កញ្ញា ហ៊ុត ម៉ីឡាង នឹងនាំយកវប្បធម៌-អរិយធម៌ខ្មែរ ព្រមទាំងសមត្ថភាពយុវជនកម្ពុជាទៅបង្ហាញអន្តរជាតិ តាមរយៈតួនាទីជា​ទូតសុឆន្ទៈពិភពលោក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងដែលមានការវាយតម្លៃយ៉ាងម៉ត់ចត់ និងឈានដល់ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រជាមួយបេក្ខជនមកពី១២ប្រទេសផ្សេងគ្នាជុំវិញពិភពលោក កញ្ញា ហ៊ុត ម៉ីឡាង និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ត្រូវបានជ្រើសរើសជាទូតសុឆន្ទៈពិភពលោក (Global Ambassador) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងកម្មវិធី Seeds for the Future 2025។ តាមរយៈ​តួនាទីជា​ទូតសុឆន្ទៈពិភពលោក កញ្ញា ហ៊ុត ម៉ីឡាង បានប្តេជ្ញាថា នឹងនាំយកវប្បធម៌-អរិយធម៌ខ្មែរ និងសមត្ថភាពយុវជនបង្ហាញទៅកាន់វេទិកាអន្តរជាតិដែលនាងនឹងចូលរួម។

កញ្ញា ហ៊ុត ម៉ីឡាង និយាយថា ក្នុងនាមជាយុវជនកម្ពុជា និងជាស្រ្តីមួយរូប នាងពិតជារំភើប និងមោទនភាពជាក្រៃលែងក្នុងការតំណាងឱ្យប្រទេសកម្ពុជា ជាទូតសុឆន្ទៈពិភពលោក នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយថា នេះមិនមែនត្រឹមតែជាសមិទ្ធផលរបស់នាងតែម្នាក់ឯង តែជាការខិតខំជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រួសារ, មិត្តភក្តិ, សកលវិទ្យាល័យ AUPP, ក្រុមហ៊ុន Huawei Cambodia, រួមទាំងការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេស គឺការជួយជំរុញវិស័យអប់រំ និងបដិវត្តឌីជីថលនៅកម្ពុជារបស់រាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់។

កញ្ញា ហ៊ុត ម៉ីឡាង ជានិស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្រ្តពាណិជ្ជកម្ម នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងជាទូតសុឆន្ទៈពិភពលោក

“ខ្ញុំពិតជារីករាយដែលបានឃើញប្រជាពលរដ្ឋកម្ពុជារួមមានទាំង សិស្សនិស្សិត មន្រ្តីរាជការ និងប្រជាជន មកពីគ្រប់ទិសទីរួមកម្លាំងគ្នាបោះឆ្នោតជូននាងខ្ញុំ និងយកជ័យជំនះជូនកម្ពុជា”

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២២ រូបនេះ លើកឡើងដែរថា ក្នុងតួនាទីជា ទូតសុឆន្ទៈពិភពលោកនេះ នាងមានបេសកកម្មជាតំណាងយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំ និងចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ ឬវេទិកាអន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយតំបន់នានា ដើម្បីបញ្ជ្រាបការធ្វើបរិវត្តកម្មឌីជីថលលើពិភពលោក ជាពិសេសធ្វើជាយុវជនតំណាងឱ្យកម្មវិធីគ្រាប់ពូជដើម្បីអនាគត (Huawei Seeds for the Future) សម្រាប់ឆ្នាំ២០២៥។

និស្សិតឆ្នាំទី២ វ័យ២០ឆ្នាំ រូបនេះ ក៏សង្ឃឹមថា សមិទ្ធផលមួយនេះ នឹងអាចចូលរួមចំណែកលើកទឹកចិត្តយុវជនកម្ពុជា ស្វះស្វែងក្នុងការខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតប្រជែងនានា តំណាងឱ្យកម្ពុជា និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើង ឆ្ពោះទៅមុខ និងបង្ហាញប្រាប់ពិភពលោកថា “ខ្មែរធ្វើបាន”។

គួរជម្រាបជូនថា កញ្ញា ហ៊ុត ម៉ីឡាង ធ្លាប់បានចូលរួមកិច្ចការសង្គម កម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីប្រកួតប្រជែងជាច្រើនតាំងពីកម្រិតវិទ្យាល័យមកទល់នឹងបច្ចុប្បន្ន ដោយ​នាងទទួលបានមេដាយជាច្រើន​ រួមមាន មេដាយមាស កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងការប្រកួតប្រជែងផ្នែកផែនដីវិទ្យាឆ្នាំ២០២១ រៀបចំដោយ ក្លឹបធរណីវិទ្យាកម្ពុជា និងជ័យលាភីលេខ១ ក្នុងការប្រកួត Faulkner Challenge Championship ឆ្នាំ២០២៤ រៀបចំដោយសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (Fort Hays State University) របស់សហរដ្ឋអាម៉េរិក ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ក្រសួង​អប់រំ ​ផ្តល់​អាហារូបករណ៍​ ​១០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ វិធីសាស្ត្រ​បង្រៀន​ភាសា​បារាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2026

ក្រសួងអប់រំជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងចំនួន ៣០ នាក់

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *