អ្នកស្រី គីម ស៊ីដដាវីស ៖ ៦​ចំណុចបង្ហាញថាអ្នកជាមនុស្សមានផ្នត់គំនិតល្អ តាមរយៈរបៀបគិតចំពោះអ្នកដទៃ

មនុស្សមានផ្នត់គំនិត (Mindset) មួយដែលល្អ គឺជារឿងពិបាក ពីព្រោះផ្នត់គំនិតរបស់មនុស្សម្នាក់ៗមានបណ្ដុំច្រើនដែលធ្វើឱ្យយើងអាចមានផ្នត់គំនិតបែបណាមួយ (ល្អ ឬអាក្រក់) ប៉ុន្តែបើយើងទទួលបាននូវផ្នត់គំនិតមួយដែលល្អ នោះជីវិតយើងនឹងប្រសើរឡើង ហើយអ្វីដែលសំខាន់ធ្វើឱ្យយើងមានសេចក្ដីសុខ។

អ្នកស្រី គីម ស៊ីដដាវីស គ្រូកម្រិតឧត្តមសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកបង្កើតវីដេអូអប់រំមួយរូប បានបង្ហាញរឿង៦​ចំណុចដែលអាចបង្ហាញថា អ្នកជាមនុស្សមានផ្នត់គំនិតល្អតាមរយៈរបៀបគិតចំពោះអ្នកដទៃ។

មនុស្សមានផ្នត់គំនិតល្អអាចរីករាយដោយខ្លួនឯងបាន

ខាងក្រោមនេះ ជាចំណុចមួយចំនួនដែលអ្នកអាចអនុវត្តបានដើម្បីក្លាយជាមនុស្សដែលមានផ្នត់គំនិតល្អតាមរយៈរបៀបគិតដែលអ្នកគិតចំពោះអ្នកដទៃ រួមមាន៖

ទី១. មិនចង់ដឹងរឿងអ្នកដទៃច្រើន ៖ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ អ្នកតែងតែផ្ដោតទៅលើតែអ្វីដែលជាការងាររបស់ខ្លួន ទំនួលខុសត្រូវរបស់ខ្លួន និងមិនចង់ដឹងរឿងរបស់អ្នកដទៃច្រើន។ ទន្ទឹមគ្នានេះ មិនចូលចិត្តសួរនាំរឿងរ៉ាវអ្នកដទៃ ឬយករឿងអ្នកដទៃទៅនិយាយវែកញែកជាមួយមនុស្សផ្សេងទៀត។

ទី២. មិនវិនិច្ឆ័យចំពោះនរណាម្នាក់ឡើយ ៖ យើងជឿថា គ្រប់យ៉ាងសុទ្ធតែមានហេតុផល។ ជាទូទៅមនុស្សគ្មាននរណាគេចង់អាក្រក់នោះទេ​ គ្រប់គ្នាសុទ្ធតែចង់ល្អ។ នៅពេលដែលយើងយល់បែបនេះ គឺយើងមិនវិនិច្ឆ័យគេនោះទេ។ លើសពីនេះ មនុស្សមានផ្នត់គំនិតល្អ​ តែងគិតវិជ្ជមាន និងតែងតែរកដំណោះស្រាយនៅពេលជួបស្ថានភាពតឹងតែង។

ទី៣. មិននិយាយអាក្រក់ពីអ្នកដទៃដាច់ខាត ៖ មិនខ្វល់ថាគេធ្វើល្អ​ ឬមិនល្អនោះទេ យ៉ាងណាក៏មិនគួរនិយាយអាក្រក់ពីគេ។ អ្វីដែលសំខាន់ មិនធ្វើឱ្យគេពិបាកចិត្ត ឬមិនធ្វើឱ្យគេអាម៉ាស ឬធ្វើឱ្យគេឈឺចាប់។

ទី៤. មិនជាន់ពន្លិចអ្នកដទៃ ៖ ជាធម្មតាមនុស្សយើងអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែយ៉ាងណាមិញ មនុស្សដែលមានផ្នត់គំនិត (Mindset) ល្អ គឺនឹងមិនជាន់ពន្លិច ឬធ្វើឱ្យអ្នកដទៃកាន់តែឈឺចាប់ថែមទេ។ ជាពិសេស ចូលរួមលើកទឹកចិត្ត និងផ្ដល់យោបល់ល្អសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។

មនុស្សមានផ្នត់គំនិតល្អ ជួយឱ្យការសហការគ្នាជាមួយអ្នកដទៃបានល្អ

ទី៥. មិនច្រណែន ៖ មនុស្សគ្រប់គ្នាមានទាំងចំណុចល្អ​ និងចំណុចមិនល្អ។ ចំណុចខ្លះយើងល្អជាងគេ ហើយក៏មានចំណុចខ្លះគេល្អជាងយើងដែរ។ ដូច្នេះ មិនត្រូវច្រណែនគេនោះទេ គេល្អចំណុចណាយើងទទួលស្គាល់ ហើយយើងល្អចំណុចណាត្រូវទទួលស្គាល់ដូចគ្នា។

៦. មានសេចក្ដីសុខដោយខ្លួនឯង ៖ មនុស្សដែលមានផ្នត់គំនិត (Mindset) ល្អ អាចមានសេចក្ដីសុខដោយខ្លួនឯងបាន មិនចាំបាច់ទាល់តែមានម្នាក់នេះទើបមានសេចក្ដីសុខ ឬមិនចាំបាច់ទាល់តែទៅកន្លែងនោះទើបមានសេចក្ដីសុខនោះទេ។ អ្នកដែលមាន ផ្នត់គំនិត (Mindset) ល្អ អាចជួយឱ្យខ្លួនឯងមានសេចក្ដីសុខដោយខ្លួនឯងផ្ទាល់។

ប្រសិនបើអ្នកមានរាល់ចំណុចខាងលើនេះ អាចឱ្យឃើញថា អ្នកជាមនុស្សមានផ្នត់គំនិតបែបណា។ កាលណាអ្នកមានផ្នត់គំនិតល្អ រឿងល្អៗ ទំនាក់ទំនងល្អៗនឹងកើតមាន ព្រមទាំងរស់នៅមានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅប្រទេស​កាណាដា ពីកម្មវិធី SEED-2

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2026

កម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរការសិក្សាសម្រាប់ការអភិវឌ្ឍ ដំណាក់កាលទី ២ (Scholarships and Educational Exchanges for Development – Phase 2 ឬ SEED-2) ដែលផ្តល់ដោយរដ្ឋាភិបាលកាណាដា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...