ភ្នំពេញ – រហូតមកដល់ពេលនេះប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ មានអ្នកប្រើប្រាស់ចំនួន ១២ម៉ឺននាក់ ដែលមានលទ្ធភាពដឹងព័ត៌មានគ្រោះមហន្តរាយផ្សេងៗទាន់ហេតុការណ៍នៅកម្ពុជា ។ នេះបើតាមអ្នកសម្របសម្រួលកម្មវិធីនៃអង្គការភីនកម្ពុជា នៅក្នុងពិធីបិទបញ្ចប់យុទ្ធនាការជំហានសុវត្ថិភាពកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយ “ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤” រៀបចំឡើងដោយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការភីនកម្ពុជា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីព្រឹកព្រហស្បត្តិ៍ម្សិលមិញ ។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងផ្ដោតលើការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូបន្តរជាតិ ក្នុងការគ្រប់គ្រងនិងបង្កាគ្រោះមហន្តរាយនៅកម្ពុជា ។
លោក Jan Mrkvicka ប្រធានដេប៉ាតឺម៉ង់ជំនួយសង្រ្គោះ និងអភិវឌ្ឍន៍នៃអង្គការភីនទូទាំងពិភពលោក មានប្រសាស៍ថា អង្គការភីនបានធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៨ ដោយផ្ដល់ការអភិវឌ្ឍទាក់ទងនឹងប្រព័ន្ធសង្គ្រោះបន្ទាន់ និងផ្ដោតសំខាន់ទៅលើដំណោះស្រាយគ្រោះមហន្តរាយ ។ លោក Jan Mrkvicka បន្តថា ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ នេះ ជាមានសារៈសំខាន់បំផុតក្នុងប្រទេសកម្ពុជា ដែលអាចជួយសង្រ្គោះអាយុជីវិតក្រុមគ្រួសារ ផ្ដល់ព័ត៌មានអំពីគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗតាមរយៈសារប្រកាសឱ្យដឹងមុន ។

ចំណែកឯកឧត្តម សន វី រដ្ឋអនុលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៤ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានផ្ដល់ជាផ្លូវការលេខកូដ ១២៩៤ ដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីផ្សព្វផ្សាយព័ត៌មានប្រកាសឱ្យដឹងមុន ផ្ដល់ព័ត៌មានទាន់ពេលវេលា និងគួរឱ្យទុកចិត្តដល់សហគមន៍ងាយរងគ្រោះ ។

ឯកឧត្តម សន វី រដ្ឋអនុលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
“យើងសង្ឃឹមថា នឹងអាចពង្រីកដៃគូសហប្រតិបត្តិការកាន់តែរឹងមាំ និងទទួលបានប្រជាពលរដ្ឋចុះឈ្មោះចូលក្នុងប្រព័ន្ធឱ្យកាន់តែច្រើន ដើម្បីត្រៀមខ្លួនពីគ្រោះមហន្តរាយនៅថ្ងៃអនាគត”
នៅក្នុងវេទិកានេះដែរ ឯកឧត្តម សៀក វិចិត្រ អគ្គលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា អង្គការភីនកម្ពុជា និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានសហការគ្នាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងធ្វើឱ្យប្រព័ន្ធនេះកាន់តែទំនើបជាងមុន ដោយប្រើសារជាសំឡេង ឬសារជាអក្សរករណីមានគ្រោះមហន្តរាយកើតឡើងនៅក្នុងតំបន់ណាមួយ ។

ឯកឧត្តម សៀក វិចិត្រ បានបញ្ជាក់បន្ថែមថា ៖
“ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ អាចជួយសង្រ្គោះជីវិតប្រជាពលរដ្ឋបានច្រើន ហើយយើងនឹងព្យាយាមធ្វើយ៉ាងណាឱ្យសារដែលផ្ញើទៅសហគមន៍បានទៅដល់ប្រជាពលរដ្ឋ”
ទន្ទឹមគ្នានេះ កញ្ញា ម៉ិច ស្រីលក្ខ អ្នកសម្របសម្រួលគម្រោងប្រកាសឱ្យដឹងមុន ១២៩៤ របស់អង្គការភីនកម្ពុជា លើកឡើងថា ជំហានសុវត្ថិភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាយុទ្ធនាការអនឡាញមានរយៈពេលប្រាំមួយខែ ចាប់ពីខែកក្កដាឆ្នាំ២០២១ ដល់ខែធ្នូឆ្នាំ២០២១ ។ កញ្ញាបន្តថា យុទ្ធនាការនេះ បង្កើតឡើង គោលបំណងបង្ហាញអំពីការអនុវត្តនូវវិធានសុវត្ថិភាពមុនពេលមានគ្រោះមហន្តរាយទៅដល់ប្រជាពលរដ្ឋដែលរស់នៅគ្រប់តំបន់ងាយរងគ្រោះ ។

កញ្ញា ម៉ិច ស្រីលក្ខ
“រហូតមកដល់ពេលនេះប្រព័ន្ធប្រកាសឱ្យដឹងមុនមានអ្នកចុះឈ្មោះចំនួន ១២ម៉ឺននាក់នៅក្នុងប្រព័ន្ធ ដោយសារការចុះឈ្មោះនៅមានកម្រិត យើងនៅតែបន្តធ្វើការផ្សព្វផ្សាយយុទ្ធនាការអនឡាញបន្តទៀត”
តាមការបញ្ជាក់របស់កញ្ញា ម៉ិច ស្រីលក្ខ ក្រុមការងារបានបង្ហោះវីដេអូចំនួន ១៦វីដេអូ ដើម្បីលើកកម្ពស់សុវត្ថិភាព កាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈយុទ្ធនាការអនឡាញ ។ ដោយក្នុងនោះមានចំនួន ៩៩មាតិកាអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋមានចំណេះដឹងបឋមមុនពេលជួបគ្រោះមហន្តរាយ ព្រមទាំងសម្ភាសន៍សមាជិកចំនួន ៤រូបទាក់ទងបទពិសោធន៍ផ្ទាល់ខ្លួន ដែលបានជួបប្រទះគ្រោះមហន្តរាយដោយសារទឹកជំនន់ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/06/2023
កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...
អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2026
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ៣០នាក់ សម្រាប់ការបណ្តុះបណ្តាលភាសាចិនរយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិតនៅទីក្រុងគុនមីង
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2024
ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/12/2023
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...





























