ដើម្បីផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ”។

កញ្ញា ម៉ូង យោត

ការងារក្រៅម៉ោងសិក្សា បានបង្រៀនយុវតីរូបនេះ ឱ្យចេះសម្របខ្លួនធ្វើការងារជាមួយនឹងមនុស្សថ្មីៗ យល់ពីរបៀបធ្វើការងារជាក្រុម ហ្វឹកហាត់ចិត្តគំនិតឱ្យអត់ធ្មត់ ព្រមទាំងរៀនសូត្រពីរបៀបដំណោះស្រាយបញ្ហា។ លើសពីនេះបានបង្កើនចំណងមិត្តភាពកាន់តែស្និទ្ធស្នាលជាមួយមិត្តភក្តិរួមការងារ។

“នៅពេលធ្វើការ ខ្ញុំអាចបង្កើតចំណងមិត្តភាពជាមួយអ្នកនៅកន្លែងធ្វើការ ជួយឱ្យខ្ញុំមានបណ្ដាញទំនាក់ទំនងមួយដែលរឹងមាំសម្រាប់ធ្វើការងារនៅថ្ងៃខាងមុខទៀត”

នេះជាការបញ្ជាក់បន្ថែមរបស់កញ្ញា ម៉ូង យោត។

ចំណែកកញ្ញា សៀន សុលឿក ជានិស្សិតនៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ និងជាបុគ្គលិកហាត់ការនៅស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមួយកន្លែង ក៏បានប្រាប់ឱ្យដឹងដែរថា ការងារហាត់ការរាល់ថ្ងៃ មិនមែនជាបន្ទុកលំបាកប៉ះពាល់ដល់ការសិក្សារបស់កញ្ញាឡើយ តែផ្ទុយទៅវិញទទួលបានបទពិសោធយ៉ាងច្រើនពីការងារ។ សុលឿក បានលើកឡើងថា ៖

“រៀនផងធ្វើការងារផង សម្រាប់ខ្ញុំមិនទាន់ដល់ដំណាក់កាលពិបាកទេ ព្រោះសព្វថ្ងៃខ្ញុំជាបុគ្គលិកហាត់ការងារ ដូច្នេះការងារមិនសូវមានច្រើនទេ។ ខ្ញុំអាចរៀនកន្លះថ្ងៃ និងធ្វើការកន្លះថ្ងៃបាន

កញ្ញា សៀន សុលឿក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
កញ្ញា សៀន សុលឿក

និស្សិតម្នាក់ៗកំពុងសិក្សានៅមហាវិទ្យាល័យ សុទ្ធតែទទួលស្គាល់ពីគុណសម្បត្តិនៃការងារក្រៅម៉ោង ផ្តល់ទាំងប្រាក់ចំណូលទទួលបានទាំងចំណេះ ប៉ុន្តែបើធ្វេសប្រហែសគុណវិបត្តិក៏នឹងកើតមានព្រមគ្នាដែរ។ សម្រាប់យុវជន មុច សុភ័ក និស្សិតសាកលវិទ្យាល័យន័រតុន កំពុងសិក្សាជំនាញវិស្វកម្មសំណង់ស៊ីវិល យល់ថា ធ្វើការបណ្ដើររៀនបណ្ដើរនេះ មានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។ សុភ័ក បានបញ្ជាក់ថា ធ្វើការងារទន្ទឹមនឹងពេលវេលាកំពុងសិក្សា និស្សិតនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ស្រាវជ្រាវនិងអានសៀវភៅបានច្រើនឡើយ។

សុភ័ក បានលើកឡើងថា៖

“ការពិតទៅមិនសូវមានអ្នកណាដែលចង់ធ្វើការបណ្ដើររៀនបណ្ដើរទេ តែកត្តាជីវភាពជំរុញឱ្យនិស្សិតរៀនផងធ្វើការងារផង ហើយចង់បានបទពិសោធការងារ។ ពេលយើងយកពេលទៅធ្វើការ វាប៉ះពាល់ការរៀនសូត្ររបស់យើង ព្រោះយើងអត់មានពេលវេលាមើលសៀវភៅ ឬមើលមេរៀនបានច្រើនទេ…

មុច សុភ័ក
រៀនបណ្តើរធ្វើការងារបណ្តើរ បទពិសោធការងារ
យុវជន មុច សុភ័ក

ទន្ទឹមនឹងការលើកឡើងរបស់យុវជនទាំងបីរូបខាងលើ លោក ឆោម សុខឿន មន្រ្តីសម្របសម្រួលនៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរនិងការងារ មានប្រសាសន៍ថា និស្សិតថ្នាក់ឧត្តមសិក្សាធ្វើការផងរៀនផងក្នុងពេលតែមួយ អាចទទួលបានប្រយោជន៍យ៉ាងច្រើនពីការសិក្សានិងការងាររបស់ពួកគេ ពិសេសយុវជនបានអនុវត្តការងារដោយផ្ទាល់លើជំនាញដែលកំពុងសិក្សានៅសាកលវិទ្យាល័យ។

លោក ឆោម សុខឿន បានបញ្ជាក់បន្ថែមថា៖

“ពេលដែលនិស្សិតចេញធ្វើការ គាត់អាចយល់ដឹងពីវិសាលភាពការងារដែលអនុញ្ញាតឱ្យគាត់ស្វែងយល់ និងអភិវឌ្ឍសមត្ថភាពខ្លួនឱ្យបានសមស្របទៅនឹងតម្រូវការទីផ្សារការងារ

លោក ឆោម សុខឿន

ស្របនឹងគុណសម្បត្តិខាងលើ មន្ត្រីរូបនេះ បានបន្តលើកឡើងថា ប្រសិនបើនិស្សិតផ្ដោតលើការងារខ្លាំងពេក នោះគុណភាពសិក្សាអាចនឹងធ្លាក់ចុះ បញ្ហាសម្ពាធផ្លូវចិត្តនឹងកើតឡើង ថែមទាំងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ដើម្បីគិតគូរដល់សុខភាពផ្ទាល់ខ្លួន។ លោកថា ប្រសិនបើនិស្សិតមិនបានបែងចែកពេលវេលាច្បាស់លាស់ នោះនឹងប៉ះពាល់ខ្លាំងដល់ការសិក្សា។

 “ខ្ញុំចង់ឃើញយុវជនជ្រើសរើសការងារត្រូវនឹងជំនាញសិក្សានៅសាកលវិទ្យាល័យ ច្រើនជាងជ្រើសរើសការងារខុសពីជំនាញរបស់ពួកគេ បើខុសគ្នាឆ្ងាយពេកនោះនឹងមានឧបសគ្គក្នុងការសិក្សា

លោក ឆោម សុខឿន មន្ត្រីជំនាញនៃភ្នាក់ងារជាតិមុខរបរនិងការងារ។

គួរបញ្ជាក់ថា ការសិក្សានៅមហាវិទ្យាល័យទាមទារឱ្យនិស្សិតមានទាំងចំណេះដឹង សីលធម៌រស់នៅល្អ និងមានសមត្ថភាពលើជំនាញសិក្សាច្បាស់លាស់ ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារជាក់លាក់ក្រោយពេលបញ្ចប់ការសិក្សា។ លើកពីនេះអាចនិយាយបានថា សិក្សាបណ្តើរធ្វើការបណ្តើរក្នុងពេលតែមួយ ជាពេលវេលាដែលសមស្របសម្រាប់និស្សិត ចាប់ផ្តើមបន្សាំខ្លួនជាមួយបរិកាសការងារក្នុងសង្គមឱ្យបានទូលំទូលាយ ទោះក្នុងរូបភាពការងារស្ម័គ្រចិត្ត ឬរូបភាពនៃការងារហាត់ការ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី​១៥​ ​ជំរុញ​ការ​ផ្សារ​ភ្ជាប់​វិស្វកម្ម​ បច្ចេកវិទ្យា​ ​និង​ឧស្សាហកម្ម ​ដើម្បី​អភិវឌ្ឍ​ប្រទេស​ក្នុង​បរិបទ​ឌីជីថល​

​សន្និសីទ​វិទ្យាសាស្ត្រ​លើក​ទី​១៥​ ក្រោម​ប្រធានបទ​ «​ការ​ផ្សារ​ភ្ជាប់​វិស្វកម្ម​ ​និង​បច្ចេកវិទ្យា ​ជាមួយ​ឧស្សាហកម្ម ​ដើម្បី​កំណើន​ប្រកបដោយ​ចិរភាព​កម្ពុជា​» ​ត្រូវ​បាន​រៀបចំឡើង​រយៈពេល​ពីរ​ថ្ងៃ​ ​គឺ​ថ្ងៃទី​៤​ ​និង​ទី​៥​ ​ខែមិថុនា ​ឆ្នាំ​២០២៦…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលារៀនក្បែរទីលានចាក់សំរាមក្នុងខណ្ឌដង្កោ ផ្ដល់ក្ដីសង្ឃឹមថ្មីដល់កុមារជិត៣០០នាក់ ទទួលបានការអប់រំ

សហគមន៍ហ្គ្រីនបែតអែល (Green Bethel Community) មានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនក្នុងរាជធានីភ្នំពេញ កំពុងផ្ដល់ក្ដីសង្ឃឹមថ្មីដល់កុមារប្រមាណ២៧០នាក់ ក្បែរទីលានចាក់សំរាមខណ្ឌដង្កោ​…
ព្រឹត្តិការណ៍, អប់រំកុមារតូច

កុំឱ្យ «អេក្រង់ទូរស័ព្ទ» ធ្វើ​ឱ្យ​កូនៗខ្វះភាពកក់ក្តៅ

នៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើបនេះ ទូរស័ព្ទដៃបានក្លាយជាឧបករណ៍មិនអាចខ្វះបានសម្រាប់ការងារ និងការកម្សាន្ត។ ប៉ុន្តែ តើមានពេលណាខ្លះដែលយើងភ្លេចខ្លួន រហូតដល់ធ្វើឱ្យមនុស្សជាទីស្រឡាញ់ ជាពិសេស…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសសម្រាប់និស្សិតកម្ពុជា! អាហារូបករណ៍ពេញថ្លៃ DAAD ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក STEM នៅប្រទេសអាល្លឺម៉ង់

បច្ចុប្បន្ន កម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាព DAAD Study Scholarships for STEM Disciplines របស់រដ្ឋាភិបាលអាល្លឺម៉ង់ កំពុង​​បើក​ទទួល​ពាក្យ​ស្នើសុំពីនិស្សិតមក​ពីប្រទេស​កំពុងអភិវឌ្ឍ រួមទាំងប្រទេសកម្ពុជាផងដែរ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញ​ភាសា ​៖ ​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​ ត្រូវការ​ធាតុ​សំខាន់​ ​១០​ចំណុច​ក្នុង​យុគសម័យ​ AI​​

​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ លោក​បណ្ឌិត​ ហ៊ាន​ ​សុខុម ​បាន​លើកឡើង​ថា​ ​ការ​ធ្វើ​ឌីជីថលូបនីយកម្មភាសា​ខ្មែរ​ ​ដើម្បីឱ្យ​អាច​ប្រើប្រាស់​បាន​ពេញលេញ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ត្រូវការ​ធាតុ​សំខាន់​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ និងអង្គការភ្លែន រួមគ្នាអនុវត្ត​គម្រោង “សាលារៀនជាកន្លែង​សុវត្ថិភាព​សម្រាប់ការសិក្សា”

គម្រោង «សាលារៀនជាកន្លែងសុវត្ថិភាពសម្រាប់ការសិក្សា» ដែលអនុវត្តដោយអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នឹងរួមចំណែកលើកកម្ពស់បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ការប្រើប្រាស់ AI ប្រកបដោយ ក្រមសីលធម៌ និងការទទួលខុសត្រូវនៅក្នុងការអប់រំ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់ AI ក្នុងវិស័យអប់រំបានបោះជំហានទៅមុខយ៉ាងខ្លាំង ដោយបានប្រែក្លាយពីឧបករណ៍សម្រាប់សាកល្បង មកជាផ្នែកមួយនៃការអនុវត្តប្រចាំថ្ងៃទាំងក្នុងគ្រឹះស្ថានឧត្តមសិក្សា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រុមហ៊ុនវេសឡាញ នឹងពង្រីក៤សាខាបន្ថែមទៀត សម្រាប់ឆ្នាំសិក្សាថ្មី ជាមួយនឹងការផ្ដល់ជូនពិសេសៗ

ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បាននិងកំពុងបន្តពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅក្លាយខ្លួនជាស្ថាប័នអប់រំឈានមុខគេមួយនៅកម្ពុជា។ ដោយឡែក ក្នុងឆ្នាំសិក្សាថ្មី…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអាស៊ាន ទៅសិក្សានៅសាកលវិទ្យាល័យ Universitas Padjadjaran​ ឥណ្ឌូនេស៊ី

សាកលវិទ្យាល័យ Universitas Padjadjaran (Unpad) ដែលជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានប្រកាសដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍ថ្នាក់ដឹកនាំ និងឧត្តមភាពអាស៊ាន…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon