ការអប់រំសតវ្សទី២១ ៖ ហេតុអ្វីមនុស្សត្រូវបន្តការសិក្សាពេញមួយជីវិត?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

បច្ចុប្បន្ន បច្ចេកវិទ្យាកំពុងមានការរីកចម្រើន ដែលទាមទារឱ្យមនុស្សសម្របខ្លួនទៅនឹងជំនាញថ្មីៗ ដើម្បីជំនួសឱ្យតួនាទីចាស់ដែលមិនសូវសំខាន់។ ដូច្នេះ អ្នក​ជំនាញ​កំពុង​តែ​ផ្តល់​អាទិភាព​ដល់​ការ​សិក្សា​ពេញ​មួយ​ជីវិត ក្នុងការបើកទ្វារថ្មី និងផ្តល់ឱ្យមនុស្សនូវជំនាញដែលពួកគេត្រូវការដើម្បីរីកចម្រើនក្នុងវិស័យដែលខ្លួនកំពុងបំពេញការងារ។

តើការសិក្សាពេញមួយជីវិតគឺជាអ្វី?

ការសិក្សាពេញមួយជីវិត គឺជាការបន្តការសិក្សាលើសពីតម្រូវការរបស់សាលារៀន ឬការបណ្តុះបណ្តាលសាជីវកម្ម។ “អ្នកសិក្សាពេញមួយជីវិត” គឺជាបុគ្គលដែលមិនឈប់ក្នុងការជំនាញ និងពង្រីកចំណេះដឹងរបស់ខ្លួន។ លើសពីនេះ ចាប់អារម្មណ៍បន្តអភិវឌ្ឍខ្លួន ឬវិជ្ជាជីវៈ ដូចជា មានចំណង់ចំណូលចិត្តសិក្សាមុខវិជ្ជាមួយ រៀនភាសាមួយ ចូលរៀនមុខវិជ្ជាបណ្ដុះបណ្ដាលវិជ្ជាជីវៈ លេងកីឡាមួយ ឬចូលរួមក្លឹបសិក្សា ។ល។

ហេតុអ្វីមនុស្សត្រូវបន្តការសិក្សាពេញមួយជីវិត? តើការសិក្សាពេញមួយជីវិតផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ការរៀនសូត្រពេញមួយជីវិតអាចជួយយើងស្វែងរកគោលបំណងជីវិត និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ សមត្ថភាពក្នុងការរៀនអ្វីថ្មី និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ គឺជាជំនាញដ៏សំខាន់សម្រាប់ភាពជោគជ័យនាសតវត្សទី២១នេះ។

១. សុវត្ថិភាពការងារ ៖ នៅពេលដែលឧស្សាហកម្មបន្តវិវត្ត បុគ្គលិកជាច្រើនមានអារម្មណ៍ថាមានសម្ពាធក្នុងការបន្តទៅមុខ។ ការប្រកួតប្រជែងសម្រាប់ការងារអាចមានច្រើន ហើយតែងតែមានបុគ្គលិកថ្មីចូលមកបំពេញការងារទាក់ទងនឹងជំនាញថ្មីៗ។ យោងតាមការស្ទង់មតិពីមជ្ឈមណ្ឌលស្រាវជ្រាវ Pew ៨៧ភាគរយ នៃកម្មករគិតថា វាមានសារៈសំខាន់ក្នុងការស្វែងរកការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញថ្មីៗពេញមួយអាជីពរបស់ពួកគេ។

ការសិក្សាពេញមួយជីវិត អនុញ្ញាតឱ្យអ្នកពង្រឹងជំនាញ ដូច្នេះអ្នកអាចក្លាយធនធានដ៏មានតម្លៃសម្រាប់ឧស្សាហកម្មរបស់អ្នកនៅឆ្នាំខាងមុខ។ លើសពីនេះទៀត តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ អ្នកអាចបង្ហាញពីការប្តេជ្ញាចិត្តរបស់អ្នកចំពោះឧស្សាហកម្ម និងអាជីពរបស់អ្នក ដើម្បីទទួលបានការជឿទុកចិត្ត និងការគោរពពីនិយោជកណាមួយ។

២. ជម្រើសអាជីព ៖ ការសិក្សាពេញមួយជីវិត មិនមែនគ្រាន់តែរក្សាការងារចាស់របស់អ្នកនោះទេ។ វាក៏អាចបើកទ្វារទៅរកតួនាទីថ្មី ឬសូម្បីតែអាជីពថ្មី។ ឧទាហរណ៍ ប្រសិនបើការងារបច្ចុប្បន្នរបស់អ្នកមិនទាន់រីកចម្រើន អ្នកអាចពិចារណាទទួលយកវគ្គសិក្សាតាមអ៊ីនធឺណិតដែលផ្តល់វិញ្ញាបណ្ណប័ត្រដ៏មានតម្លៃនៅក្នុងវិស័យដែលអ្នកពេញចិត្ត។ ក្នុងករណីខ្លះ អាចធ្វើឱ្យការផ្លាស់ប្តូរអាជីពដោយមិនចាំបាច់ត្រឡប់ទៅសាលារៀនវិញទេ។

៣. ការលើកទឹកចិត្តជាថ្មី ៖ បុគ្គលិក​ជា​ច្រើន​យល់​ថា​ខ្លួន​បាត់​បង់​ចំណាប់​អារម្មណ៍​លើ​អាជីព​របស់​ពួក​គេ​តាម​ពេល​វេលា។ ការងារ​ក្លាយ​ជា​ទម្លាប់ ដោយ​មិនចង់​បំពេញ​កិច្ចការ​ដែល​ធុញ​ទ្រាន់​ដដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ជាសំណាងល្អ ការរៀនសូត្រពេញមួយជីវិត អាចជួយឱ្យចំណង់ចំណូលចិត្តរបស់អ្នកប្រសើរឡើងវិញបាន។ ការអភិវឌ្ឍជំនាញថ្មី អាចជាអាថ៌កំបាំងក្នុងការស្វែងរកឡើងវិញនូវអ្វីដែលទាក់ទាញអ្នកឱ្យមករកអាជីពដែលអ្នកពេញចិត្ត។

៤. ភាពខ្លាំងផ្នែកជំនាញទន់ ៖ ការអប់រំសម្រាប់មនុស្សពេញវ័យមានប្រយោជន៍ច្រើនជាងអ្វីដែលបានបង្រៀនអ្នកទៅទៀត។ សកម្មភាពនៃការរៀនអ្វីថ្មីៗជួយពង្រឹងជំនាញទន់សំខាន់ៗដូចជា ការកំណត់គោលដៅ, វិន័យខ្លួនឯង, ការច្នៃប្រឌិត, ការត្រិះរិះពិចារណា, ការគ្រប់គ្រងពេលវេលា, ការដោះស្រាយបញ្ហា និងការពង្រឹងចរិតលក្ខណៈដែលជាការឈានទៅដល់គោលដៅផ្ទាល់ខ្លួន និងវិជ្ជាជីវៈ។

៥. ការយល់ដឹងសុខភាពកាន់តែប្រសើរ ៖ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​សិក្សា​ពេញ​មួយ​ជីវិត​ជួយ​ពង្រឹង​សុខភាព និង​មុខងារ​របស់​ខួរក្បាល។ អត្ថប្រយោជន៍ផ្លូវចិត្តនៃការរៀនអាចរួមមាន ផ្ដោតការយកចិត្តទុកដាក់បានល្អ, ការចងចាំកាន់តែខ្លាំង, ភាពសមហេតុផល, កាត់បន្ថយហានិភ័យនៃជំងឺវង្វេង។

៦. ទំនុកចិត្ត ៖ ការកែលម្អខ្លួនឯង គឺជាគន្លឹះក្នុងការកសាងទំនុកចិត្ត។ តាមរយៈការចេះស្ទាត់ជំនាញថ្មី អ្នកអាចបញ្ចេញសក្តានុពលដែលកប់ទុកយ៉ាងជ្រៅ និងបង្កើនការគោរពខ្លួនឯង។ ហើយនៅពេលដែលអ្នកប្រើជំនាញទាំងនោះដើម្បីជំរុញអាជីពរបស់អ្នក អារម្មណ៍នៃគោលបំណងរបស់អ្នកនឹងរីកចម្រើន។

៧. ឱកាសបង្កើតបណ្តាញថ្មីៗ ៖ ជម្រើសជាច្រើនសម្រាប់ការសិក្សាពេញមួយជីវិត ពាក់ព័ន្ធនឹងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រូបង្វឹក និងអ្នកសិក្សាផ្សេងទៀត។ នេះអនុញ្ញាតឱ្យអ្នកភ្ជាប់ជាមួយអ្នកជំនាញដែលមានគំនិតដូចគ្នា និងពង្រីកបណ្តាញផ្ទាល់ខ្លួន។

គួរជម្រាបជូនថា ការរៀនសូត្រពេញមួយជីវិតមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងវិជ្ជាជីវៈក្នុងសតវត្សទី២១ ។ វាផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ចាប់ពីការលូតលាស់ផ្ទាល់ខ្លួន ដល់ការកែលម្អមុខងារ នៃការយល់ដឹង និងការរំពឹងទុកក្នុងអាជីព។ ទន្ទឹមគ្នានេះ ការទទួលយកការសិក្សាពេញមួយជីវិតតម្រូវឱ្យមានឆន្ទៈក្នុងការចង់ដឹង ចង់ឃើញ កំណត់គោលដៅ បង្កើតពេលវេលា ប្រើប្រាស់បច្ចេកវិទ្យា ស្វែងរកអ្នកណែនាំ និងអ្នកជំនាញ។ ជាពិសេស សម្រាប់ការប្តេជ្ញាចិត្តក្នុងការរៀនសូត្រពេញមួយជីវិត អនុញ្ញាតឱ្យយើងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ រក្សាការប្រកួតប្រជែង និងរួមចំណែកធ្វើឱ្យពិភពលោកប្រសើរជាងមុន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មនុយក្លេអ៊ែរពីរដ្ឋាភិបាលចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ឬ CSC Type B បើកជ្រើសរើស សិស្ស និស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យវិស្វកម្ម Habin សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្តល់ជូន សិស្ស...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *