វេទិកាសេដ្ឋកិច្ចពិភពលោក ៖ បច្ចេកវិទ្យាកង់ទិច នឹងមានឥទ្ធិពលលើវិស័យសំខាន់ៗ នៃជីវិតមនុស្ស នៅ១០ឆ្នាំខាងមុខ

យោងតាម WE Forum បានបង្ហញថា បច្ចេកវិទ្យាកង់ទិច (Quantum) នឹងជ្រាបចូល ហើយជះឥទ្ធិពលលើគ្រប់វិស័យសំខាន់ៗនៃការរស់នៅ ជាពិសេសគឺវិស័យសេដ្ឋកិច្ច, បន្ទាប់មកនាំមនុស្សចូលទៅក្នុងសម័យកាលមួយ ដែលទំនងជាត្រូវបានគេហៅថា យុគសម័យក្រោយកង់ទិច (Post – Quantum Era) ។ ចំណុចនេះនឹងនាំឱ្យមានឥទ្ធិពលលើសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចពិសេសមួយ ដែលមានឈ្មោះថា សេដ្ឋកិច្ចកង់ទិច (Quantum economy) ។

នេះជាហេតុផលដែល Arunima Sarkar អ្នកដឹកនាំការសិក្សាអំពីបច្ចេកវិទ្យាកង់ទិច (Quantum) នៅវេទិកាសេដ្ឋកិច្ចពិភពលោក បានដឹកនាំឱ្យមានការពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាកង់ទិច (Quantum) ។ យោងតាម McKinsey បានបង្ហាញថា បច្ចេកវិទ្យាកង់ទិច អាចមានតម្លៃរាប់ពាន់លានដុល្លារ ក្នុងទសវត្សរ៍ក្រោយជាមួយនឹងសារធាតុគីមី វិទ្យាសាស្ត្រជីវិត ហិរញ្ញវត្ថុ និងការចល័តលើកដំបូង ដើម្បីដឹងពីអត្ថប្រយោជន៍របស់វា។

ប៉ុន្តែ បច្ចុប្បុន្នបច្ចេកវិទ្យាកង់ទិច មិនសូវមានការចាប់អារម្មណ៍ទូលំទូលាយពីសំណាក់សាធារណៈជនទូទៅទេ។ ដូចដែលលោក Sarkar បានចង្អុលបង្ហាញថា មានការខ្វះខាតអំពីការយល់ដឹងច្បាស់លាស់ និងការយល់អំពីបច្ចេកវិទ្យានេះ ដែលនាំឱ្យមានគម្លាតចំណេះដឹងអំពីបច្ចេកវិទ្យាកង់ទិច នៅក្នុងបណ្ដាញសេដ្ឋកិច្ចកង់ទិច ។ ដូច្នេះ អ្វីទៅជាបច្ចេកវិទ្យាកង់ទិច ? 

បច្ចេកវិទ្យាកង់ទិច (Quantum) គឺផ្អែកលើគោលការណ៍មេកានិចកង់ទិច (Quantum mechanice)។ នេះគឺជាច្បាប់នៃរូបវិទ្យា ដែលអនុវត្តចំពោះគោលការណ៍ភាគល្អិតអនុអាតូម ដែលពាក់ព័ន្ធនឹងការងាររបស់រូបវិទូ ក្នុងទសវត្សរ៍ឆ្នាំ១៩២០ បីរូបមានដូចជា Niels Bohr, Werner Heisenberg និង Erwin Schrödinger ។ បច្ចេកវិទ្យាកង់ទិច (Quantum) មិនមែនជាបច្ចេកវិទ្យាថ្មីនោះទេ វាត្រូវបានប្រើជាលើកដំបូងនៅក្នុងការអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ហើយជាមូលដ្ឋានគ្រឹះសម្រាប់ឧបករណ៍ ស៊ីមីខន់ដាក់ទ័រ (Semiconductors) ដែលមាននៅក្នុងឧបករណ៍អេឡិចត្រូនិចជាច្រើន។

តួនាទីសំខាន់មួយនៃបច្ចេកវិទ្យាកង់ទិច (Quantum) គឺ Quantum Computing ដែលអាចឱ្យទិន្នន័យដំណើរការជាមូលដ្ឋានខុសពីកុំព្យូទ័រធម្មតា។ បេះដូងនៃបច្ចេកវិទ្យា Quantum Computing គឺ Quantum bit (qubit) ដែលជា Quantum equivalent នៃ Classical bit ដែលជាឯកតាមូលដ្ឋានសំខាន់បំផុត ក្នុងការទទួលយកព័ត៌មានទៅក្នុងប្រព័ន្ធនៃការចងចាំ។

បច្ចុប្បន្ន បច្ចេកវិទ្យា Quantum Computing មិនត្រឹមតែមានសមត្ថភាពជំរុញល្បឿនដំណើរការសំខាន់ៗក្នុងកុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសក្តានុពលក្នុងការដោះស្រាយបញ្ហាស្មុគស្មាញបានលឿនជាង Supercomputer ដែលមានឥទ្ធិពលបំផុតផងដែរ។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Quantum ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍ ក្នុងនោះរួមមាន ឧបករណ៍ចាប់សញ្ញា Quantum ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង និងមួយទៀតគឺ បណ្ដាញទិន្នន័យ Quantum ។ 

លោក Paul Terry នាយកប្រតិបត្តិនៃក្រុមហ៊ុន Photonic Inc. បានប្រាប់សមាជិកក្រុមប្រឹក្សាភិបាលរបស់លោកថា «បច្ចេកវិទ្យាកង់ទិច (Quantum) មានអាយុកាលប្រហែល ១០០ឆ្នាំហើយ។ វាកើតឡើងយូរមកហើយ ឥឡូវនេះយើងទើបតែបង្ហាញវានៅក្នុង Software និង Hardware ដែលចាំបាច់ ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះ។»

តើបច្ចេកវិទ្យាកង់ទិច​អាចប្រើ ដើម្បីធ្វើអ្វីខ្លះ?

ខណៈពេលដែលការគណនាដែលមានល្បឿនលឿន គឺជាលក្ខណៈពិសេសមួយនៃបច្ចេកវិទ្យាកង់ទិច, វាអាចដំណើរការបានប្រសើរជាងកុំព្យូទ័រធម្មតា។ សព្វថ្ងៃ មនុស្សជាច្រើនគិតថា កុំព្យូទ័រកង់ទិច (Quantum Computer) នឹងមានសមត្ថភាពខ្លាំង លឿន និងមានសុវត្ថិភាពជាកុំព្យូទ័របច្ចុប្បន្ន។ ដូច្នេះ យើងមិនអាចគិតដូចគ្នា គ្រប់គ្នានោះទេ ព្រោះការគិតបែបនេះ នឹងមិនអាចទាញប្រយោជន៍ដ៏អស្ចារ្យបំផុតនៃបច្ចេកវិទ្យានេះបានឡើយ។ នេះជាការលើកឡើងរបស់អ្នកស្រី Rebecca Krauthamer សហស្ថាបនិក និងជាប្រធានផ្នែកផលិតផលនៃ QuSecure ។ ផ្ទុយទៅវិញ អ្នកជំនាញអាចគិតអំពីឥទ្ធិពលដ៏ធំបំផុតមួយចំនួន នៅក្នុងផ្នែកដូចជា ឧបករណ៍ចាប់សញ្ញា និងការទំនាក់ទំនងជាដើម។

លោក Stefan Leichenauer អនុប្រធានផ្នែកវិស្វកម្មនៅ SandboxAQ បានលើកឡើងថា ឧបករណ៍ចាប់សញ្ញាកង់ទិច អាចមានភាពរស៊ើបជាងឧបករណ៍ដែលយើងមានសព្វថ្ងៃទៅទៀត។ លោកបន្តថា យ៉ាងណាក៏ដោយ សព្វថ្ងៃនេះគេបានប្រើបច្ចេកវិទ្យាកង់ទិចនេះ នៅក្នុងវិស័យមួយចំនួនរួចទៅហើយ ក្នុងនោះមាន ឧបករណ៍វេជ្ជសាស្ត្រជំនាន់ថ្មី ការហ៊ុមព័ទ្ធភូមិសាស្ត្រ ដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយ (geofencing) និងការស្រាវជ្រាវ និងរុករករ៉ែ។ ជាក់ស្ដែង ប្រព័ន្ធរុករកកង់ទិច មានសក្តានុពល អាចការពារភាពងាយរងគ្រោះនៃ GPS បច្ចុប្បន្ន ដូចជា ការកាត់ផ្ដាច់បច្ចេកទេស ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការកំណត់ទីតាំង និងការរុករកជាមួយនឹងភាពសុក្រឹត្យកម្រិតខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...