ចំណេះដឹងទូទៅ៖ រៀនឱ្យពូកែនិងទទួលបានពិន្ទុខ្ពស់ក្នុងពេលប្រឡងជាក្តីប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប។ ពួកគេដឹងច្បាស់ណាស់ថាក្លាយជាសិស្សពូកែម្នាក់មិនមែនជារឿងងាយនោះទេ ព្រោះត្រូវមានវិធីសាស្ត្រសិក្សាជាច្រើនដែលសិស្សផ្សេងទៀតមិនអាចធ្វើបាន។ ប៉ុន្តែគ្រប់យ៉ាងអាចទៅរួច ប្រសិនបើពួកគេតាំងចិត្តសិក្សា និងមានវិធីសាស្ត្រសិក្សាច្បាស់លាស់។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៨ ចំណុចដែលសិស្សានុសិស្សអាចអនុវត្តបាន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពសិក្សារបស់ពួកគេរាល់ថ្ងៃ ៖
ទី១.រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ៖ ប្រសិនបើអ្នកមិនរៀបចំផែនការសកម្មភាពសិក្សា ឬកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចផ្តោតអារម្មណ៍សិក្សាលើមុខវិជ្ជានីមួយៗបានល្អឡើយ។ មុខវិជ្ជាទាំងអស់ទាមទារឱ្យអ្នកចំណាយពេលវេលាសមស្របសម្រាប់សិក្សា។
ទី២.បែងចែកការងាររៀនសូត្រជាផ្នែកៗ ៖ កុំបង្ខំខ្លួនឯងឱ្យរៀនសូត្រដូចកីឡាកររត់ប្រណាំង វានឹងធ្វើឱ្យអ្នកធ្លាក់ទៅក្នុងស្ថានភាពអាក្រក់មិនខាន។ អ្នកត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាឱ្យបានល្អ ហើយរៀងរាល់ពេលបញ្ចប់ការងារនីមួយៗ ត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង។
ទី៣. គេងឱ្យបានគ្រប់គ្រាន់ ៖ ពេលវេលាគេងប្រាំបីម៉ោងក្នុងមួយថ្ងៃសំខាន់ណាស់ក្នុងជីវិតសិក្សា។ ការទទួលទានដំណេកគ្រប់គ្រាន់ នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ ពោរពេញដោយថាមពល រីឯគុណភាពសិក្សាក៏ល្អតាមនោះ។
ទី៤. ហ្មត់ចត់ក្នុងការសិក្សា ៖ បន្ទាប់ពីរៀបចំកាលវិភាគសិក្សាច្បាស់លាស់ហើយ អ្វីដែលសំខាន់ជាងនេះ ត្រូវអនុវត្តកាលវិភាគសិក្សាឱ្យបានល្អ។ សិស្សត្រូវធ្វើកិច្ចការនីមួយៗដោយគោរពទៅតាមកាលវិភាគផ្ទាល់ខ្លួន និងផ្តល់តម្លៃលើមុខវិជ្ជាទាំងអស់។
ទី៥. រៀនកត់ត្រាទុកជាប្រចាំ ៖ កត់ត្រាមិនត្រឹមតែជួយឱ្យអ្នកចង់ចាំចំណុចសំខាន់ៗក្នុងពេលរៀននោះទេ វាក៏ជួយឱ្យអ្នកចំណេញពេលវេលាសិក្សាឬស្រាវជ្រាវមេរៀនផ្សេងទៀត។
ទី៦. រៀបចំកន្លែងរៀនឱ្យមានសណ្តាប់ធ្នាប់ ៖ ពេលខ្លះបើអ្នកចូលមកដល់ថ្នាក់រៀន ឬបន្ទប់រៀនរបស់អ្នក ហើយរកតែកន្លែងអង្គុយគ្មាននោះ ពេលនោះអ្នកប្រាកដជាខ្ជិលកាន់តែសៀវភៅជាក់ជាពុំខាន។
ទី៧. បង្កើតបរិយាកាសសិក្សាជាក្រុម ៖ ក្រៅពីសិក្សានៅក្នុងថ្នាក់ និងសិក្សាដោយខ្លួនឯង សិក្សាជាក្រុមអាចក្លាយជាបរិយាកាសដ៏ល្អនិងប្លែកអារម្មណ៍ ព្រមទាំងជំរុញឱ្យអ្នកទទួលបានគំនិតថ្មីៗ និងចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិបានទូលំទូលាយ។
ទី៨. ក្លាហ៊ានសួរ ៖ ចូរអ្នកកុំខ្មាសអៀនរាល់ពេលមានចម្ងល់ ឬមានសំណួរ។ ប្រសិនបើមិនច្បាស់ ត្រូវក្លាហ៊ានសួរដើម្បីទទួលបានចម្លើយពីគ្រូ ឬមិត្តភក្តិរបស់អ្នក។ សំណួរជជែកដេញដោលរកហេតុក្នុងន័យសិក្សាជាចំណែកសំខាន់ជួយបំផុសគំនិតថ្មីៗ និងជំរុញការស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញជំនឿថា បេក្ខនារីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ អាចមានចំនួនជាប់ច្រើនជាងបេក្ខជនប្រុស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យុវជនកម្ពុជា ៧រូប នឹងតំណាងឱ្យកម្ពុជាចូលរួមកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិមួយ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦
ព័ត៌មានជាតិ, ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានរកឃើញយុវជន ៣រូប និង៣ក្រុម ជាប់ជ័យលាភីក្នុងការប្រកួតប្រជែងសន្តិសុខសាយប័រ គឺកម្មវិធីប្រកួតប្រជែងផលិតវីដេអូអប់រំខ្លីៗស្តីពីសន្តិសុខសាយប័រសម្រាប់ឆ្នាំ២០២៦ និងការប្រកួតសាយប័រអារីណា ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ខាងមុខ, កំឡុងរង់ចាំលទ្ធផលនេះ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍យោងតាមការសិក្សាស្រាវជ្រាវជាសកលមួយរបស់ stopbullying.gov គេបានរកឃើញថា សកម្មភាពហិង្សា សម្លុត គំរាម ការមាក់ងាយ ការបៀតបៀន ឬហៅថា Bullying ភាគច្រើនកើតមាននៅសាលារៀន…
ព្រឹត្តិការណ៍, អប់រំកុមារតូចការភ្ញាក់ពីព្រលឹមរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ឬដល់ថ្ងៃសៅរ៍ ដើម្បីប្រញាប់ប្រញាល់ទៅសាលា គឺជាទម្លាប់រស់នៅទូទៅរបស់សិស្សានុសិស្ស និងយុវវ័យនៅប្រទេសយើង។ បរិបទនៃការសិក្សាដ៏មមាញឹក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ក្រោមការសហការជាមួយក្រុមហ៊ុន «អេមរុ រ៉ាយស៍ ខេមបូឌា» (Amru Rice Cambodia) សាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍…
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម«មានពិការភាពដៃទាំងពីរ មិនមែនពិការចំណេះដឹង និងឆន្ទៈនោះទេ», នេះជាស្មារតីដែលយុវជន ទ្រី វិចិត្រ អាយុ២៦ឆ្នាំ មកពីស្រុកកងមាស ខេត្តកំពង់ចាម កំពុងបង្ហាញតាមរយៈការតស៊ូក្នុងជីវិត
ព័ត៌មានជាតិ, ព្រឹត្តិការណ៍នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦…
ជំនាញ, ព្រឹត្តិការណ៍ការប្រែប្រួលនៃបរិបទសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងឌីជីថល កំពុងធ្វើឱ្យរចនាសម្ព័ន្ធទីផ្សារការងារនៅកម្ពុជាមានការផ្លាស់ប្តូរ។ ការផ្លាស់ប្តូរនេះ បាននិងកំពុងរំកិលចេញពីឧស្សាហកម្មផលិតកម្មធុនស្រាលបែបប្រពៃណី…