លោក ស៊ាន ធនិន៖ ៤ចំណុចល្អសម្រាប់យុវជនធ្វើការងារពេញម៉ោង

ភ្នំពេញ – យុវជនគឺជាអ្នកបន្តវេនរបស់សង្គម និងប្រទេសជាតិនាពេលអនាគត ដូច្នេះការរៀបចំខ្លួនឲ្យ​បានល្អ បានត្រឹមត្រូវ គឺជាផ្នែកមួយដ៏សំខាន់ដែលមានឥទ្ធិពលវិជ្ជមានលើសង្គមទាំងមូល ។ ដូច្នេះ តើយុវជនគួរ​រៀបចំខ្លួន​យ៉ាងដូចម្តេច ?

បើតាមលោក ស៊ាន ធនិន នាយក CEO Master Club Investment យុវជនគួរតែចាប់ផ្ដើមចូលបម្រើការងារពេញម៉ោង ដោយ​ចាប់ផ្ដើមធ្វើការងារឱ្យគេសិន ទោះជារៀនចប់ក្ដី ឬមិនទាន់រៀនចប់ក្ដី ដើម្បីសម្របខ្លួនទៅនឹងបរិយាកាសការងារទាំងនោះ ។

លោកថា ការធ្វើការងារពេញម៉ោង បានផ្តល់ផលល្អចំនួន ៤ចំណុច​សម្រាប់​យុវជន ក្នុងនោះ រួមមាន៖

ទី១. យុវជនអាចមានឱកាសទទួលចំណេះដឹងអនុវត្តជាក់ស្ដែងនៅកន្លែងការងារតែម្ដង ដែលមានទាំង hard skill និង soft skill ។ ការធ្វើការងារទាក់ទងនឹងជំនាញជា Hard skill ហើយ soft skill វិញទាក់ទងទៅនឹងជំនាញទំនាក់ទំនង ជំនាញដោះស្រាយបញ្ហា ជំនាញនៅក្នុងការបញ្ចុះបញ្ចូល ជំនាញនៅក្នុងការលក់គំនិតជាដើម ។

“ចេះតែជំនាញឯកទេសមួយមុខមិនគ្រប់គ្រាន់ទេ សំខាន់បំផុតយើងត្រូវចេះដោះស្រាយបញ្ហា និងការធ្វើការងារជាក្រុម” ប្រសាសន៍ លោក ស៊ាន ធនិន នាយក CEO Master Club Investment ។

ទី២. ការកសាងបណ្ដាញ នៅពេលដែលយើងចូលធ្វើការងារពេញម៉ោងយើងនឹងមានឱកាសស្គាល់មនុស្សបានច្រើនដែលមានជំនាញផ្សេងៗគ្នា ។ ការស្គាល់បណ្ដាញច្រើនបែបនេះ ជួយឱ្យលោកអ្នកអាចចាប់ផ្ដើមអាជីវកម្ម ចេញរកស៊ីដោយខ្លួនឯង យើងអាចនឹងមានឱកាសប្រើប្រាស់បណ្ដាញដែលយើងបានកសាងពេលដែលយើងធ្វើការងារឱ្យគេជាប្រយោជន៍ ជាតម្លៃសម្រាប់យើងទៅថ្ងៃក្រោយ ។

ទី៣. ឱកាសនៅក្នុងការស្វែងយល់ខ្លួនឯង ធ្វើការងារពេញម៉ោងយើងអាចមានឱកាសស្វែងយល់ខ្លួនឯងកាន់តែប្រសើរ មានន័យថា ការងារណាយើងចូលចិត្ត​ការងារណាយើងស្រឡាញ់ ការងារណាយើងធ្វើបានល្អ ការងារណាយើងមិនសូវធ្វើបានល្អ ឬអាចនាំឱ្យយើងស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួឯងផងដែរ ។ ទន្ទឹមនឹងនេះ ពេលវេលាដែលយើងធ្វើការឱ្យគេយើងក៏អាចធ្វើតេស្តសាកល្បងស្គាល់ខ្លួនឯង ហើយទទួលបានប្រាក់ខែផងដែរ ។

ទី៤. ការធ្វើការងារពេញម៉ោង ជាឱកាសដែលយើងអាចសន្សំលុយទុកជាទុនសម្រាប់យើងទៅថ្ងៃក្រោយ ។ ឧទាហរណ៍ថា ថ្ងៃក្រោយយើងចង់រកស៊ីក្ដី ឬមិនចង់រកស៊ីក្ដី យ៉ាងហោចណាស់ក៏ជាទុនមូលដ្ឋានសម្រាប់បង្កើនភាពកក់ក្ដៅឱ្យយើងបោះជំហានទៅមុខទៀត ។ លើសពីនេះ កាលណាយើងមានលុយ ប្រើប្រាស់លុយជាយាន្ត ជាមធ្យោបាយ ដើម្បីបម្រើនូវសេចក្ដីស្រមៃ ឬសេចក្ដីសុខរបស់យើង និងសុភមង្គលរបស់យើង ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ France Excellence សិក្សាថ្នាក់បណ្ឌិតនៅប្រទេសបារាំង ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2026

ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសបារាំង។ ស្ថានទូតបារាំងប្រចាំកម្ពុជា បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ France Excellence (BFE) ថ្នាក់បណ្ឌិត...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។