អ្នកជំនាញអប់រំកុមារយល់ថា ម្ដាយឪពុកជាបុគ្គលសំខាន់ជួយបណ្ដុះទម្លាប់អានដល់កូន

ភ្នំពេញ៖ អ្នកជំនាញអប់រំកុមារមានយល់ឃើញថា ដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងសមត្ថភាពរបស់កុមារឱ្យកាន់តែប្រសើរឡើង ម្ដាយឪពុកជាបុគ្គលសំខាន់ជួយបណ្ដុះទម្លាប់អានដល់កូន។ ការលើកឡើងនេះ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញនៃកម្មវិធីសប្ដាហ៍សៀវភៅ ក្រោមប្រធានបទ “អំណាន និងកុមារតូច” រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា កាលល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១កន្លងទៅ។

លោកស្រី សរ ម៉ុន្ថា នាយិកាមណ្ឌលអប់រំកុមារតូចស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ៖

“ដើម្បីបណ្ដុះទម្លាប់អានរបស់ក្មេងតូច ទីមួយ ឪពុកម្ដាយត្រូវជួយកូនឱ្យមា​ន​គំនិត​ច្នៃប្រឌិតតាមរយៈការអានសៀវភៅ, ទីពីរម្តាយមានទម្លាប់អានសៀវភៅជួយឱ្យ​ទារកឱ្យមាន IQ ខ្ពស់តាំងពីនៅក្នុងផ្ទៃម្តាយ, ទីបី ឪពុកម្ដាយត្រូវចំណាយពេ​ល​អប់រំកូននៅផ្ទះជួយអានឱ្យកូនស្ដាប់ និងបង្រៀនកូនឱ្យចូលចិត្តអាន ដើម្បីឱ្យកូនមានសមត្ថភាពទទួលចំណេះដឹងបានលឿន”

លោកស្រី សរ ម៉ុន្ថា បានលើកឡើងបន្តថា ឪពុកម្ដាយត្រូវមានឆន្ទៈក្នុងការបណ្ដុះទម្លាប់អានដល់កូនដោយចំណាយពេលវេលាអានសៀវភៅជាមួយកូន ផ្ដល់ក្ដីស្រ​លាញ់ឥតលក្ខខណ្ឌដល់កូន ចេះលើកទឹកចិត្តកូន និងសរសើរកូនដើម្បីធ្វើឱ្យកូនមានការទម្លាប់អាន ស្រឡាញ់ការអាន ធ្វើឱ្យកូនមានទំនាក់ទំនងល្អជាមួយម្ដាយ កូនមានគំនិតវិជ្ជមាន ចេះស្ដាប់បង្គាប់ ចេះចែករំលែក មានគុណធម៌ និងកូនចេះជួយជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គម។

“យើងជាឪពុកម្ដាយមិនត្រឹមតែចិញ្ចឹមកូននោះទេ តែយើងកំពុងតែចិញ្ចឹមពលរដ្ឋល្អម្នាក់ដើម្បីជួយសង្គមជាតិនាថ្ងៃអនាគតឪ្យមានការរីកចម្រើន”

លោកស្រី សរ ម៉ុន្ថា

ចំណែកលោក ឆន ឈាង ប្រធានការិយាល័យផ្នែកមត្តេយ្យសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងថា កូនមិនចូលចិត្តអានអាចបណ្ដាមកឪពុកម្ដាយមិនចូលចិត្តអាន ដោយសារកូនមើលឃើញគម្រូតាមរយៈឪពុកម្ដាយ។

“ទោះជាឪពុកម្ដាយមិនចូលចិត្តអាន តែក៏អាចណែនាំកូនឱ្យចូលចិត្តអានបានដែរ បន្ទាប់ពីឪពុកម្ដាយយល់ដឹងពីសារៈសំខាន់នៃការអានតាមរយៈវាគ្មិន ឬចូលរួមកម្មវិធីផ្សព្វផ្សាយផ្សេងៗ។ ឪពុកម្ដាយត្រូវចាប់ផ្ដើមបណ្ដុះទម្លាប់អានរបស់កូនចាប់ពីពេលនេះ ចំណាយពេលជាមួយកូន ចំណាយថវិកាទិញសៀវភៅឱ្យកូនអាន និងរកអ្នកជំនាញជួយកុមារឱ្យមានទម្លាប់អាន”

លោក ឆន ឈាង

សូមបញ្ចាក់ថា កម្មវិធីសប្ដាហ៍សៀវភៅក្រោមប្រធានបទ “អំណាន និងកុមារតូច” នៃទិវាជាតិអំណានសម្រាប់ឆ្នាំ ២០២១ មានការចូលរួមពិភាក្សាពីវាគ្មិនសំខាន់ៗរួមមាន អ្នកគ្រូ ខូយ រ៉ានី, លោកគ្រូ ឆន ឈាង, លោក សុ វចនា, លោកស្រី នាង សុវ៉ាតនា (Dj NaNa) សម្របសម្រួលកម្មវិធីដោយកញ្ញា គឹម ឌីណា។ ខ្លឹមសារពិភាក្សាផ្តោតលើទម្លាប់នៃការអានរបស់ក្មេងតូច និងការបណ្ដុះទម្លាប់អានដល់កុមារក្នុងនាមជាឪពុកម្ដាយ និងអ្នកជំនាញក្មេងតូច៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

យូនីសេហ្វ ៖ ៩០% នៃសាលារៀនកម្ពុជាមានសេវាទឹកស្អាតបរិភោគនៅកម្រិតមូលដ្ឋាន

របាយការណ៍របស់យូនីសេហ្វ (UNICEF) បង្ហាញថា ៩០% នៃសាលារៀននៅកម្ពុជា មានសេវាទឹកស្អាតសម្រាប់បរិភោគនៅកម្រិតមូលដ្ឋាន
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិកថែសុខភាពក្នុងវ័យ ៣០ ឆ្នាំ ដើម្បីកុំឱ្យស្ដាយក្រោយពេលដល់អាយុ ៧០ឆ្នាំ

លោកវេជ្ជបណ្ឌិត Eric Verdin អ្នកជំនាញស្រាវជ្រាវពីភាពចាស់នៅសហរដ្ឋអាមេរិក បានលើកឡើងថា មនុស្សយើងពិតជាអាចរស់នៅរឹងមាំរហូតដល់អាយុ ៩០
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

OCIC និង WCCI សហការបង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា

ក្រុមហ៊ុន អូ ស៊ី អាយ ស៊ី (OCIC) និង សាកលវិទ្យាល័យ World Citi Colleges International (WCCI) របស់ប្រទេសហ្វីលីពីន នៅថ្ងៃទី១ តុលា នេះ បានចុះហត្ថលេខាជាផ្លូវការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជា-អាមេរិក បន្តជំរុញឱកាសសិក្សា និងអភិវឌ្ឍជំនាញយុវជននៅសហរដ្ឋអាមេរិក

កម្ពុជា និងសហរដ្ឋអាមេរិក បន្តពង្រីកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា តាមរយៈពិព័រណ៍ EducationUSA Fair 2026
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្ពុជាជំរុញការកាត់បន្ថយសំណល់ និងការពារបរិស្ថាន ដើម្បីពង្រឹងភាពស្អាត និងភាពបៃតង

ក្រសួងបរិស្ថានកំពុងជំរុញការកាត់បន្ថយសំណល់តាំងពីប្រភព ការញែក និងកែច្នៃសំណល់ ការទប់ស្កាត់ការបំពុល និងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាមនុស្សចាស់! សម្តេចធិបតីអំពាវនាវដល់គ្រប់គ្រួសារ បន្តពង្រឹងសីលធម៌ អប់រំកូនចៅឱ្យ​ចេះគោរពមាតាបិតា ជីដូនជីតា និង​ព្រឹទ្ធាចារ្យ

តាមរយៈសារលិខិតចូលរួមអបអរទិវាមនុស្សចាស់ ថ្ងៃទី១ តុលា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា
ចំណេះជីវិត, ព្រឹត្តិការណ៍

រូបមន្តបែងចែកកញ្ចប់សន្សំ ៤ យ៉ាង ដើម្បីកសាងគ្រឹះហិរញ្ញវត្ថុរឹងមាំសម្រាប់យុវជន

ដើម្បីចៀសវាងការធ្លាក់ចូលទៅក្នុងវិបត្តិបំណុល ឬការរស់នៅខ្វះមុខខ្វះក្រោយ ការយល់ដឹងអំពីចំណេះដឹងហិរញ្ញវត្ថុ គឺជាមូលដ្ឋានដែលមិនអាចខ្វះបាន។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណង

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon