កម្ពុជា ចែករំលែកបទពិសោធនៃការផ្លាស់ប្ដូរពី «គម្រោងសាកល្បង» ទៅជា «ការអនុវត្តពេញលេញនៅទូទាំងប្រទេស» លើកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

ក្នុងវេទិកាសាលារៀនសកល (Global Schools Forum) អំឡុងសប្ដាហ៍មហាសន្និបាតវិសាមញ្ញរបស់អង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូអប់រំកម្ពុជាចូលរួម និងបានគូសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការផ្លាស់ប្ដូរពី «គម្រោងសាកល្បង» ទៅជា «ការអនុវត្តពេញលេញនៅទូទាំងប្រទេស» លើកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីធានាថា កុមារគ្រប់រូបមានឱកាសអភិវឌ្ឍបំណិនមូលដ្ឋានយ៉ាងរឹងមាំ។

វេទិកានេះ មានវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងមូលនិធិ Gates Foundation ព្រមទាំងដៃគូអនុវត្តរួមមាន UWS, Luminos Fund, Rising Academies និង EIDU ដើម្បីពិភាក្សាលើប្រធានបទសំខាន់ៗជុំវិញការកំណែទម្រង់ អក្ខរកម្មថ្នាក់ដំបូង ការពង្រឹងប្រព័ន្ធអប់រំ និងកិច្ចសហការ ដើម្បីធានាថា កុមារគ្រប់រូបទទួលបានឱកាសរៀនសូត្រ បំណងប្រាថ្នា និងអនាគតផ្ទាល់ខ្លួន។

ក្នុងវេទិកានេះ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត បានចែករំលែកបទពិសោធ និងទស្សនវិស័យស្ដីពីជោគជ័យដែលអាចសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការដៃគូរយៈពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលកម្រិតរដ្ឋមន្ត្រី (Ministerial Roundtable) នៃប្រទេសឥណ្ឌា រវ៉ាន់ដា និងសៀរ៉ាឡេអូន។

ឯកឧត្តមបណ្ឌិត អ៊ុង បូរាត បញ្ជាក់ថា​ ការកែលម្អលទ្ធផលសិក្សារបស់កុមារ តម្រូវឱ្យមានការអភិវឌ្ឍជាប្រព័ន្ធដែលគ្រប់ជ្រុងជ្រោយ និងមានចីរភាព ដែលទាមទារនូវការប្ដេជ្ញាចិត្តផ្នែកនយោបាយ ភាពជាអ្នកដឹកនាំស្ថាប័ន ការអនុវត្តវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាពក្នុងថ្នាក់រៀន ការវាយតម្លៃជាប្រចាំ និងការផ្ដល់ការគាំទ្រចំគោលដៅដល់សិស្សគ្រប់រូប។

គួរជំរាបជូនថា​ វេទិកានេះបានប្រព្រឹត្តទៅក្រោមការឧបត្ថម្ភរបស់មូលនិធិ Gates Foundation ដោយផ្ដោតលើអាទិភាពគន្លឹះទាំង ៩ សម្រាប់កំណែទម្រង់ប្រព័ន្ធអប់រំ រួមមាន៖

១. ឆន្ទៈនយោបាយប្រកបដោយចីរភាព (Sustained Political Commitment)៖ កំណត់អាទិភាពកែទម្រង់ឱ្យបានច្បាស់លាស់ និងរក្សាការប្ដេជ្ញាចិត្តខ្ពស់ជានិរន្តរ៍ក្នុងការលើកកម្ពស់វិស័យអប់រំ។

២. ការកែទម្រង់គ្រូបង្រៀន (Teacher Reform)៖ ពង្រឹងយន្តការជ្រើសរើសគ្រូ ការបណ្ដុះបណ្ដាលមុនចូលបម្រើការងារ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គ្រូបង្រៀន ដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន។

៣. ការវាយតម្លៃក្នុងថ្នាក់រៀន (Classroom Assessment)៖ ធ្វើការវាយតម្លៃការសិក្សារបស់សិស្សជាទៀងទាត់ និងយកលទ្ធផលទាំងនោះទៅកែលម្អវិធីសាស្ត្របង្រៀន និងរៀបចំឯកសារជំនួយស្មារតីសម្រាប់គ្រូ។

៤. ការចូលរួមពីមាតាបិតា (Parental Engagement)៖ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាលារៀន គ្រួសារ និងសហគមន៍ ដើម្បីគាំទ្រដល់ការរៀនសូត្ររបស់កុមារ។

៥. ភាពជាអ្នកដឹកនាំសាលារៀនដែលមានប្រសិទ្ធភាព (Effective School Leadership)៖ ផ្ដល់អំណាចដល់នាយកសាលាក្នុងការបំប្លែងគោលនយោបាយអប់រំទៅជាការអនុវត្តជាក់ស្ដែងក្នុងថ្នាក់រៀន និងធានាថាកំណែទម្រង់អប់រំអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៅកម្រិតសាលារៀន។

៦. ការរៀនសូត្រតាមឌីជីថល និងសមធម៌ (Digital Learning and Equity)៖ ប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីពង្រីកឱកាសសិក្សា កែលម្អការទទួលបានធនធានអប់រំ និងកាត់បន្ថយគម្លាតនៃការសិក្សា។

៧. កាលវិភាគសិក្សាមានរចនាសម្ព័ន្ធច្បាស់លាស់ (Structured Learning Time)៖ បង្កើនម៉ោងសិក្សាដែលមានប្រសិទ្ធភាពតាមរយៈការរៀបចំពេលវេលាបង្រៀន និងសកម្មភាពក្នុងថ្នាក់រៀនឱ្យបានច្បាស់លាស់។

៨. សម្ភារៈសិក្សា និងការបង្រៀន (Learning Materials)៖ ធានាឱ្យមានការទទួលបានសៀវភៅសិក្សាគោលដែលមានគុណភាព ធនធានបង្រៀន និងកញ្ចប់សម្ភារៈសិក្សាគ្រប់គ្រាន់។

៩. ការណែនាំ និងការគាំទ្រសាលារៀនចំគោលដៅ (School Mentoring and Targeted Support)៖ ផ្ដល់ការប្រឹក្សាគរុកោសល្យជាប្រចាំដល់គ្រូបង្រៀន និងកំណត់អត្តសញ្ញាណសិស្សដែលត្រូវការជំនួយបន្ថែម ដើម្បីដោះស្រាយគម្លាតសមធម៌នៃការសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...