៦គន្លឹះប្រែក្លាយគោលដៅឱ្យទៅជាលទ្ធផល

ការប្រែក្លាយគោលដៅឱ្យទៅជាលទ្ធផល អ្នក​ចាំបាច់​ត្រូវការដឹងពីវិធីរក្សាថាមពលកម្លាំងចិត្ត ប្រើប្រាស់ការគិតបង្កើតជាសកម្មភាព ដើម្បីរកឱ្យឃើញនូវគំនិតបន្ថែមក្នុងការធ្វើឱ្យបំណងប្រាថ្នាដែលខ្លួនមាន ប្រែក្លាយជាការពិត។

តាមរយៈគេហទំព័រ Best  Life បានឱ្យដឹងថា ការធ្វើឱ្យគោលដៅក្លាយជាការពិតបាន ជាដំបូងត្រូវដឹងអំពីអ្វីដែលខ្លួនឯងចង់បានជាមុនសិន ឧទាហរណ៍ដូចជា ៖ ទទួលបានរង្វាន់ពីអាជីពដែលខ្លួនកំពុងធ្វើ រកថវិកាបន្ថែម ហិរញ្ញវត្ថុមានសុវត្ថិភាព ធ្វើការក្នុងក្ដីស្រមៃ ទិញផ្ទះក្នុងក្ដីស្រមៃ ដើរកម្សាន្តបន្ថែមឱ្យច្រើន ស្រឡាញ់ខ្លួនឯងឱ្យបានច្រើន ស្វែងរកដៃគូជីវិតដែលល្អ មានសន្តិភាពផ្លូវចិត្ត រកបានមិត្តភ័ក្រ្តថ្មីៗ ឬក៏ទទួលបាននូវសុខភាពរឹងមាំជាដើម។ ខាងក្រោមជាគន្លឹះ៦ចំណុចដើម្បីជំរុញការប្រែក្លាយគោលដៅឱ្យទៅជាការពិត ៖

១. កំណត់អំពីចេតនាផ្ទាល់ខ្លួនឱ្យបានច្បាស់ ៖ ដើម្បីសម្រេចនូវមហិច្ឆតារបស់ខ្លួនបាន គឺត្រូវកំណត់អំពីចេតនាផ្ទាល់ខ្លួនឱ្យបានច្បាស់ជាមុនសិន បើពុំដូច្នោះទេ ពិបាកក្នុងការផ្ទៀងផ្ទាត់ថា តើគោលដៅនីមួយៗបានសម្រេចហើយឬនៅ ? ការប្រែក្លាយគោលដៅឱ្យទៅជាលទ្ធផល គឺត្រូវដឹងឱ្យច្បាស់ អំពីអ្វីដែលខ្លួនត្រូវការ និងចង់បាន ហើយត្រូវកំណត់គោលដៅប្រកបដោយភាពជាក់លាក់ និងធ្វើឱ្យប្រាកដចិត្តថា រាល់អ្វីដែលរំពឹង ឬដៅទុក បានឆ្លើយតបជាមួយនឹងអ្វីដែលខ្លួនចង់បាន។ ពេលដែលដឹងថា ខ្លួនឯង ចង់បានអ្វីមួយហើយ គឺផ្តល់ភាពងាយស្រួលក្នុងការបោះជំហានទៅកាន់សកម្មភាព ហើយក៏នឹងបង្កភាពងាយស្រួលក្នុងការបង្កើតទស្សនវិស័យជីវិតមួយ ដែលមានភាពប្រាកដប្រជា។

២. គូសវាសអំពីរូបភាពដែលនឹងត្រូវសម្រេច ៖ ដាក់ចិត្ត ដាក់កាយ ស្រមៃអំពីរូបភាពដែលនឹងត្រូវសម្រេចឱ្យបានក្នុងពេលខាងមុខ ដើម្បីជាការជំរុញចិត្តឱ្យស្ថិតក្នុងគោលដៅ និងផ្តោតអារម្មណ៍ចំពោះសកម្មភាពនីមួយៗឱ្យបាននឹងធឹង ។ បន្ថែមពីនោះ ការគូសវាសអំពីរូបភាពដែលនឹងត្រូវសម្រេច គឺជាដើមហេតុធ្វើឱ្យសុខភាពផ្លូវចិត្តមានសភាពរឹងមាំបន្ថែម។

៣. និយាយពាក្យល្អៗរៀងរាល់ថ្ងៃ ៖ ការប្រើប្រាស់ភាសា ឬប្រយោគវិជ្ជមាន ចាត់ទុកថាជាវិញ្ញាសាមួយ ដែលត្រូវបញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ប្រសិនបើ ក្នុងមួយថ្ងៃ អាចនិយាយពាក្យល្អៗ ទៅកាន់ខ្លួនឯងឱ្យបានច្រើនដង គឺរឹងរឹតតែល្អប្រសើរ។ បើក្នុងករណីមិនទាន់មានពាក្យល្អនៅឡើយទេ! ជាដំបូងអាចស្វែងរកក្នុងអ៊ីនធឺណិត ហើយសម្រេចចិត្តជ្រើសយកតែពាក្យណាដែលពាក់ព័ន្ធនឹងខ្លួនឯង ឧទាហរណ៍ដូចជា “ខ្ញុំនឹងសម្រេចគោលដៅរបស់ខ្ញុំ ឬខ្ញុំគួរតែទទួលបាននូវក្ដីស្រលាញ់និងមានការគាំទ្រជាដើម“។ ត្រូវប្រាកដថា រាល់ពាក្យពេចន៍ដែលយកមកប្រើប្រាស់ មានជាប់ទាក់ទងនឹងអ្វីដែលខ្លួនបានប្រាថ្នា។

៤. ធ្វើបន្ទះក្ដាមួយដែលរៀបរាប់អំពីគោលដៅនិងក្ដីប្រាថ្នា ៖ការជ្រើសយកបន្ទះមួយ ហើយច្នៃទៅជាផ្ទាំងដែលរៀបរាប់អំពីអ្វីដែលនឹងគ្រោងសម្រេចនៅពេលអនាគត មិនត្រឹមតែផ្តល់ប្រយោជន៍ ក្នុងការរក្សាទឹកចិត្តឱ្យបន្តសកម្មភាពនោះទេ ប៉ុន្តែបានផ្តល់នូវការកម្សាន្ត និងភាពរីករាយបន្ថែម។ ក្រោយពេលធ្វើបន្ទះ ដែលរៀបរាប់អំពីបំណងប្រាថ្នារួចហើយ ជាកិច្ចបន្ទាប់ គួរតែ រក្សាទុកនៅកន្លែងមួយដែលងាយក្នុងការសម្លឹងឃើញ ហើយអាចទាញអារម្មណ៍ឱ្យងាកទៅមើល និងផ្តោតស្មារតីចំពោះបន្ទះនោះ។ កន្លែងទុកមានដូចជាទុកនៅខាងមុខទូទឹកកក មុខទ្វារចេញចូល ឬក្បែរកញ្ជក់ជាដើម។

៥. ជ្រើសសកម្មភាពដែលផ្តល់ជាកម្លាំងចិត្ត ៖ តើធ្លាប់មានការងឿងឆ្ងល់នៅក្នុងចិត្តដែរទេថា តើធ្វើដូចម្តេចទើបក្ដីស្រមៃដំណើរការដោយរលូនបាន ? ខណៈដំណើរទៅកាន់ក្ដីប្រាថ្នានីមួយៗ មានការប្រកួតប្រជែងជាមួយខ្លួនឯងជាច្រើនចំណុច? ឆ្លើយតបទៅនឹងចំណោទបញ្ហានេះ គឺចាប់ផ្តើមដោយការបំបែកគោលដៅ ឱ្យទៅ ជាជំហានតូចៗ ដែលធ្វើយ៉ាងណាមើលទៅសមល្មមអាចសម្រេចបាន រួចបន្តអនុវត្តន៍ឱ្យបានរឿយៗ។ ការដាក់កំហិតខ្លួនឯងឱ្យធ្វើបានទៀងទាត់ប្រចាំថ្ងៃ ប្រៀបដូចជាការបង្ខិតខ្លួនឯងឱ្យដល់គោលដៅដែលបានរំពឹងទុក។ ដើម្បីបន្តល្បឿនរក្សាទឹកចិត្តឱ្យធ្វើសកម្មភាពជារៀងរាល់ថ្ងៃ គួរតែប្រើប្រាស់កម្មវិធីឌីថលមួយចំនួនដើម្បីផ្ទៀងផ្ទាត់តាមដានកិច្ចការឱ្យបានជាប្រចាំ។

៦. មានសេចក្ដីអំណរជាប្រចាំ ៖ ស្របពេលដែលយកចិត្តទុកដាក់អំពីការសម្រេចឱ្យបាននូវបំណងប្រាថ្នាសំខាន់ៗ លោកអ្នកមិនគួរបំភ្លេចអំពីអ្វីៗដែលមានស្រាប់ ឬកំពុងមានក្នុងពេលបច្ចុប្បន្ននេះទេ គួរតែមានសេចក្ដីសប្បាយចិត្តចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន និងពេញចិត្តចំពោះដំណើរលូតលាស់រៀងរាល់ថ្ងៃ។ ការធ្វើសេចក្ដីអំណរជាប្រចាំ ជាកត្តាពង្រឹងបាននូវផ្នត់គំនិតវិជ្ជមាន ក៏ដូចជាទឹកចិត្តក្នុងការបន្តអនុវត្តន៍សកម្មភាពទាំងឡាយណា ដែលប្រែក្លាយគោលដៅឱ្យទៅជាលទ្ធផល និងសម្រេចក្ដីស្រមៃដែលប៉ងមកជាយូរយាណាស់ហើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...