ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​អភិវឌ្ឍ​ជំនាញ​ស្រាវជ្រាវ​អន្តរជាតិ។

តាម​រយៈ​សមាគម​និស្សិតកម្ពុជាប្រចាំតំបន់អឺរ៉ុប បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​អាហារូបករណ៍​នេះ ​នឹង​ផ្តល់​ជំនួយ​ថវិកា​ដល់​អ្នកស្រាវជ្រាវអន្តរជាតិដែលមានសញ្ញាបត្របណ្ឌិត ដើម្បីធ្វើទស្សនកិច្ច​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​រយៈពេលពី ១ ដល់ ២ ខែ ក្នុងឆ្នាំ២០២៧ខាងមុខ។

អត្ថប្រយោជន៍

– ផ្តល់ជំនួយថវិកា ៤,០០០ អឺរ៉ូក្នុងមួយខែ
– រយៈពេលស្នាក់នៅស្រាវជ្រាវ ១ ឬ ២ ខែ
– ឱកាសបង្កើតបណ្តាញសហការស្រាវជ្រាវអន្តរជាតិ និងអភិវឌ្ឍគម្រោងស្រាវជ្រាវរួមជាមួយអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់។

លក្ខខណ្ឌដាក់ពាក្យ

– ត្រូវមានសញ្ញាបត្របណ្ឌិត (PhD) មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចស្រាវជ្រាវ
– មានស្ថាប័ន ឬទីកន្លែងស្នាក់នៅក្រៅប្រទេសហ្វាំងឡង់
– ត្រូវស្វែងរក និងទទួលបានលិខិតអញ្ជើញ (Invitation Letter) ពីសាស្ត្រាចារ្យ ឬអ្នកស្រាវជ្រាវម្ចាស់ផ្ទះនៅសាកលវិទ្យាល័យ University of Jyväskylä មុនដាក់ពាក្យ។

ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​អភិវឌ្ឍ​ជំនាញ​ស្រាវជ្រាវ​នៅ​ប្រទេស​ហ្វាំង​ឡង់ អាច​ធ្វើ​ការ​ដាក់ពាក្យ​ឱ្យបាន​​ទាន់​ពេល​វេលា​ត្រឹម​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ (ម៉ោង 23:59 តាមម៉ោងប្រទេសហ្វាំងឡង់) ហើយ​​លទ្ធផល​នៃ​ការ​ជ្រើសរើស​គ្រោងប្រកាសនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

សម្រាប់​ព័ត៌មាន​លម្អិត​ផ្សេង​ៗ​ទាក់ទង​នឹងការដាក់ពាក្យ បេក្ខជន​អាច​ចូល​ទៅ​កាន់​៖
www.jyu.fi/en/about-us/organisation-and-management/research-council/jyu-visiting-fellow-programme-2027 ។​

សូម​ជម្រាប​ថា សាកលវិទ្យាល័យ Jyväskylä គឺជាសាកលវិទ្យាល័យឈានមុខមួយរបស់ប្រទេសហ្វាំងឡង់ ដែលល្បីល្បាញខាងគុណភាពអប់រំ និងការស្រាវជ្រាវ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...