ព្រះសង្ឃ តាជី យាយជី ប្រមាណ៥០០អង្គ/នាក់ នឹងធ្វើសមាធិនៅមុខផ្ទាំងគំនូរដើម្បីសន្តិភាព

នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែមីនា ចុងសប្តាហ៍នេះ ព្រះសង្ឃ តាជី យាយជី ប្រមាណជា៥០០អង្គ/នាក់ នឹងរួមគ្នាធ្វើសមាធិ​នៅ​ខាងមុខ​ផ្ទាំងគំនូរ “សិល្បៈ ដើម្បីសន្តិភាព” នាសួនវត្តបទុមវតី រាជធានីភ្នំពេញ ដោយ​មានការ​និមន្តចូលរួមពីសម្តេច គូ សុភាព និងអង្គសម្តេច គីម សន។

លោក អ៊ុង ស៊ីយ៉ា ក្រុមការងាររៀបចំកម្មវិធីនេះឱ្យដឹងថា ការធ្វើសមាធិ​នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ត្រូវបានរៀបចំ​ឡើង​ក្នុងគោលបំណង រំលឹកនឹកគុណដល់បុព្វបុរសខ្មែរ ក៏ដូចជាវរៈកងទ័ពដែលបានពលីជីវិត​ក្នុងបុព្វហេតុ​ការពារជាតិមាតុភូមិ, ជាការឧទ្ទិបុណ្យកុសល និងផ្សាយមេត្តាដល់ពុទ្ធិបរិស័ទ។

បើតាមលោក ស៊ីយ៉ា ការធ្វើសមាធិដើម្បីសន្តិភាពនៅថ្ងៃអាទិត្យនេះ​ ក៏ជាពិធីដើម្បីសុំសេចក្តីសុខដែរ ក្រោយ​ការបើកបង្ហាញផ្ទាំងគំនូរ “សិល្បៈ ដើម្បីសន្តិភាព” ជាសាធារណៈ ​កាលពីដើមខែនេះ។ ហើយសាធារណជនក៏អាចចូល រួម​ក្នុងកម្មវិធី​នេះ​ដែរ ដើម្បីស្វែងយល់ពីមូលដ្ឋាន​នៃការសមាធិ ការអប់រំចិត្ត ធ្វើចិត្តឱ្យស្ងប់​។

ផ្ទាំងគំនូរសិល្បៈ ដើម្បីសន្តិភាព នៅសួនវត្តបទុមវតី រាជធានីភ្នំពេញ ជាផ្ទាំងគំនូរទីពីរ ដែលគូរដោយក្រុមសិល្បករខ្មែរ ដើម្បីបង្ហាញ​អំពីទុក្ខវេទនា​របស់ជនស៊ីវិល និងការ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជា​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយថៃ។ ផ្ទាំងគំនូរនេះ ត្រូវបានបង្ហាញជាសាធារណៈ​កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។