ទម្លាប់គ្រប់គ្រងពេលវេលាបានត្រឹមត្រូវ ធ្វើឱ្យគោលដៅឆាប់សម្រេចដូចក្តីប្រាថ្នា

ភ្នំពេញ ៖ មនុស្សគ្រប់រូបមានពេលវេលាជាក់លាក់បំផុតម្ភៃបួនម៉ោងស្មើគ្នាក្នុងមួយថ្ងៃ។ ទន្ទឹមគ្នានេះម្នាក់ៗ អាចអនុវត្តសកម្មភាពប្រចាំខុសៗគ្នា ក៏អាស្រ័យលើពេលវេលា និងរៀបចំពេលវេលាឱ្យសមស្របបម្រើប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។ គុណតម្លៃរបស់ពេលត្រូវបានកំណត់ជាសុភាសិតថា “ពេលវេលាជាមាសប្រាក់” ដោយសារតែពេលវេលានេះ អាចញ៉ាំងឱ្យបុគ្គលធ្វើកិច្ចការជោគជ័យជាច្រើនក្នុងសកម្មភាពរស់នៅ។ តើធ្វើបែបណាដើម្បីគ្រប់គ្រងពេលវេលាបានល្អ?

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប មានប្រសាសន៍ថា ៖

“បុគ្គលិកនិងមនុស្សដែលមិនមានប្រសិទ្ធភាព តែងបណ្តោយឱ្យពេលវេលាម្ភៃបួនម៉ោងក្នុងមួយថ្ងៃ រំលងផុតទៅជាមួយនឹងភាពខ្ជីខ្ជា និងរញ៉េរញៃ។ ពួកគេតែងតែបណ្តោយឱ្យពេលវេលាទំពារស៊ីជីវិតទៅទាំងឥតន័យ ដោយផ្តេកផ្តួលជាមួយនឹងភាពងាយស្រួល ការកម្សាន្តដែលមិនចំណេញដល់ជីវិត ឬចំណាយពេលវេលាច្រើនជ្រុលជាមួយនឹងបណ្តាញសង្គមជាដើម…”

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប

ទន្ទឹមគ្នានេះ លោកបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាព និងគុណភាពជីវិតកើតឡើងបានអាស្រ័យលើការរៀបចំពេលវេលាច្បាស់លាស់ និងអនុវត្តឱ្យបានហ្មត់ចត់ទៅលើការងារ ឬការសិក្សា។ លើសពីនេះ ត្រូវចេះប្រើប្រាស់ពេលវេលារីករាយជាមួយក្រុមគ្រួសារ ដូចជាអានសៀវភៅជុំគ្នា ឬទទួលទានអា​ហា​រជួបជុំជាដើម។

“មកដល់កន្លែងធ្វើការ អ្នកមានផលិតភាពការងារ គេដឹងច្បាស់ថា គេត្រូវធ្វើអ្វីពិតប្រាកដនៅថ្ងៃនេះ ដោយសារគេបានរៀបចំផែនការកាលពីម្សិលមិញច្បាស់លាស់រួចជាស្រេច”

ឧកញ៉ា ប៉ិច បូឡែន
រូបតំណាង

និយាយពីឃ្លា “ពេលវេលាជាមាសប្រាក់” កញ្ញា ទេព អរុណវតី ជាអ្នកផលិតមាតិកាវីដេអូលើយូធូប (Youtuber) យល់ថា រៀបចំពេលវេលាឱ្យបានល្អជាចំណុចគន្លឹះនៃជោគជ័យការងា។

“ខ្ញុំត្រូវរៀបចំកាលវិភាគសម្រាប់ខ្លួនជារៀងរាល់ថ្ងៃ ហើយធ្វើរឿងណាចាំបាច់មុនគេ។ ពេលគ្រប់គ្រង់ពេលវេលាខ្លួនឯងឱ្យបានល្អ ខ្ញុំឆាប់សម្រេចគោលបំណង និងធ្វើឱ្យជីវិតកាន់តែមានតុល្យភាពថែមទៀត”

កញ្ញា ទេព អរុណវតី

ស្រដៀងគ្នានេះដែរ លោក អ៊ឹង ម៉េងគង់ ជានិស្សិតឆ្នាំទី៤ នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិយាយថា ៖

“រាល់ថ្ងៃខ្ញុំជានិស្សិតដែលកំពុងរៀនផង និងធ្វើការងារក្រៅម៉ោងផង អីចឹងហើយខ្ញុំពិតជារវល់ខ្លាំង ប៉ុន្តែខ្ញុំបែងចែកពេលវេលាបានត្រឹមត្រូវ”

លោក អ៊ឹង ម៉េងគង់

និស្សិតរូបនេះបង្ហាញបទពិសោធផ្ទាល់ថា រៀងរាល់ព្រឹកត្រូវចំណាយពេលសិក្សានៅសាលា ពេលរសៀលធ្វើការ ចំណែកពេលចុងសប្តាហ៍ហាត់កីឡា និងជួបជុំក្រុមគ្រួសារឱ្យបានទៀងទាត់។ “បែងចែកពេលវេលាបែបនេះ បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ” លោក អ៊ឹង ម៉េងគង់។

ជារួមមក​ឥរិយាបថគ្រប់គ្រងពេលវេលាតាមបែបសាមញ្ញៗប្រចាំថ្ងៃទាំងអស់នេះ នឹងក្លាយជាទម្លាប់គ្រប់គ្រងសកម្មភាពដ៏ល្អក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តាំងចិត្តផ្តល់តម្លៃលើពេលវេលា អាចឆ្លុះបញ្ជាំងពីសមត្ថភាពបំពេញការងារ វិន័យផ្ទាល់ខ្លួន ព្រមទាំងចាត់ចែងសកម្មភាពនានាមានប្រសិទ្ធភាពបំផុត៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

គួន ភីរុន ម្ចាស់ជ័យលាភីលេខ១ ផ្នែកអត្ថបទឧស្សាហ៍កថា​ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

យុវជនមកពីខេត្តស្វាយរៀង គួន ភីរុន បានក្លាយ​ទៅជា​ម្ចាស់ជ័យលាភីលេខ១ ក្នុងការ​ប្រកួតតែងនិពន្ធ ផ្នែកអត្ថបទឧស្សាហ៍កថា​ កម្មវិធីប្រកួតប្រជែង “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន” អបអរទិវាជាតិអំណានលើកទី…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ការគាំពារ និងអភិវឌ្ឍកុមារតូច ដើរតួនាទីយ៉ាងសំខាន់ មិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស

នៅក្នុងបរិបទបច្ចុប្បន្ន​នេះ ការគាំពារ និង​អភិវឌ្ឍកុមារតូច បាន​ដើរតួនាទីយ៉ាងសំខាន់​ ក្នុងការផ្តល់​នូវ​មូលដ្ឋាន​គ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបាន ក្នុងការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ នេះជា​ប្រសាសន៍លើកឡើងរបស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ព្រះសង្ឃ តាជី យាយជី ប្រមាណ៥០០អង្គ/នាក់ នឹងធ្វើសមាធិនៅមុខផ្ទាំងគំនូរដើម្បីសន្តិភាព

នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែមីនា ចុងសប្តាហ៍នេះ ព្រះសង្ឃ តាជី យាយជី ប្រមាណជា៥០០អង្គ/នាក់ នឹងរួមគ្នាធ្វើសមាធិ​នៅ​ខាងមុខ​ផ្ទាំងគំនូរ “សិល្បៈ ដើម្បីសន្តិភាព” នាសួនវត្តបទុមវតី រាជធានីភ្នំពេញ ដោយ​មានការ​និមន្តចូលរួមពី…
ចំណេះជីវិត, ព្រឹត្តិការណ៍

អត្ថប្រយោជន៍សុខភាពទាំង ៦ យ៉ាងពីការទទួលទានផ្លែល្ហុង

ការជ្រើសរើសរបបអាហារដែលពោរពេញដោយជីវជាតិ គឺជាគ្រឹះដ៏សំខាន់សម្រាប់សុខភាពរាងកាយទាំងមូល។ ប្រសិនបើលោកអ្នកកំពុងស្វែងរកផ្លែឈើបន្ថែមទៅក្នុងរបបអាហារប្រចាំថ្ងៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ស្រ្តីជិត២ពាន់នាក់ ចូលរួមព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”

ស្រ្តីប្រមាណ១៧០០នាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា បានចូលរួមដើរដោយថ្មើជើង ពីមុខវត្តបទុមវតី រាជធានីភ្នំពេញ ឆ្ពោះ​ទៅកាន់រមនីយដ្ឋានវត្តភ្នំ ក្នុងព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា”…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ហង់ជួន ណារ៉ុន ៖ ការអភិរក្ស និងអភិវឌ្ឍភាសាជាតិ គឺជាភារកិច្ចរួមរបស់ពលរដ្ឋគ្រប់រូប

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ភាសាជាតិអាចរីកចម្រើនទៅបាន គឺអាស្រ័យលើស្មារតីអភិរក្ស និងអភិវឌ្ឍពីយើងទាំងអស់គ្នា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

អម្រឹត រៀបចំទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន ១០០នាក់ ក្នុងកម្មវិធី «ទិវាជាតិអំណានលើកទី១១» ដើម្បីបណ្តុះទម្លាប់អាន និងជំរុញវប្បធម៌អាន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំដំណើរទស្សនកិច្ចសិក្សាជូនសិស្សានុសិស្សចំនួន១០០ នាក់ ក្នុង កម្មវិធី «ទិវាជាតិអំណានលើកទី១១» ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” ដែលនឹងប្រព្រឹត្តិទៅរយៈពេល៥ថ្ងៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំស្វែង​រក​ការជួយឧបត្ថម្ភសម្រាប់រង្វាន់លើកទឹកចិត្ត​សិស្សពូកែទូទាំង​ប្រទេស

ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង​នឹងរៀបចំការ​ប្រឡង​សិស្សពូកែទូទាំង​ប្រទេស សម្រាប់ថ្នាក់ទី៩ និងថ្នាក់ទី១២ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ខាងមុខ នៅវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ដើម្បីជាការ​លើកទឹកចិត្ត​…
ចំណេះជីវិត, ព្រឹត្តិការណ៍

៥ ទម្លាប់ពេលព្រឹក ដើម្បីសុខភាពផ្លូវចិត្តរឹងមាំ

ការចាប់ផ្តើមថ្ងៃថ្មីមិនមែនត្រឹមតែជាការក្រោកពីគេងនោះទេ ប៉ុន្តែវាគឺជាការរៀបចំ «ចិត្ត» ឱ្យត្រៀមខ្លួនរួចជាស្រេចសម្រាប់បញ្ហាប្រឈមនានា។ ខាងក្រោមនេះ គឺជាទម្លាប់សំខាន់ៗដែលអ្នកជំនាញបានណែនាំ ដើម្បីបង្កើតភាពវិជ្ជមាន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon