ទោះស្ថិតក្នុងបដិវដ្តឧស្សាហកម្មទី៤ ក៏ជំនាញធ្វើការងារជាមួយមនុស្សនៅតែសំខាន់

ស្ថិតក្នុងបដិវដ្តឧស្សាហកម្ម ៤.០នេះ ពិភពលោកបាន​ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា ដោយក្នុងនោះ មានជំនាញជាច្រើននឹងត្រូវបាត់បង់ ខណៈការងារមួយចំនួនក៏ត្រូវបានជំនួសដោយវត្តមានរបស់បច្ចេកវិទ្យាផងដែរ។ ទោះជាយ៉ាងនេះក្តី ជំនាញថ្មីជាច្រើនក៏ចូលមកជំនួសជំនាញចាស់ៗទាំងអស់នោះដែលធ្វើឱ្យ​វត្តមានរបស់មនុស្សនៅតែសំខាន់ក្នុងទីផ្សារការងារ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី យូ បូរី ស្ថាបនិកក្រុមហ៊ុន TEDP និងជាអ្នកជំនាញផ្នែកធនធានមនុស្សបានលើកឡើងថា ការធ្វើស្វ័យប្រវត្តិកម្ម (automation) នឹងធ្វើឱ្យ​អាជីពដែលមិនសូវត្រូវការជំនាញ ឬការងារដដែលៗមួយចំនួននឹងត្រូវជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិ (robot)។ តែទោះជាយ៉ាងនេះក្តី វាមិនមែនមានន័យថា មនុស្សទាំងអស់នឹងត្រូវបាត់បង់ការងារនោះទេ។ ការងារថ្មីៗជាច្រើននឹងចូលមកជំនួសការងារចាស់ៗទាំងអស់នោះដែលធ្វើឱ្យមនុស្សកាន់តែ​មានសមត្ថភាព​ខ្ពស់ក្នុងការធ្វើការងារប្រកបដោយផលិតភាព និងគុណភាពល្អជាងមុន។

“ក្នុងចំណោម​ជំនាញទាំងអស់ដែលពិភពលោកត្រូវការក្នុងសតវត្សទី២១នេះ ជំនាញធ្វើការជាមួយមនុស្សនៅតែមានសារៈសំខាន់​ ព្រោះទោះបីជាការងារជាច្រើនត្រូវធ្វើដោយម៉ាស៊ីនស្វ័យប្រវត្តិក៏ដោយ ក៏ស្ថាប័នទាំងអស់ចាំបាច់ត្រូវតែមានអ្នកគ្រប់គ្រងឧបករណ៍ឆ្លាតវៃទាំងអស់នោះដែរ”

លោកស្រី យូ បូរី

អ្នកជំនាញបណ្តុះបណ្តាលធនធានមនុស្សខាងលើបានលើកឡើងថា អនាគតទៅចង្វាក់ផលិតកម្មជាច្រើននឹងត្រូវការធនធានមនុស្សដែលមានសមត្ថភាពខ្លាំងជាងមុន ខណៈពេលដែលទីផ្សារ​នៃការប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើមនឹងកាន់តែទូលំទូលាយ។ ហេតុនេះមនុស្សទាំងអស់នៅលើពិភពលោក​ នឹង​កាន់តែជិតស្និតជាមួយគ្នា ព្រោះមនុស្សអាចនឹងចល័តទៅធ្វើការងារបាននៅគ្រប់តំបន់ទាំងអស់នៅលើពិភពលោក។

គួរបញ្ជាក់ថា ស្ថាប័នការងារក្នុងរបត់បដិវដ្តឧស្សាហកម្មទី៤ ស្ថាប័ននីមួយៗ ត្រូវការធនធានមនុស្សដែលមានសមត្ថភាពលើភាពជាអ្នកដឹកនាំ ជំនាញធ្វើការងារជាក្រុម និងជំនាញដោះស្រាយបញ្ហាជាដើម។ ជំនាញទាំងអស់នេះសុទ្ធជាជំនាញដែលវេទិកាសេដ្ឋកិច្ចពិភពលោកបានប្រកាសថាជាជំនាញដែលមនុស្សក្នុងសតវត្សទី២១ នេះត្រូវការ និងកាន់តែមានតម្រូវការខ្ពស់នៅថ្ងៃអនាគតបន្ថែមទៀត៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ចិន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ប្រមាណ​ ​២​,​៧០០​នាក់​ ​ក្នុង​រយៈពេល​ ២៧​ឆ្នាំ​

​គិត​ចាប់​ពី​ឆ្នាំ​១៩៩៩ ​ដល់​ឆ្នាំ​២០២៦ ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​សរុប​ប្រមាណ​ ​២​,​៧០០​នាក់​ ​ឱ្យ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ចិន ​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ​ ​បរិញ្ញាបត្រ​ជាន់ខ្ពស់​…
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក​ ​ហឿន ​វិស័យ ​បេក្ខភាព​អាហារូបករណ៍​ថ្នាក់​អនុ​បណ្ឌិត​ជំនាញ​ផ្កាយ​រណប​នៅ​ប្រទេស​ចិន​ ប្តេជ្ញាត្រឡប់​មក​អភិវឌ្ឍ​ជាតិ​វិញ​

