ពង្រឹងការអប់រំ និងសុខភាពផ្លូវចិត្តជំរុញភាពរីករាយដល់យុវវ័យ

ការធ្លាក់ចុះជាគំហុកនូវសុភមង្គមរបស់យុវវ័យក្នុងសកលលោក គឺជារលកបោកបក់ពីសម្ពាធសង្គមការងារ បច្ចេកវិទ្យា សេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម ។ ឆ្លើយតបនឹងប្រឈមទាំងនេះ ការថែទាំសុខភាព ពង្រឹងការអប់រំ និងធ្វើកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ជាចំណែកនាំឱ្យយុវវ័យមានសុខដុមរមនាក្នុងការរស់នៅ។

ក្នុងបរិបទមួយដែលមានសន្ទុះយុវវ័យក្មេងៗ មានវិបត្តិច្រើន និងមិនសម្បូរភាពរីករាយ គឺមានកត្តារួមផ្សំជាច្រើនដូចជា ប្រឈមនឹងបញ្ហាសេដ្ឋកិច្ចព្រោះការចំណាយមានការកើនឡើង ហើយទីផ្សារការងារក៏មានការប្រកួតប្រជែង ។ ទន្ទឹមគ្នានោះ ក៏មានសម្ពាធពីបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអាការៈថប់បារម្ភដោយសារតែបម្រែបម្រួលអាកាសធាតុ និងស្ថានភាពនយោបាយផងដែរ។ ដើម្បីជំរុញសុភមង្គល និងបរិយាកាសឱ្យប្រសើរទៅកាន់យុវវ័យនិងពិភពលោក គេហទំព័រ World Economic Forum បានបង្ហាញ៤ចំណុចដែលជាចំណែកជំរុញ និងទប់ទល់ក្ដីបារម្ភរបស់យុវវ័យ។

១. ផ្តល់អាទិភាពគាំទ្រជាសកលចំពោះសុខភាពផ្លូវចិត្ត ៖ ផ្តល់ការគាំទ្រតាមរយៈការវិនិយោគចំពោះសុខភាពផ្លូវចិត្តទៅកាន់យុវវ័យទាំងនៅក្នុងសាលារៀន សហគមន៍ រួមទាំងពិភពលោកទាំងមូល។ ការបង្កើតឱ្យមានកម្មវិធីពង្រឹងការអប់រំចិត្ត ជាកត្តាជួយកាត់បន្ថយភាពតានតឹង និងស្រ្តេសចំពោះយុវវ័យ។ បន្ថែមពីនោះ ការផ្តល់ជំនួយប្រឹក្សានិងបង្វឹកបង្ហាត់សុខភាពផ្លូវចិត្តតាមអនឡាញ មិនត្រឹមតែផ្តល់នូវបរិយាកាសដែលពោរពេញដោយសុខដុមរមនាប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយការចំណាយពេល និងផ្តល់ភាពងាយស្រួលទៅកាន់យុវវ័យផងដែរ។

២. ជំរុញឱ្យបង្កើតទំនាក់ទំនងតាមរយៈវប្បធម៌ ៖ ការបង្កើតឱ្យមានកម្មវិធីផ្លាស់ប្តូរតាមរយៈវប្បធម៌ ជាលក្ខណៈអន្តរជាតិ វាមិនត្រឹមតែជាឱកាសរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែវាបានជំរុញឱ្យប្រជាជនកាន់តែចង់យល់ដឹងអំពីគ្នាបន្ថែម និងបង្កើត ឬរក្សាមិត្តភាពដ៏រឹងមាំបានមួយកម្រិតទៀត។ ការលើកទឹកចិត្តឱ្យមនុស្សមានទំនាក់ទំនងគ្នា គេអាចធ្វើឱ្យកើតមានតាមរយៈសកម្មភាពឯទៀតដូចជា បង្កើតបណ្តាញសង្គមតាមរយៈអនឡាញដែលជជែកនិងគិតអំពីផលប្រយោជន៍រួមឬប្រយោជន៍សកល ឬក៏កម្មវិធីដែលជជែកអំពីបរិស្ថាន ធ្វើយ៉ាងណាឱ្យយុវវ័យម្នាក់ៗផ្សារភ្ជាប់នឹងសង្គម ក៏ដូចជារកឃើញអំពីគុណតម្លៃនៃការរស់នៅបន្ត។


៣. កំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយ ៖ ការយកចិត្តទុកដាក់ រឹតបន្តឹងព័ត៌មានដែលនាំឱ្យបំពុលសង្គម ដូចជាព័ត៌មានប្រតិដ្ឋ និងព័ត៌មានដើម្បីតែផលប្រយោជន៍បុគ្គលប៉ុន្តែធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅកាន់សង្គម ការដោះបញ្ហានេះបានជាចំណែកសំខាន់ក្នុងការកសាងប្រព័ន្ធផ្សព្វផ្សាយឱ្យទៅជាកន្លែងដែលមានបរិយាកាសល្អ។ ទន្ទឹមគ្នានោះ ការបង្រៀន និងចែកចាយអំពី មូលដ្ឋានគ្រឹះនៃការប្រើប្រាស់មុខងារអេឡិចត្រូនិច និងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយ ដូចជាការកំណត់ម៉ោងក្នុងការប្រើប្រាស់អេក្រង់ដោយគិតទៅតាមអាយុកាលរបស់អ្នកប្រើប្រាស់ ក៏ចូលរួមចំណែកក្នុងចំណុចកំណែទម្រង់ប្រព័ន្ធផ្សព្វផ្សាយឱ្យមានភាពល្អប្រសើរបន្ថែម។

៤. ផ្តល់ការអប់រំដែលល្អ ៖ ការសិក្សាតម្រូវឱ្យបង្កើនវិសាលភាពនៃការបំពាក់នូវបរិក្ខារល្អៗ អាចអនុវត្តន៍ជំនាញដែលយុវវ័យរៀនបាន ពីព្រោះថាថ្ងៃនេះពួកគេជាសិស្សពិតមែន ប៉ុន្តែពេលខាងមុខពួកគេធនធានជាតិ ផលិតសមិទ្ធិដល់សង្គម។ បន្ថែមពីនោះ បង្កើតឱ្យមានសិក្ខាសាលានិយាយអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ហិរញ្ញវត្ថុ គឺជាការពង្រឹងសិទ្ធអំណាដល់យុវវ័យក្នុងការសម្រេចចិត្តចាយវាយទ្រព្យធន និងការប្រើប្រាស់ហិរញ្ញវត្ថុចំគោលដៅ និងមានប្រសិទ្ធភាព​។ ទន្ទឹមគ្នានោះផ្តល់ប្រព័ន្ធអប់រំដែលជំរុញនូវការប្រើអនឡាញដែលមានសុវត្ថិភាព ផាសុកភាព រួមទាំងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

ឱកាសសិក្សាជំនាញបច្ចេកទេស! អាហារូបករណ៍ ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សម្រាប់ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសផ្ដល់

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសអាហារូបករណ៍ថ្នាក់ Master នៅកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2025

កម្មវិធីអាហារូបករណ៍ McCall MacBain Scholarships 2026 កំពុងស្វែង​រក​បេក្ខជន​ដែលមាន​សក្តានុពល ដើម្បីមក​បន្ត​ការ​សិក្សា​ថ្នាក់ Master នៅតាមសាកលវិទ្យាល័យ​នានា ក្នុង​ប្រទេស​កាណាដា។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...