អ្នកស្រី កន ម៉ាលី ៖ ខ្ញុំរៀន ភាសាសញ្ញា ដោយក្តីស្រឡាញ់ ដើម្បីសម្រួលបន្ទុកដ៏លំបាករបស់មនុស្សថ្លង់

ភ្នំពេញ៖ ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ បានក្លាយជាភាសាសំខាន់និងចាំបាច់នៅក្នុងទំនាក់ទំនងជីវភាពរស់ប្រចាំថ្ងៃ រវាងអ្នកនិយាយបានធម្មតា និងមនុស្សថ្លង់ ឬយល់ពីសហគមន៍មនុស្សថ្លង់។ ប្រសិនបើគ្មានភាសាសញ្ញានេះ គោលបំណងរបស់មនុស្សថ្លង់ ឬការផ្លាស់ប្តូរព័ត៌មានផ្សេងៗទៅក្នុងសកម្មភាពប្រចាំថ្ងៃក៏យើងមិនអាចដឹងបានដែរ។ នេះជាការយល់ឃើញរបស់អ្នកស្រី កន ម៉ាលី អ្នកជំនាញបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់នៅកម្ពុជា។

“ខ្ញុំត្រឹមតែជាស្ពានសម្រាប់សម្របសម្រួលឱ្យសំឡេងមនុស្សថ្លង់តែប៉ុណ្ណោះ តាមរយៈការបកប្រែភាសាសញ្ញា ព្រោះកន្លងទៅគ្រប់គ្នាយល់ថា មនុស្សថ្លង់គួរឱ្យខ្លាច មិនគួររាប់អាន តែការពិតពួកគាត់ព្យាយាមប្រាប់អ្វីមួយមកយើង ដោយធ្វើសញ្ញាផ្សេងៗ ឱ្យយើងយល់…”

នេះជាហេតុផលជំរុញចិត្តអ្នកស្រី កន ម៉ាលី ឱ្យសម្រេចក្តីស្រមៃក្លាយជាអ្នកបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់តាំងពីកុមារ។

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បង្ហាញពីសកម្មភាពបង្រៀនភាសាសញ្ញា នៅអង្គការម៉ារីណុល។

បច្ចុប្បន្នជាប្រធានគម្រោងភាសាសញ្ញា នៃកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ក្នុងអង្គការម៉ារីណុល អ្នកស្រី កន ម៉ាលី មានទីកន្លែងកំណើតជាអ្នករាជធានីភ្នំពេញ មានបទពិសោធន៍ 14 ឆ្នាំ លើការងារបកប្រែភាសាសញ្ញា។ អ្នកស្រីបានចំណាយពេលពីរឆ្នាំក្នុងការហ្វឹកហាត់រៀនសូត្រភាសាសញ្ញានៅអង្គការម៉ារីណុល មុននឹងក្លាយជាអ្នកបកប្រែភាសាសញ្ញា។ ម៉ាលី បានបន្តថា ភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ខុសពីភាសានិយាយធម្មតា ភាសានេះមានក្បួនវេយ្យាករណ៍និយាយត្រឹមត្រូវ ដែលទាមទារពេលវេលាហ្វឹកហាត់ដោយយកចិត្តទុកដាក់បំផុត។

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បងប្រែអត្ថន័យបទចម្រៀង ជាភាសាសញ្ញាក្នុងពិធីប្រគុំតន្ត្រីមួយ។

អ្នកស្រីម៉ាលី បន្តរៀបរាប់ប្រាប់ AMS Education ទៀតថា មនុស្សថ្លង់ក៏ការសេវាសាធារណៈ សេវាសុខភាព ការទទួលព័ត៌មាន និងការអប់រំដូចអ្នកស្តាប់បានធម្មតាដែរ ហើយកិច្ចការទាំងនេះចាំបាច់ត្រូវការអ្នកសម្របសម្រួលភាសាសញ្ញាកាយវិការជួយពួកគាត់។

និយាយបណ្តើរកាយវិការពន្យល់អមដោយស្នាមញញឹមបណ្តើរ ម៉ាលី បានរំលឹកអតីតកាលនៅពេលចាប់ផ្តើមរៀនភាសាសញ្ញាលើកដំបូងក្នុងជីវិតរបស់ខ្លួនថា៖

“ខ្ញុំរៀនភាសានេះដំបូងៗ គឺលួចរៀនពេលយប់នៅក្នុងមុង ហាត់ពត់ដៃកាយវិការ ដោយសារខ្លាចអ្នកផ្ទះដឹង យើងស្រឡាញ់ហើយចេះតែលួចរៀនទៅ។ ពេលខ្ញុំមកដល់ថ្នាក់រៀនភាសាសញ្ញានៅអង្គការវិញ ខ្ញុំធ្វើកាយវិការមិនដែរខុសទេ ហើយចេះតែរៀនបន្តបន្ទាប់មក និងធ្វើការជាមួយសហគមន៍មនុស្សថ្លង់”

ភាសាសញ្ញា
អ្នកស្រី កន ម៉ាលី បកប្រែភាសាសញ្ញាក្នុងវីដេអូអប់រំរបស់ គ.ជ.ប.។

បំណាច់ចិត្តស្រឡាញ់ភាសាសញ្ញាផង និងមានទេពកោសល្យកាយវិការផ្នែកភាសាសញ្ញាផង ភាសាសញ្ញាកាយវិការបានក្លាយជាអាជីពការងាររបស់ ម៉ាលី នាពេលបច្ចុប្បន្ន។ អ្នកស្រីបានលើកឡើងថា ក្រៅពីបំពេញការងារនៅអង្គការម៉ារីណុល ជាអ្នករៀបចំកម្មវិធីបង្រៀនភាសាសញ្ញា ស្ទើរជារៀងរាល់ថ្ងៃអ្នកស្រីត្រូវបានស្ថានីយទូរទស្សន៍ជាច្រើនក្នុងស្រុកអញ្ជើញទៅបកប្រែភាសាសញ្ញាកម្មវិធីព័ត៌មាន និងបកប្រែភាសាសញ្ញាសម្រាប់វីដេអូអប់រំ និងបកប្រែសម្រាប់វេទិកាសាធារណៈជាដើម។

ក្នុងបរិបទនៃការរីករាលដាលជាសកលជំងឺផ្លូវដង្ហើយ Covid-19 សម្រាប់កម្ពុជាសារអប់រំសុខភាពជាច្រើនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។ នៅពេលសួរថា តើអ្នកស្រី មានអារម្មណ៍ដូចម្តេច ពេលឃើញរូបភាពកាយវិការបកប្រែភាសាសញ្ញារបស់ខ្លួន ចូលរួមកិច្ចការសង្គមបែបនេះ? ម៉ាលី ឆ្លើយយ៉ាងខ្លីថា៖

“ខ្ញុំរំភើបនិងពេញចិត្តការងារនេះ ខ្ញុំអាចជួយមនុស្សថ្លង់យល់ដឹងព័ត៌មាន Covid-19 បាន ! ពេលគាត់បានឃើញព័ត៌មានតាមសញ្ញាដែលខ្ញុំផ្តល់ឱ្យ នោះពួកគាត់នឹងចូលរួមទប់ស្កាត់ ឬបញ្ជៀសជំងឺនេះបាន”

ភាសាសញ្ញា
ក្រុមការងារបកប្រែភាសាសញ្ញារបស់អ្នកស្រី កន ម៉ាលី

តាមការបញ្ជាក់របស់អ្នកជំនាញភាសាសញ្ញាកាយវិការកម្ពុជា បានឱ្យដឹងថា ភាសាសញ្ញាកាយវិការកម្ពុជា ខុសពីភាសាសញ្ញាកាយវិការរបស់ប្រទេសផ្សេងៗទៀត អាស្រ័យលើស្ថានភាពរស់នៅជាក់ស្តែង។ ភាសាសញ្ញាកាយវិការកម្ពុជា មិនអាចប្រើប្រាស់ទូលំទូលាយបានជាលក្ខណៈអន្តរជាតិបានទេ ខណៈបច្ចុប្បន្នពិភពលោក

ជាការកត់សម្គាល់ បច្ចុប្បន្នជំនាញភាសាសញ្ញា ពុំសូវមានអ្នកចាប់អារម្មណ៍រៀនច្រើនទេ។ ក៏ប៉ុន្តែមួយរយៈចុងក្រោយ អ្នកមានចំណេះដឹងប្រើប្រាស់ភាសាសញ្ញាកម្ពុជា បានប្រើប្រាស់ជំនាញនេះ ជួយដល់សហគមន៍យ៉ាងច្រើន ជាពិសេសក្នុងដំណាក់កាលអប់រំសុខភាពអំពីជំងឺផ្លូវដង្ហើម Covid-19៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញថា យុវជនមួយចំនួននៅមិនទាន់យល់ដឹងស៊ីជម្រៅពីខ្លឹមសារ នៃពិធីបុណ្យចូលឆ្នាំខ្មែរ

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ គឺជាប្រពៃណីដ៏សំខាន់មួយរបស់ជាតិ ដែលមានអាយុកាលយូរលង់មកហើយ និងតែងតែប្រារព្ធធ្វើឡើងរៀងរាល់ខែមេសា។ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតែងតែប្រកាន់ខ្ចាប់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឥរិយាបថដែល​យុវជនគួរប្រកាន់យក ពេលជូនទេយ្យទានដល់អ្នកមានគុណ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខ ក្រៅតែពីការ​ជួបជុំគ្រួសារ រៀបចំទទួលទេវតា​ឆ្នាំថ្មី ជាប្រពៃណីក្នុងគ្រួសារខ្មែរទូទៅ តែងតែមានការរៀបចំជាទេយ្យទាន ដូចជាបាយសម្លម្ហូបចំណី លុយកាក់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញបារម្ភពីកម្ពុជាប្រឈមនឹងគម្លាតជំនាញ និងការទទួលយកបច្ចេកវិទ្យា AI

អ្នកជំនាញបានព្រមានថា កម្ពុជាកំពុងប្រឈមមុខនឹងគម្លាតជំនាញ និងបញ្ហាប្រឈមក្នុងការទទួលយកបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Artificial Intelligence – AI) ខណៈដែលពួកគេអំពាវនាវឱ្យមានការសម្របសម្រួល…
ចំណេះជីវិត, ព្រឹត្តិការណ៍

៧វិធី បញ្ឈប់អារម្មណ៍តានតឹង ឬហត់នឿយនឹងការងារ

នៅក្នុងសង្គមបច្ចុប្បន្ន មិនថាជាសិស្ស និស្សិត ឬអ្នកធ្វើការនោះទេ តែងតែជួបប្រទះនូវសម្ពាធពីការងារ គ្រួសារ និងសង្គម រហូតដល់ចំណុចមួយដែលធ្វើឱ្យយើងមានអារម្មណ៍ថា “ទៅមុខលែងរួច” មានអារម្មណ៍តានតឹង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោក ជី សុផាត ធ្វើ​យុទ្ធនាការបណ្តុះបណ្តាលបញ្ញាសិប្បនិម្មិត AI ឱ្យស្គាល់ភាសាខ្មែរ

ត្បិតថាបញ្ញាសិប្បនិម្មិត (AI) គេអាច​ប្រើប្រាស់ជាភាសាខ្មែរបានក៏ពិតមែន ប៉ុន្តែជាការកត់សម្គាល់ ភាសាខ្មែរ​ដែល AI បានបង្ហាញចេញមកទាំងជាអក្សរ ក៏​ដូចជាសំឡេង ហាក់កំពុងតែលាយឡំជាមួយភាសាបរទេស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

UNICEF ព្រមានអាកាសធាតុក្តៅខ្លាំង អាចប៉ះពាល់សុខភាពកុមារ និងទារក

អង្គការយូនីសេហ្វ (UNICEF) ប្រចាំនៅកម្ពុជា បានព្រមានថា អាកាសធាតុក្តៅខ្លាំងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងទារក។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

៣០ឆ្នាំនេះ និស្សិតកម្ពុជា ១ម៉ឺននាក់ទទួលបានអាហារូបករណ៍ទៅ​សិក្សានៅអូស្ត្រាលី

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ឯកឧត្ដម Derek Yip បាន​ឱ្យដឹងថា ក្នុងរយៈពេល​៣០ឆ្នាំមកនេះ និស្សិតកម្ពុជាជាប់អាហារូបករណ៍ទៅសិក្សា​នៅអូស្ត្រាលីមានចំនួនសរុបប្រមាណ ១ម៉ឺននាក់ ដោយ​ពួកគេ​សិក្សា​ទៅលើជំនាញផ្សេងៗ។
ព្រឹត្តិការណ៍, អប់រំកុមារតូច

តើកុមារគួរចាប់ផ្តើមចូលរៀនមត្តេយ្យនៅអាយុប៉ុន្មាន?

តើកូនរបស់ខ្ញុំដល់ពេលចូលរៀនហើយឬនៅ? នេះគឺជាសំណួរ ដែលតែងសួរជាញឹកញាប់ នៅពេល​ឪពុកម្តាយថ្មីថ្មោង ឃើញកូនតូចរបស់ខ្លួនចាប់ផ្តើមមានភាពរហ័សរហួន និងចង់ចេះចង់ដឹងពីពិភពខាងក្រៅកាន់តែខ្លាំង…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon