គុណសម្បត្តិទាំង ៧ចំណុចរបស់អក្សរសិល្ប៍រួមចំណែកលើកកម្ពស់ការអប់រំមូលធនមនុស្ស

ខណៈបច្ចេកវិទ្យាកំពុងរីកចម្រើនជាសកល ព្រមទាំងជួយសម្រួលដល់ការរស់នៅរបស់មនុស្សជាតិ រីឯអក្សរសិល្ប៍ (Literature) កាន់តែមានមុខងារសំខាន់ផ្តល់ការអប់រំអំពីចំណេះជីវិត និងទិដ្ឋភាពរស់នៅប្រចាំថ្ងៃដល់មនុស្ស និងចូលរួមអភិវឌ្ឍន៍សង្គមជាតិនីមួយៗ ។ ផ្នត់គំនិតរបស់អ្នកនិពន្ធបានចូលរួមជំរុញគុណភាពចរឹកលក្ខណៈរបស់មនុស្សឱ្យកាន់តែប្រសើរ និងបង្កើតបានជាមូលធនមនុស្សពិតប្រាកដសម្រាប់សង្គម ។ ផ្អែកតាមទ្រឹស្តី មុខងារសំខាន់របស់អក្សរសិល្ប៍មាន៤ គឺផ្តល់ពុទ្ធិ (ចំណេះដឹង) ការអប់រំ តថៈ (ទិដ្ឋភាពជាក់ស្តែង) និងមុខងារសោភ័ណ ឬសិល្ប៍វិជ្ជា ។ អក្សរសិល្ប៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរីកចម្រើនសង្គម និងវិទ្យាសាស្ត្រ ។

អ្នកសិក្សាអក្សរសិល្ប៍បានចាត់ទុក “អក្សរសិល្ប៍” គឺជាទម្រង់សិល្បៈនៃការប្រើប្រាស់ភាសា ដើម្បីបង្កើតបទពិសោធន៍តាមការស្រមើស្រមៃ និងការគិតរបស់មនុស្ស រាប់ទាំងកំណាព្យ កម្រងរឿងពិត ប្រលោមលោក រឿងល្ខោន និងគំនិតច្នៃប្រឌិតផ្សេងៗ ។ ខាងក្រោមនេះ AMS Education សូមបង្ហាញពីគុណសម្បត្តិទាំង ៧ចំណុចរបស់អក្សរសិល្ប៍ រួមចំណែកលើកកម្ពស់ការអប់រំជាសកល ដែលចំណុចសំខាន់ៗទាំងនេះជាគន្លឹះជួយដល់អ្នកសិក្សា និងអ្នកអានឱ្យស្វែងយល់កាន់តែទូលំទូលាយពីទិដ្ឋភាពអក្សរសិល្ប៍ និងមូលដ្ឋានចំណេះស្តីពីតម្លៃនៃការសិក្សាមុខវិជ្ជាអក្សរសិល្ប៍ ។

១. អក្សរសិល្ប៍ជួយឱ្យមនុស្សស្ទាត់ជំនាញអំណាន ៖ អំណានមានគុណតម្លៃខ្លាំងណាស់នៅក្នុងជីវិតប្រចាំថ្ងៃ ។ ទម្លាប់អានអក្សរសិល្ប៍ជួយឱ្យបុគ្គលមានបំណិនអាន ឬអានបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងបញ្ចេញស័ព្ទសំឡេងបានយ៉ាងល្អ និងអានបានលឿនរហ័ស ។ គុណភាពអំណានពីសំណេរអក្សរសិល្ប៍ជួយឱ្យអ្នកអានឆាប់យល់ន័យនៃពាក្យពេចន៍ ឃ្លា ល្បះ ប្រយោគ និងមានឥទ្ធិពលដល់គុណភាពនៃការសរសេរផងដែរ ។ ស្ទាត់ជំនាញផ្នែកអំណានជួយឱ្យមនុស្សមានជំនក់ចិត្តអាន ហើយបង្កើតបានទម្លាប់អានជារសនៃជីវិត ។

២. អក្សរសិល្ប៍ជួយអភិវឌ្ឍន៍ជំនាញទំនាក់ទំនង ៖ ចំណោទបញ្ហា ដំណោះស្រាយ និងវិធីសាស្ត្រទំនាក់ទំនងអាចកើតឡើងតាមរយៈខ្លឹមសារអត្ថបទអក្សរសិល្ប៍ ។ បុគ្គលមានបទពិសោធន៍អានអក្សរសិល្ប៍បានច្រើន តែងមានទំនាក់ទំនងល្អជាមួយធម្មជាតិ និងមនុស្សនៅជុំវិញខ្លួន ។ ពេលខ្លះដំណោះស្រាយតាមរយៈអត្ថបទអក្សរសិល្ប៍អាចជួយឱ្យមនុស្សមានគំនិតថ្មីៗផុសឡើង ហើយហ៊ានបង្កើតទំនាក់ទំនងថ្មី ឬរក្សាទំនាក់ទំនងដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរ ។ អក្សរសិល្ប៍ធ្វើឱ្យមនុស្សមានសិល្បៈប្រាស្រ័យទាក់ទងល្អ ដែលទំនាក់ទំនងនេះជាទេពកោសល្យមួយជួយឱ្យមនុស្សបង្កើតចំណុចវិជ្ជមានជាច្រើនបង្កើនគុណភាពដល់ជីវិត ។

៣. អក្សរសិល្ប៍បង្រៀនឱ្យមនុស្សយល់ពីស្ថានភាពរស់នៅ ៖ អក្សរសិល្ប៍គឺជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីសង្គម ។ ចរឹកលក្ខណៈសង្គមបែបណា អក្សរសិល្ប៍ក៏មានស្ថានភាពបែបនោះដែរ ។ អត្ថបទអក្សរសិល្ប៍បានបង្រៀនឱ្យឃើញពីឥរិយាបថរស់នៅរបស់មនុស្សនៅក្នុងសង្គម ។ តាមរយៈអ្នកនិពន្ធគេអាចដឹងពីផ្នត់គំនិតនយោបាយ ការអប់រំ សីលធម៌ និងវប្បធម៌រស់នៅរបស់មនុស្សក្នុងសង្គមបានដោយងាយ ។ ទន្ទឹមគ្នានេះគ្រប់តួអង្គទាំងអស់របស់អ្នកនិពន្ធ មានដូចជា មនុស្ស សត្វ ទេវ និងវត្ថុជាដើម គឺសុទ្ធសឹងតែតំណាងឱ្យមនុស្ស និងសង្គមមនុស្ស ។

៤. អក្សរសិល្ប៍បង្រៀនឱ្យមនុស្សមានមនោសញ្ចេតនា ៖ អ្នកអានអាចខឹង អាចសប្បាយ អាចកើតទុក្ខ និងអាចទទួលរងទារុណផ្លូវចិត្តភ្លាមៗជាមួយតួអង្គក្នុងរឿង ហើយនេះជាមនោសញ្ចេតនាមួយដែលអ្នកអានតែងកើតមានរាល់ពេលចាប់អានអក្សរសិល្ប៍ ឬស្នាដៃប្រលោមលោកអ្វីមួយ ។ មនោសញ្ចេតនាបានពីអក្សរសិល្ប៍មានឥទ្ធិពលក្នុងដំណើរជីវិតរបស់មនុស្សតាមរយៈការពិចារណាទៅលើទិដ្ឋភាពដែលបានជួប ។ បុគ្គលផ្តើមផ្តល់ក្តីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក បុគ្គលឆាប់យល់ពីអារម្មណ៍របស់អ្នកដទៃ ហើយបុគ្គលឆាប់ដឹងពីតម្រូវការសង្គមរបស់មនុស្ស គឺតាមរយៈគំនិតទទួលបានពីឥទ្ធិពលអក្សរសិល្ប៍ ។

៥. អក្សរសិល្ប៍បង្រៀនឱ្យមនុស្សស្វែងយល់ពីគំនិតថ្មី ៖ បើតាមការសិក្សាអក្សរសិល្ប៍ “អ្នកនិពន្ធ” គឺជាបុគ្គលស្ថិតនៅក្នុងចំណោមមនុស្សសង្គមញាណថ្នាក់ខ្ពស់ ។ ត្រង់នេះមានន័យថា អ្នកនិពន្ធតែងមានគំនិតអប់រំថ្មី ឬមានគំនិតអប់រំល្អៗបានគិតរួចជាស្រេចមុននឹងដាក់បញ្ចូលទៅក្នុងសំណេរអត្ថបទរបស់ខ្លួន ។ ដូច្នេះរាល់ពេលនរណាម្នាក់ចាប់ផ្តើមអានស្នាដៃអក្សរសិល្ប៍ គឺតែងតែទទួលបានគំនិតថ្មីៗដែលជាទស្សនវិជ្ជាអប់រំជីវិតពីអ្នកនិពន្ធ ។ ច្បាស់ណាស់ គេមិនអាចបដិសេដបានឡើយថា អ្នកនិពន្ធមានគោលបំណង ឬគ្មានចេតនាបញ្ចូលគំនិតអប់រំរបស់ខ្លួន ប៉ុន្តែចេតនាទាំងនោះវាស្ថិតនៅលើការពិចារណារបស់អ្នកអាន និងការសម្រេចចិត្តរបស់អ្នកអានតែប៉ុណ្ណោះ ។

៦. អក្សរសិល្ប៍ផ្លាស់ប្តូរផ្នត់គំនិតបុគ្គល ៖ ឃ្លាថា Literature Changes the Way We Think មានន័យថា អក្សរសិល្ប៍ផ្លាស់ប្តូរការគិតរបស់យើង ។ មនុស្សម្នាក់ៗតែងមានគំនិត ឬទស្សនៈអប់រំជីវិតផ្ទាល់ខ្លួន ។ ពេលខ្លះបុគ្គលខ្លួនឯងមិនបានដឹងឡើយថា ខ្លួនមានឥរិយាបថរស់នៅបែបណា? មានអត្តចរឹកយ៉ាងដូចម្តេច? មានគំនិតអាត្មានិយមកម្រិតណា? ឬមានគំនិតវិជ្ជមានខ្លាំងជ្រុលរហូតដល់ភ្លេចខ្លួន ប៉ុន្តែតាមរយៈបទពិសោធន៍អានបានច្រើន ជួបអ្នកនិពន្ធបានច្រើន និងដឹងពីចិត្តមនុស្សបានច្រើន នោះបុគ្គលនឹងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនបានដោយងាយ ។ ពេលខ្លះមនុស្សមិនងាយទទួលយកគំនិតអ្នកដទៃទេ ប៉ុន្តែតាមរយៈអក្សរសិល្ប៍មនុស្សអាចប្រើប្រាស់ភាពស្ងៀមស្ងាត់ដើម្បីដោះស្រាយបញ្ហាផ្ទាល់ខ្លួន គឺការទទួលយក ។

៧. អក្សរសិល្ប៍មានឥទ្ធិពលដល់ការអប់រំគ្រួសារ ៖ ម្តាយឪពុកដែលគិតវែងឆ្ងាយពីអនាគតកូន តែងផ្តល់ការអប់រំ និងផ្តល់ភាពជាគំរូដល់កូន ។ ភាពជាគំរូមួយដែលម្តាយឪពុកអាចជួយឱ្យកូនក្លាយជាមូលធនមនុស្សរបស់សង្គម គឺជួយឱ្យកូនទទួលបានការអប់រំត្រឹមត្រូវតាំងពីកុមារភាព ។ ម្តាយឪពុកដែលមានទម្លាប់អានច្រើន មិនថាតែអានសៀវភៅអក្សរសិល្ប៍ ឬស្នាដៃប្រលោមលោក ឬអានព័ត៌មានផ្សេងៗនោះទេ ឱ្យតែមានទម្លាប់អានជាប្រចាំ នោះសកម្មភាពអាននឹងក្លាយជាគំរូសម្រាប់កូន ។ អក្សរសិល្ប៍មានឥទ្ធិពលដល់ការអប់រំកុមារតូច ។ ទន្ទឹមគ្នានេះ ម្តាយឪពុកអាចចូលរួមអានជាមួយកូន និងបណ្តុះទម្លាប់អានដល់កូនបានយ៉ាងប្រសើរផងដែរ ។

គួរបញ្ជាក់ថា គុណតម្លៃរបស់អក្សរសិល្ប៍ទាំង ៧ចំណុចខាងលើ អាចនិយាយបានថា ស្ថិតនៅក្នុងមុខងារអប់រំ និងមុខងារផ្តល់ពុទ្ធិរបស់អក្សរសិល្ប៍ ។ ក្រៅពីនេះអក្សរសិល្ប៍មានគុណតម្លៃអប់រំផ្សេងៗទៀត អាស្រ័យដោយមនុស្សចេះទាញយកតម្លៃពីអក្សរសិល្ប៍ ។ បន្ថែមលើនេះ បើពិនិត្យឱ្យកាន់តែច្បាស់ មុខងារតថៈរបស់អក្សរសិល្ប៍ ឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្ដែងនៃការរស់នៅ ។ ចំណែកមុខងារសោភ័ណ ឬសិល្ប៍វិជ្ជា គឺអ្នកនិពន្ធបានបង្ហាញពីភាពប៉ិនប្រសប់នៃការប្រើប្រាស់ពាក្យពេចន៍ឃ្លាប្រយោគបន្ថែមពីលើសិល្ប៍វិធីផ្សេងៗ ធ្វើឱ្យអ្នកអានមានចិត្តសប្បាយ កើតទុក្ខ និងរំភើបរីករាយជាដើម ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីកម្មវិធី អាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

ឱកាសទទួលបានអាហារូបករណ៍១០០% សិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំពីកម្មវិធីអាហារូបករណ៍ស្ថាបនា ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...