បច្ចេកវិទ្យា៖ ឈុតសម្លៀកបំពាក់បច្ចេកវិទ្យាពិសេសមើលទៅដូចមនុស្សយន្តរ៉ូបូត គេហៅថា Exoskeleton មានរូបរាងស្រដៀងទៅនឹងឈុតសម្លៀកបំពាក់បច្ចេកវិទ្យាក្នុងរឿងហូលីវូដ Iron Man មានសមត្ថភាពអស្ចារ្យជួយបង្កើនកម្លាំងអ្នកប្រើប្រាស់ខុសពីមនុស្សធម្មតារាប់សិបដង។ ទោះបីវាមិនទាន់ប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នានៅឡើយក្តី ប៉ុន្តែតាមការអះអាងរបស់ក្រុមហ៊ុនផលិត SuitX របស់អាមេរិកមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ាបាន
បញ្ជាក់ថា ឈុតសម្លៀកបំពាក់នេះនឹងពេញនិយមសម្រាប់មនុស្សទូទៅនាពេលអនាគត។
ស្ថាបនិករបស់ក្រុមហ៊ុន SuitX លោក Hoomayoon Kazerooni បាននិយាយថា ពិភពលោកនឹងមើលឃើញថាឧបករណ៍ទាំងនេះនឹងក្លាយទៅជាវត្ថុដែលដាក់លក់នៅតាមទីផ្សារនានា ដូចផលិតផលផ្សេងទៀតនាពេលខាងមុខ។ លោកបន្តថា តម្លៃរបស់វាធ្លាក់ចុះ ប្រសិនបើមានការប្រកួតប្រជែងផលិតកើតឡើង ពេលនោះវានឹងនៅជាមួយមនុស្សស្ទើរគ្រប់គ្នា។
នៅពេលនេះ Exoskeleton ជាឧបករណ៍ដែលពាក់ពីខាងក្រៅរាង្គកាយរបស់មនុស្ស ដើម្បីជួយទ្រទ្រង់និងការពារអ្នកប្រើប្រាស់បង្កើនកម្លាំងខ្លាំងខុសពីធម្មតាព្រមទាំងអាចស៊ូទ្រាំក្នុងការធ្វើការងារធ្ងន់ៗបានច្រើនប្រភេទ។
បច្ចុប្បន្នឈុតរបស់ SuitX មួយនេះកំពុងត្រូវបានយកទៅធ្វើតេស្តដោយក្រុមហ៊ុនធំៗមួយចំនួន សូម្បីតែក្រុមហ៊ុនផលិតរថយន្ត General Motors និង Fiat ផងដែរនោះ ក៏សង្ឃឹមថាវានឹងអាចយកទៅប្រើប្រាស់ជាមួយនឹងកម្មករផលិតកម្មរបស់ខ្លួន អាចជួយសកម្មភាពសាច់ដុំស្មា និងក្បាលជង្គង់ថយចុះរហូតទៅដល់ ៥០ភាគរយនៃការប្រើប្រាស់ជាប្រចាំរបស់កម្មករ។
សូមបញ្ជាក់ថា របាយការណ៍មួយដែលសិក្សាដោយវិទ្យាស្ថានស្រាវជ្រាវ ABI ផ្សាយដោយ BBC កាលពីពេលថ្មីៗនេះបានអះអាងថា អត្រានៃការលក់នៃឈុតសម្លៀកបំពាក់រ៉ូបូត Exoskeleton កំពុងមានសន្ទុះខ្លាំង ហើយកាលពីឆ្នាំ២០២០ វាអាចប្រមូលលុយពីការលក់បានរហូតទៅដល់ ៣៩២លានដុល្លារ ហើយគេរំពឹងទុកថានឹងអាចលក់បានរហូតទៅដល់ជិង ៧ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ខាងមុខ៕
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម បានបង្ហាញការអបអរសាទរយ៉ាងកក់ក្តៅចំពោះបេក្ខជនទាំងអស់
ចំណេះជីវិត, ព្រឹត្តិការណ៍មនុស្សជាច្រើនតែងជឿជាក់ថា អាយុសង្ខារខ្លីឬវែងអាស្រ័យលើកត្តាហ្សែនពីកំណើត។ ផ្ទុយទៅវិញ ការសិក្សាស្រាវជ្រាវវេជ្ជសាស្ត្រទំនើបបានបង្ហាញថា ហ្សែនដើរតួត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍SEARCA (Southeast Asian Regional Center for Graduate Study and Research in Agriculture) បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃសម្រាប់ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ក្នុងឆ្នាំសិក្សា២០២៧-២០២៨ នេះ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍រាជធានីភ្នំពេញ ទទួលបានពានរង្វាន់ WHO Healthy Cities Recognition Awards ឆ្នាំ២០២៦ ពីអង្គការសុខភាពពិភពលោក (WHO) សម្រាប់សមិទ្ធផលក្នុងការអនុវត្ត «គម្រោងតំបន់សាលារៀនសុវត្ថិភាព»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បង្ហាញថា បេក្ខជនប្រឡងជាប់មានចំនួន ១២៥,៩៧៥នាក់ ស្មើនឹង ៨៤,០៦% នៃចំនួនបេក្ខជនដែលបានមកប្រឡង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន (NYDC) និងជាអគ្គនាយករងយុវជននៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ចឹក លីម លើកឡើងថា យុវជន គឺជាកម្លាំងចលករសម្រាប់…
ចំណេះជីវិត, ព្រឹត្តិការណ៍ខួរក្បាលរបស់មនុស្សមានសមត្ថភាពផ្ទុកទិន្នន័យរហូតដល់ប្រមាណ ២.៥ លានជីហ្គាបៃ ដែលស្មើនឹងទិន្នន័យវីដេអូរយៈពេលជាង ៣ លានម៉ោង។ ទោះជាយ៉ាងណា មនុស្សជាច្រើននៅតែជួបបញ្ហាភ្លេចភ្លាំងញឹកញាប់…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចង់ឃើញសាលាអន្តរជាតិដែលកំពុងបើកដំណើរការនៅកម្ពុជា បញ្ចូលការសិក្សាភាសាខ្មែរទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ការអភិរក្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រុមហ៊ុន វេសឡាញ អេឌូខេសិន គ្រុប បានរៀបចំពិធីអបអរសាទរសមិទ្ធផលសិស្សានុសិស្ស ប្រចាំឆ្នាំសិក្សា ២០២៥–២០២៦