ទម្លាប់គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ ធ្វើឱ្យគោលដៅឆាប់សម្រេចដូចក្តីប្រាថ្នា

ភ្នំពេញ ៖ មនុស្សគ្រប់រូបមានពេលវេលាជាក់លាក់បំផុតម្ភៃបួនម៉ោងស្មើគ្នាក្នុងមួយថ្ងៃ។ ទន្ទឹមគ្នានេះម្នាក់ៗ អាចអនុវត្តសកម្មភាពប្រចាំខុសៗគ្នា ក៏អាស្រ័យលើពេលវេលា និងរៀបចំពេលវេលាឱ្យសមស្របបម្រើប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ គុណតម្លៃរបស់ពេលត្រូវបានកំណត់ជាសុភាសិតថា “ពេលវេលាជាមាសប្រាក់” ដោយសារតែពេលវេលានេះ អាចញ៉ាំងឱ្យបុគ្គលធ្វើកិច្ចការជោគជ័យជាច្រើនក្នុងសកម្មភាពរស់នៅ។ តើធ្វើបែបណាដើម្បីគ្រប់គ្រងពេលវេលាបានល្អ?

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា ៖

“បុគ្គលិកនិងមនុស្សដែលមិនមានប្រសិទ្ធភាព តែងបណ្តោយឱ្យពេលវេលាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ រំលងផុតទៅជាមួយនឹងភាពខ្ជីខ្ជា និងរញ៉េរញៃ។ ពួកគេតែងតែបណ្តោយឱ្យពេលវេលាទំពារស៊ីជីវិតទៅទាំងឥតន័យ ដោយផ្តេកផ្តួលជាមួយនឹងភាពងាយស្រួល ការកម្សាន្តដែលមិនចំណេញដល់ជីវិត ឬចំណាយពេលវេលាច្រើនជ្រុលជាមួយនឹងបណ្តាញសង្គមជាដើម…”

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប

ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាព និងគុណភាពជីវិតកើតឡើងបានអាស្រ័យលើការរៀបចំពេលវេលាច្បាស់លាស់ និងអនុវត្តឱ្យបានហ្មត់ចត់ទៅលើការងារ ឬការសិក្សា។ លើសពីនេះ ត្រូវចេះប្រើប្រាស់ពេលវេលារីករាយជាមួយក្រុមគ្រួសារ ដូចជាអានសៀវភៅជុំគ្នា ឬទទួលទានអា​ហា​រជួបជុំជាដើម។

“មកដល់កន្លែងធ្វើការ អ្នកមានផលិតភាពការងារ គេដឹងច្បាស់ថា គេត្រូវធ្វើអ្វីពិតប្រាកដនៅថ្ងៃនេះ ដោយសារគេបានរៀបចំផែនការកាលពីម្សិលមិញច្បាស់លាស់រួចជាស្រេច”

ឧកញ៉ា ប៉ិច បូឡែន
រូបតំណាង

និយាយពីឃ្លា “ពេលវេលាជាមាសប្រាក់” កញ្ញា ទេព អរុណវតី ជាអ្នកផលិតមាតិកាវីដេអូលើយូធូប (Youtuber) យល់ថា រៀបចំពេលវេលាឱ្យបានល្អជាចំណុចគន្លឹះនៃជោគជ័យការងា។

“ខ្ញុំត្រូវរៀបចំកាលវិភាគសម្រាប់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើរឿងណាចាំបាច់មុនគេ។ ពេលគ្រប់គ្រង់ពេលវេលាខ្លួនឯងឱ្យបានល្អ ខ្ញុំឆាប់សម្រេចគោលបំណង និងធ្វើឱ្យជីវិតកាន់តែមានតុល្យភាពថែមទៀត”

កញ្ញា ទេព អរុណវតី

ស្រដៀងគ្នានេះដែរ លោក អ៊ឹង ម៉េងគង់ ជានិស្សិតឆ្នាំទី៤ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ៖

“រាល់ថ្ងៃខ្ញុំជានិស្សិតដែលកំពុងរៀនផង និងធ្វើការងារក្រៅម៉ោងផង អីចឹងហើយខ្ញុំពិតជារវល់ខ្លាំង ប៉ុន្តែខ្ញុំបែងចែកពេលវេលាបានត្រឹមត្រូវ”

លោក អ៊ឹង ម៉េងគង់

និស្សិតរូបនេះបង្ហាញបទពិសោធផ្ទាល់ថា រៀងរាល់ព្រឹកត្រូវចំណាយពេលសិក្សានៅសាលា ពេលរសៀលធ្វើការ ចំណែកពេលចុងសប្តាហ៍ហាត់កីឡា និងជួបជុំក្រុមគ្រួសារឱ្យបានទៀងទាត់។ “បែងចែកពេលវេលាបែបនេះ បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ” លោក អ៊ឹង ម៉េងគង់។

ជារួមមក​ឥរិយាបថគ្រប់គ្រងពេលវេលាតាមបែបសាមញ្ញៗប្រចាំថ្ងៃទាំងអស់នេះ នឹងក្លាយជាទម្លាប់គ្រប់គ្រងសកម្មភាពដ៏ល្អក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តាំងចិត្តផ្តល់តម្លៃលើពេលវេលា អាចឆ្លុះបញ្ជាំងពីសមត្ថភាពបំពេញការងារ វិន័យផ្ទាល់ខ្លួន ព្រមទាំងចាត់ចែងសកម្មភាពនានាមានប្រសិទ្ធភាពបំផុត៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

នាយករដ្ឋមន្រ្តីស្នើ​ឱ្យ​សិក្សា​លទ្ធភាព​រៀន​តាម​ប្រព័ន្ធអនឡាញ ប្រសិនវិបត្តិតម្លៃប្រេង​ឥន្ធនៈនៅតែបន្ត

ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្ស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនខ្មែរប្រើសិល្បៈឌីជីថល រំលេចអត្តសញ្ញាណជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ក្នុងយុគសម័យបច្ចេកវិទ្យាដ៏សម្បូរបែប ក្រុមយុវជនខ្មែរដែលមានទេពកោសល្យផ្នែកសិល្បៈច្នៃប្រឌិត បានបង្ហាញស្នាដៃយ៉ាងរស់រវើកតាមរយៈការរចនា “គំនូរតុក្កតាឌីជីថល” (Digital Art) ដោយរំលេចអំពីស្លៀកពាក់ប្រពៃណីខ្មែរ…
ចំណេះជីវិត, ព្រឹត្តិការណ៍

តិចនិក ៧ យ៉ាង ដើម្បីក្លាយជា «មនុស្សពូកែគិត» (Critical Thinking)

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាមនុស្សខ្លះមើលទៅហាក់ដូចជាពូកែដោះស្រាយបញ្ហា និងមិនងាយចាញ់បោកគេ? នោះគឺដោយសារពួកគេមាន «ជំនាញគិតបែបវិភាគ»។ ជំនាញនេះមិនមែនសម្រាប់តែអ្នករៀនពូកែ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

មន្ត្រីជំរុញឱ្យយុវជនទៅវត្ត ខណៈយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ទៅវត្តក្នុងឱកាសបុណ្យចូលឆ្នាំ

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ការទៅវត្ត និងប្រគេនចង្ហាន់ព្រះសង្ឃ គឺជាសកម្មភាពមួយដែលជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនខ្មែរ។ ជាក់ស្តែង គេសង្កេតឃើញថា មានយុវជនមួយចំនួន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

របាំត្រុដិ មរតកប្រពៃណីទំនៀមទម្លាប់ ដែលផ្សារភ្ជាប់ជាមួយអត្តសញ្ញាណជាតិ និងជីវភាពកសិករខ្មែរ

របាំត្រុដិ ជារបាំប្រជាប្រិយបុរាណខ្មែរ ដែលអ្នកស្រុកលេងតែក្នុងអំឡុងពេលចូលឆ្នាំខ្មែរប៉ុណ្ណោះ ក្នុងន័យកាត់ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ព្រមទាំងបណ្ដេញឧបទ្រពចង្រៃ ដើម្បីទទួលបានសិរីសួស្តី និងសេចក្តីសុខចម្រើន
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បណ្ឌិត គិន ភា ៖ ការប្រើប្រាស់ភាសាខ្មែរគឺជាកាតព្វកិច្ច និងតម្លៃនៃអត្តសញ្ញាណជាតិ

ក្រោយមានការផ្ទុះវែកញែកនៅលើបណ្តាញសង្គមពាក់ព័ន្ធនឹងការនិយាយភាសាខ្មែរលាយឡំជាមួយភាសាបរទេស អ្នកជំនាញមួយរូបបានលើកឡើងថា ការប្រើប្រាស់ភាសាខ្មែរ គឺជាកាតព្វកិច្ច និងជាតម្លៃសំខាន់នៃអត្តសញ្ញាណជាតិ…

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon