កត្តា៣ជំរុញភាពឆ្លាតវៃក្នុងការរស់នៅ

ការរស់នៅដោយភាពឆ្លាតវៃគឺជាជម្រើស ដែលមានន័យថា បុគ្គលម្នាក់ៗ មានសិទ្ធក្នុងការជ្រើសរបៀបរស់បែបណាក៏បាន ប៉ុន្តែដើម្បីឱ្យការប្រើប្រាស់ពេល និងធនធានដែលមានកាន់តែប្រសិទ្ធភាពបន្ថែម ក៏ដូចជាការពង្រឹងបាននូវគុណភាពជីវិត គួរមានទម្លាប់សាកល្បងសកម្មភាពថ្មីៗ និងសាកប្រើប្រាស់វីធីក្នុងការរស់ដោយមានភាពខុសប្លែកគ្នា ដូចជា ការធ្វើសេចក្ដីឆ្លុះបញ្ចាំង និងការកំណត់គោលដៅជាដើម ហើយអ្វីដែលកាន់តែសំខាន់នោះ គឺការជ្រើសសកម្មភាពមួយណាដែលស្របនឹងស្ថានភាពផ្ទាល់ខ្លួនទើបងាយស្រួលក្នុងការវិភាគអំពីលទ្ធផល។

តាមរយៈគេហទំព័រ Entrepreneur បានឱ្យដឹងថា ភាពឆ្លាតវៃក្នុងការរស់នៅ មិនត្រឹមតែផ្តល់ផលវិជ្ជមានក្នុងការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដល់ការដោះស្រាយបញ្ហាការងារ និងការធ្វើទំនាក់ទំនងជាដើម។ ភាពឆ្លាតវៃក្នុងការរស់នៅមានរាប់បញ្ចូលទាំងការពង្រឹងចំណេះដឹង និងការអនុវត្តទម្លាប់ល្អៗ និងការថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ។ ខាងក្រោមនេះ គឺជាទម្លាប់៣ ដែលជួយជំរុញលោកអ្នក​ក្នុងការរស់​នៅប្រកបដោយភាពឆ្លាតវៃ ៖

១. អានរៀងរាល់ថ្ងៃ ៖ អាន!​ ប្រយោគនេះសាមញ្ញ​ ប៉ុន្តែត្រូវការរំលឹករហូត ការអានប្រៀបបាននឹងការកម្ដៅសាច់ដុំរាងកាយ កាន់តែអនុវត្តន៍ គឺកាន់តែរឹងមាំ កាន់តែហ្វឹកហាត់ គឺកាន់តែខ្លាំង។ អានមិនត្រឹមតែជាការអភិវឌ្ឍចំណេះដឹងនោះទេ ប៉ុន្តែជាការអភិវឌ្ឍសន្តិភាពផ្លូវចិត្ត ជំរុញដល់ការរកឃើញខ្លួនឯង រួមទាំងការកសាងឱកាសការងារបន្ថែម។ សំណេរនីមួយៗ បានបង្កប់នូវសាច់រឿងដែលមានភាពខុសប្លែកគ្នា មិនថាព័ត៌មាន ទីតាំង និងផ្នត់គំនិតថ្មីៗ។ យ៉ាងណាមិញ ប្រសិនបើមានគោលដៅក្នុងការពង្រឹងចំណេះដឹង នោះការបង្កើតទម្លាប់អាន តាមរយៈសៀវភៅក្ដី អត្ថបទដែលផ្សាយលើប្រព័ន្ធផ្សព្វផ្សាយក្ដី សុទ្ធសឹងតែការរួមចំណែកនាំឱ្យការរស់នៅកាន់តែមានប្រសិទ្ធភាព។

២. កសាងការយល់ដឹងបែបស៊ីជម្រៅ ៖ ចំណុចនេះមានភាពពាក់ព័ន្ធនៅចំណុចទីមួយ នៅត្រង់ថា ការវិភាគព្រឹត្តិការណ៍ណាមួយ បានសមហេតុផលទៅបាន គឺត្រូវការអាន ហើយអាន រាល់ជុំវិញព័ត៌មានដែលពាក់ព័ន្ធ ជាពិសេសនៅពេលមានការវាយតម្លៃ និងការសម្រេចចិត្តអនុម័តលើកិច្ចការអ្វីមួយ។ ក្រៅតែពីការអានដើម្បីទទួលបានព័ត៌មានក្នុងការវិភាគហើយ អ្វីដែលគួរធ្វើបន្ទាប់ គឺការកត់ត្រាបទពិសោធន៍ចាស់ៗ ឆ្លុះបញ្ចាំងនិងផ្ទៀងផ្ទាត់​ការគិតនីមួយៗ ក៏ជាចំណែកសំខាន់ក្នុងការពង្រឹងរបៀបគិតឱ្យបានល្អជាងមុនផងដែរ។

៣. សាកសួរ និងផ្ទៀងផ្ទាត់ឱ្យបានជាប្រចាំ ៖ ក្នុងបរិបទការងារក្ដី ការចរចាក្ដី​ ចាប់ផ្តើមដោយការសួរសំណួរបានច្រើន គឺជាកត្តាសំខាន់មួយក្នុងការបណ្តុះភាពឆ្លាតវៃ។ បន្ទាប់ពីមានទម្លាប់ក្នុងការសួរសំណួររួចហើយ អ្វីដែលគួរអនុវត្តន៍ទៅកាន់ជំហានបន្ទាប់គឺ ការសួរបែបពិស្តារជាងមុន ឬក៏សួរនូវអ្វីដែលភាគីម្ខាងទៀតឆ្លើយមិនអស់​ ចំពោះការសាកសួរទៀតសោត ក៏ត្រូវមានភាពបត់បែនទៅតាមស្ថានភាពនីមួយៗ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *