តើអ្វីទៅជាភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ)?‎

ភ្នំពេញ – ភាពវៃឆ្លាតនៃអារម្មណ៍ (EQ) គឺជាសមត្ថភាពក្នុងការយល់ ប្រើប្រាស់ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងតាមរបៀបវិជ្ជមាន ដើម្បីបំបាត់ភាពតានតឹង ប្រាស្រ័យទាក់ទងឱ្យមានប្រសិទ្ធភាព យោគយល់ជាមួយអ្នកដទៃ យកឈ្នះឧបសគ្គ និងបំបាត់ជម្លោះ។ ភាពវៃឆ្លាត នៃអារម្មណ៍ (EQ) ជួយអ្នកកសាងទំនាក់ទំនងកាន់តែរឹងមាំ ជោគជ័យក្នុងការសិក្សា និងការងារ និងសម្រេចគោលដៅអាជីព និងគោលដៅផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ម៉្យាងវិញទៀត ក៏អាចជួយអ្នកឱ្យភ្ជាប់ជាមួយអារម្មណ៍របស់អ្នកប្តូរបំណងប្រាថ្នាទៅជាសកម្មភាព និងធ្វើការសម្រេចចិត្តប្រកបដោយប្រាជ្ញាអំពីអ្វីដែលសំខាន់បំផុត។

តើភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) មានអ្វីខ្លះ?‎

ជាទូទៅ ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) ត្រូវបានកំណត់ដោយលក្ខណៈបួនយ៉ាងគឺ៖‎

  • ការគ្រប់គ្រងខ្លួនឯង‎‎៖ អ្នកអាចគ្រប់គ្រងអារម្មណ៍ និងឥរិយាបថដែលបង្កប់ដោយអារម្មណ៍ និងគ្រប់គ្រងអារម្មណ៍របស់អ្នកតាមវិធីដែលនាំមានសុខភាពល្អ គឺត្រូវចាប់ផ្ដើមធ្វើតាមការប្តេជ្ញាចិត្ត និងសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរគ្រប់កាលៈទេសៈ។‎
  • ការយល់ដឹងដោយខ្លួនឯង‎‎៖ អ្នកទទួលស្គាល់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក និងរបៀបដែលអ្នកដទៃមានឥទ្ធិពលទៅលើគំនិត និងឥរិយាបថរបស់អ្នក។ លើសពីនេះ អ្នកដឹងពីភាពខ្លាំង និងភាពទន់ខ្សោយរបស់អ្នក ហើយមានទំនុកចិត្តលើខ្លួនឯង ។‎
  • ការយល់ដឹងពីសង្គម‎‎៖ អ្នកមានចិត្តអាណិត។ អ្នកអាចយល់ពីអារម្មណ៍ តម្រូវការ និងការព្រួយបារម្ភរបស់មនុស្សដទៃ ព្រមទាំងបើកចិត្តទទួលយកសង្គមមនុស្ស។
  • ការគ្រប់គ្រងទំនាក់ទំនង ‎‎៖ អ្នកចេះអភិវឌ្ឍ និងរក្សាទំនាក់ទំនងល្អ, ប្រាស្រ័យទាក់ទងច្បាស់លាស់, បំផុសគំនិត និងមានឥទ្ធិពលវិជ្ជមានលើអ្នកដទៃ, ធ្វើការបានល្អនៅក្នុងក្រុម, និងគ្រប់គ្រងជម្លោះបានល្អ។

ហេតុអ្វីបានជាភាពឆ្លាតវៃផ្នែកអារម្មណ៍សំខាន់?

‎ដូចដែលយើងបានដឹងហើយថា មិនមែនមានន័យថាមនុស្សឆ្លាតបំផុតអាចទទួលបានជោគជ័យបំផុត ឬបានបំពេញច្រើនបំផុតក្នុងជីវិតនោះទេ ។ លើសពីនេះ មានមនុស្សដែលឆ្លាតវៃខាងការសិក្សា ប៉ុន្តែពួកគេមិនទាន់ទទួលយកបរិបទសង្គម និងមិនបានជោគជ័យក្នុងការធ្វើការងារ ឬនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ ហេតុនេះ មានកំរិតបញ្ញា (IQ) មិនទាន់គ្រប់គ្រាន់សម្រាប់ខ្លួនឯង ដើម្បីសម្រេចបានជោគជ័យក្នុងជីវិតនោះឡើយ ។ មានន័យថា កំរិតបញ្ញា (IQ) អាចជួយអ្នកឱ្យចូលរៀននៅមហាវិទ្យាល័យ ប៉ុន្តែភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) នឹងជួយអ្នកគ្រប់គ្រងភាពតានតឹង និងអារម្មណ៍នៅពេលប្រឈមមុខនឹងបញ្ហា ឬឧបសគ្គរបស់អ្នក មិនថាក្នុងការសិក្សា ឬការងារ។ គួរជម្រាបជូនថា ប្រសិនបើអ្នក ភាពឆ្លាតវៃផ្នែកអារម្មណ៍ (EQ) និងកំរិតបញ្ញា (IQ) ស្របគ្នានោះនឹងកាន់តែមានប្រសិទ្ធិភាពបំផុត ដែលអាចជួយគ្នាទៅវិញទៅមក ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិតកាន់តែល្អប្រសើរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសម្រាប់និស្សិតកម្ពុជាជំនាញវិចិត្រសិល្បៈទៅផ្លាស់ប្តូរបទពិសោធន៍សិក្សានៅ Korea National University of Heritage

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2026

ជា​ឱកាសសម្រាប់និស្សិតកម្ពុជា​ដែលកំពុងសិក្សាចាប់ពីឆ្នាំទី២ រហូត ដល់ឆ្នាំទី៤ នៃមហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យស្ថាបត្យកម្មនិងនគរូបនីយវិទ្យា និងមហាវិទ្យាល័យ

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...