ការប៉ះទង្គិចផ្លូវចិត្តតជំនាន់, មូលហេតុ រោគសញ្ញា និងដំណោះស្រាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

យោងតាមការសិក្សារបស់អង្គការសុខភាពពិភពលោក (WHO) មនុស្សជាង ៧០ភាគរយ បានជួបប្រទះនឹងព្រឹត្តិការណ៍ដ៏គួរឱ្យតក់ស្លុតក្នុងជីវិត ដែលនាំពួកគេត្រូវប្រឈមនឹងការប៉ះទង្គិចផ្លូវចិត្ត។ មានបញ្ហាប៉ះទង្គិចផ្លូវចិត្តមួយដែលមនុស្សមិនសូវលើកមកនិយាយ នោះគឺ របួសផ្លូវចិត្តតជំនាន់ (generational trauma)។

ការរបួសផ្លូវចិត្តតជំនាន់នេះ ជាបញ្ហាផ្លូវចិត្ត ដែលបណ្ដាលមកពីការប្រឈមនឹងព្រឹត្តិការណ៍ដ៏តក់ស្លុត ឬបណ្ដុំនៃព្រឹត្តិការណ៍ ដែលមនុស្សជំនាន់មុន ក្នុងគ្រួសារ ឬសហគមន៍ បានជួបប្រទះ ហើយបន្តផ្ទេររបួសនោះមកអ្នកជំនាន់ក្រោយ។ តើអ្វីជាការប៉ះទង្គិចផ្លូវចិត្តតជំនាន់ (generational trauma)? ហើយបញ្ហានេះ មានរោគសញ្ញា អាការ និងវិធីសាស្ត្រអ្វីខ្លះ ដើម្បីការពារ និងព្យាបាល?

បញ្ហាប៉ះទង្គិចផ្លូវចិត្តតជំនាន់ (generational trauma) ដែលត្រូវបានគេស្គាល់ថា របួសផ្លូវចិត្តអន្តរជំនាន់ ឬការបួសផ្លូវចិត្តដូនតា (transgenerational trauma or ancestral trauma) សំដៅលើការឆ្លងកាត់បទពិសោធន៍ដ៏តក់ស្លុត ឬភាពតានតឹងពីជំនាន់មួយទៅជំនាន់មួយ។ របួសបែបនេះ អាចលេចឡើង តាមរូបភាពផ្សេងៗគ្នា ក្នុងនោះរួមមានទាំងការថប់បារម្ភ ការបាក់ទឹកចិត្ត និងជំងឺបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD)។

ការសិក្សាបង្ហាញថា ទម្រង់នៃការប៉ះទង្គិចផ្លូវចិត្តនេះ អាចនាំឱ្យមនុស្សមានបញ្ហាផ្លូវកាយ ផ្លូវចិត្ត ការលំបាកទំនាក់ទំនងក្នុងសង្គម និងវិបត្តិផ្លូវអារម្មណ៍។ ជាឧទាហរណ៍ កុមារដែលធំធាត់ឡើងនៅក្នុងផ្ទះដែលមានអំពើហិង្សាក្នុងគ្រួសារ និងធ្លាប់មានរបួសផ្លូវចិត្តនៅវ័យកុមារភាព អាចវិវត្តន៍ទៅជាជំងឺថប់បារម្ភ ឬជំងឺបាក់ទឹកចិត្តនៅពេលពួកគេពេញវ័យ។ ពួកគេក៏អាចមានបញ្ហាក្នុងការទុកចិត្តមនុស្ស ឬបង្កើតទំនាក់ទំនងស្និទ្ធស្នាលជាមួយនរណាម្នាក់ដែរ ហើយវដ្តនៃរបួស ដែលមិនអាចដោះស្រាយបាននេះ អាចប៉ះពាល់ដល់មនុស្សជំនាន់ក្រោយតទៅទៀត។

បញ្ហានេះ ក៏អាចឆ្លងតាមរយៈ DNA ពីសមាជិកគ្រួសារម្នាក់ទៅម្នាក់ទៀតដែរ។ យ៉ាងណាក៏ដោយ បញ្ហានេះ អាចព្យាបាលបាន តាមរយៈការគាំទ្រ ការព្យាបាលដោយអ្នកជំនាញ និងពេលវេលា។

អាការ និងរោគសញ្ញា

ចំពោះអាការ និងរោគសញ្ញា នៃរបួសនេះ គឺកើតឡើង នៅពេលដែលមនុស្សបានប្រឈមនឹងបទពិសោធន៍ដ៏តានតឹង ឬព្រឹត្តិការណ៍តក់ស្លុតណាមួយ ដូចជា សង្រ្គាម គ្រោះធម្មជាតិ ការរើសអើងជាតិសាសន៍ ការរំលោភបំពាន​ កង្វះនៃការទទួលបានឱកាស ភាពក្រីក្រតជំនាន់ ការផ្លាស់ប្តូរទីលំនៅដោយសារជម្លោះ និងវិបត្តិសង្គម ឬការគាប់សង្កត់ជាដើម។ ឥទ្ធិពលនៃបញ្ហារបួសផ្លូវចិត្តតជំនាន់ អាចបញ្ជូនពីមនុស្សមួយជំនាន់ ទៅមួយជំនាន់ទៀត តាមរយៈវប្បធម៌នៃការរស់នៅ និងតំណពូជ។

រោគសញ្ញានៃបញ្ហារបួសផ្លូវចិត្តតជំនាន់ ស្ដែងឡើងតាមរយៈរូបភាពមួយចំនួនដូចជា ការប្រុងប្រយ័ត្នហួសហេតុ, ការភ័យខ្លាចនឹងការស្លាប់ ឬគ្មានសង្ឃឹមនឹងអនាគត, ការមិនទុកចិត្តអ្នកដទៃ, ការថប់បារម្ភ, ការបាក់ទឹកចិត្ត, បញ្ហាស្រ៊ឺត, ការបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD), ការឱ្យតម្លៃខ្លួនឯងទាប, ញៀនគ្រឿងញៀន, អំពើហិង្សាក្នុងគ្រួសារ, គិតអំពីការធ្វើអត្តឃាត, ការឈឺចាប់រ៉ាំរ៉ៃ (Chronic pain), បញ្ហាការបរិភោគអាហារ (eating disorder), វិបត្តិដំណេក (Insomnia), ឆាប់ខឹង និងពិបាកគ្រប់គ្រងកំហឹង។

ការព្យាបាលបញ្ហា របួសផ្លូវចិត្តតជំនាន់

បុគ្គលដែលមានបទពិសោធន៍ឆ្លងកាត់ប្រឈមនឹងព្រឹត្តិការណ៍តក់ស្លុត ឬភាពឈឺចាប់ គឺមានហានិភ័យក្នុងការប្រឈមនឹងបញ្ហារបួសតជំនាន់។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានដំណោះស្រាយសម្រាប់បញ្ហានេះ ហើយបញ្ហាទាំងនោះរួមមានដូចជា ៖

១. កំណត់អត្តសញ្ញាណ និងទទួលស្គាល់ពីឥទ្ធិពល នៃរបួសផ្លូវចិត្តកាលពីអតីតកាលមកលើជីវិតអ្នក។ នេះជាជំហានសំខាន់ក្នុងការព្យាបាលបញ្ហារបួសផ្លូវចិត្តតជំនាន់។ ការនិយាយអំពីបទពិសោធន៍ជីវិតរបស់អ្នកក្នុងនាមជាអ្នកឆ្លងកាត់របួសផ្លូវចិត្ត ជាមួយបុគ្គលដែលអ្នកទុកចិត្ត អាចផ្ដល់អត្ថប្រយោជន៍ច្រើនសម្រាប់អ្នក។

២. សិក្សាអំពីប្រវត្តិគ្រួសាររបស់អ្នក និងស្វែងយល់អំពីអ្វីដែលបានកើតឡើងលើមនុស្សជំនាន់មុន អាចជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីបទពិសោធន៍ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ ពេលខ្លះ វាអាចក្លាយជាប្រភពនៃអារម្មណ៍មោទនភាពសម្រាប់អ្នក។

៣. ការផ្ដល់ក្ដីស្រឡាញ់ និងថែទាំខ្លួនឯង គឺជារឿងសំខាន់។ អ្នកត្រូវតែរៀនពីរបៀបថែទាំខ្លួនឯង ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ ការថែទាំខ្លួន អាចធ្វើឡើងតាមរយៈ ការហាត់ប្រាណ, បច្ចេកទេសសម្រាកផ្លូវកាយ-ផ្លូវចិត្ត, ការចំណាយពេលទៅខាងក្រៅ និងទទួលទានអាហារ ដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់។

៤. ការភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដែលអាចចែករំលែកបទពិសោធន៍ស្រដៀងគ្នា និងយល់ពីអ្វីដែលអ្នកបានឆ្លងកាត់។ ក្រុមមនុស្សដែលគាំទ្រ និងយល់ពិសោធន៍ របួសផ្លូវចិត្តរបស់អ្នក អាចជះឥទ្ធិពលវិជ្ជមានលើសុខភាពផ្លូវចិត្តរបស់អ្នក។

៥. ស្វែងរកអ្នកជំនាញផ្លូវចិត្ត, ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមិនអាចដោះស្រាយបញ្ហានេះដោយខ្លួនឯងបាន វាប្រហែលជាដល់ពេលហើយ ដែលអ្នកត្រូវពិចារណាទៅពិគ្រោះយោបល់ ឬស្វែងរកការព្យាបាល ពីអ្នកជំនាញផ្លូវចិត្ត ព្រោះអ្នកជំនាញនឹងមានវិធីសាស្ត្រជួយអ្នកប្រកបដោយប្រសិទ្ធភាព៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។