ស្រប​ពេល​ដែល​កម្ពុជា​កំពុង​អភិវឌ្ឍ​សមត្ថភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​ផ្កាយ​រណប ​និង​លំហ​អាកាស ​លោក​ ​ហឿន ​វិស័យ​ ​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​សន្តិសុខ​សាយប័រ​ពី​សាកល…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ទីរពេទ្យ​កាល់ម៉ែត ​៖​ ៧០​ភាគរយ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ប្រឈម​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​

មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​ព្រមាន​ថា​ ​ប្រហែល ៧០​%​ ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ ​ប្រឈម​នឹង​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​ ​ខណៈ​អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​ពង្រឹង​វិធានការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការ​រត់​យឺត​ៗ​ត្រឹមតែ​ ​១០ ​នាទី​ ​អាច​ជួយ​ពង្រឹង​សុខភាព​ខួរក្បាល ​និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ

​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ​អ្នក​មិន​ចាំបាច់​ត្រូវ​រត់​ក្នុង​ល្បឿន​លឿន ​ឬ​ចំណាយ​ពេល​យូរ​នោះ​ទេ ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ផ្លូវចិត្ត​ ​និង​ខួរក្បាល​។ ការ​រត់​ត្រឹមតែ​ ​១០ ​នាទី​
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួង​ការងារ​ ផ្ដល់​អាហារូបករណ៍​កម្រិត​ជាន់ខ្ពស់​បច្ចេកទេស​ចំនួន​ ​៦០​កន្លែង​ ​ទៅ​សិក្សា​នៅ​ប្រទេស​វៀតណាម​

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​រយៈពេល​ ៤​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧ ​នៅ​ ​Thai Nguyen ​College
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រី​ព្រីត​ថេន​ស្វែងយល់​ពី​ស្ថានភាព​កុមារ​រងគ្រោះ​ពី​ជម្លោះ​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ​

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​មកកាន់​កម្ពុជា​ ​លោក​ស្រី​ Rosie ​Winterton ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​ព្រីត​ថេន ​(​ចក្រភព​អង់គ្លេស​) ​បាន​ចុះ​ទៅកាន់​តំបន់​គោក​ប្រាសាទ​…
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

កម្មវិធី​អំណាន​សៀវភៅ​ល្បី​ៗ​ ​៖ ​ក្រោយ​ប្រកួត​រយៈពេល​៧​ខែ​ ​យុវ​សិស្ស​ ​២​រូប ​ដណ្ដើម​បាន​មេដាយ​មាស​ ​ប្រចាំ​ឆ្នាំ​២០២៦

ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ដំណាក់កាល ​អស់​រយៈពេល​៧​ខែ​ ​ទី​បំផុត​គេ​បាន​រកឃើញ​ជ័យលាភី​មេដាយ​មាស​ ២​រូប ​ក្នុង​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​…
ជំនាញ, ព្រឹត្តិការណ៍

អាជីព​ការងារ​ទាំង​ ​៦ ​ដែល​ ​AI ​ពិបាក​ជំនួស​នា​ពេល​អនាគត​

ខណៈ​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​និង​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ​ក្នុង​វិស័យ​ការងារ​ជា​ច្រើន​ ក្តី​បារម្ភ​អំពី​ផលប៉ះពាល់​របស់​ AI ​លើ​អាជីព​នាពេល​អនាគត​ក៏​កំពុង​កើនឡើង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម​បណ្ឌិត​ ហោ ​ប៉េង ​បង្ហាញ​ពី​ចំណុច​សំខាន់​ៗ​ចំនួន​ ៥ ​ដែល​សម្គាល់​បុគ្គល​ស្នេហា​ជាតិ​ពិតប្រាកដ​

នៅក្នុង​បាឋក​ថា​សាធារណៈ​ជា​ស៊េរី ​«​ឧត្តមគតិ​» ​លើក​ទី​២ ​ក្រោម​ប្រធានបទ «​ការ​អប់រំ​ ​ដើម្បី​ពង្រឹង​សតិជាតិ​របស់​មនុស្ស​ខ្មែរ​» ​កាលពី​ថ្ងៃ​ទី​២០​ ​ខែ​សីហា ​ឆ្នាំ​២០២៦ ​ឯកឧត្តម​សាស្រ្តាចារ្យ​បណ្ឌិត​ ​ហោ ​ប៉េង
ចំណេះជីវិត, ព្រឹត្តិការណ៍

របៀប​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព​ ​និង​ការ​ថែរក្សា​សុខភាព​ ក្នុង​រដូវ​ទឹក​ជំនន់

​យោង​តាម​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​នៅក្នុង​រដូវ​វស្សា​ឆ្នាំ​នេះ​ ស្ថានភាព​ភ្លៀង​ធ្លាក់​ជោក​ជាំ​ច្រើន​ជាប់​ៗ​គ្នា​នៅក្នុង​ប្រទេស​កម្ពុជា​ ​អាច​បង្កឱ្យ​កើតមាន​ជំនន់​…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon