មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់រស់នៅក្នុងសម័យកាលតែមួយជាមួយនឹង បុគ្គលល្បីៗដូចជា Christopher Columbus, Martin Luther, និង Cesare Borgia ។ គាត់ គឺជាធនាគារិកផ្ទាល់ខ្លួនរបស់អធិរាជរ៉ូម៉ាំង ហើយជាបុគ្គលដែលមានជាងគេបំផុតក្នុងសម័យកាលរបស់គាត់។ គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។

នៅក្នុងសៀវភៅ «បុរសមានបំផុត ដែលធ្លាប់មានជីវិតលើផែនដី» និពន្ធដោយលោក Greg Steinmetz បានពិពណ៌នាអំពីកត្តា ដែលនាំឱ្យ Fugger ទទួលបានភាគជោគជ័យក្នុងជីវិត។ ចំណុចទាំងនោះ នៅតែមានសារៈសំខាន់ សម្រាប់ការអនុវត្ត ក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សសម័យថ្មី។

១. គាត់ទទួលបានបទពិសោធន៍ជីវិតលក្ខណៈអន្តរជាតិតាំងពីក្មេង ៖ លោក Jakob Fugger កើត និងធំធាត់ ក្នុងទីក្រុង Augsburg ប្រទេសអាល្លឺម៉ង់ ហើយបានចាកចេញពីផ្ទះ តាំងពីមុនពេលដែលគាត់មានអាយុ ១៨ឆ្នាំមកម្ល៉េះ, លោកបានទៅហ្វឹតហាត់របៀបធ្វើការនៅទីក្រុង Venice ប្រទេសអ៊ីតាលី។ សកម្មភាពនេះ បានបង្រៀនគាត់នូវជំនាញដូចជា គណនេយ្យ ភាសាថ្មី ការបង្កើតបណ្ដាញទំនាក់ទំនងថ្មី ដោយសារទីក្រុង Venice នៅចុងសតវត្សរ៍ទី 15 គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុពិភពលោក។

អ្វីដែលយើងអាចរៀនពីគាត់បាន គឺចាប់ផ្ដើមរៀនភាសាថ្មី ការស្វែងរកឱកាសទៅសិក្សានៅក្រៅប្រទេស និងស្វែងរកឱកាសហ្វឹកហាត់ការងារ។ សកម្មភាពនេះ សុទ្ធសឹងជាសកម្មភាពសំខាន់ៗសម្រាប់ការរស់នៅក្នុងសង្គមសព្វថ្ងៃ។

២. គាត់មានភាពល្អិតល្អន់អំពីគណនេយ្យ ៖ នៅពេលដែលដៃគូប្រកួតប្រជែងភាគច្រើនរបស់គាត់ មានភាពធ្វេសប្រហែសក្នុងការរក្សាទុកសៀវភៅប្រតិបត្តិការធានាគារ លោក Fugger បានរក្សាទុកគណនីលម្អិតនៃប្រតិបត្តិការធនាគាររបស់គាត់បានយ៉ាងល្អ ហើយចម្លងសៀវភៅនេះចំនួនពីរក្បាលទៀតផង ហើយនេះគឺជារឿងថ្មីមួយ នាសម័យនោះ។ ធនាគាររបស់គាត់ មានសាខានៅទីក្រុងជាច្រើនទូទាំងទ្វីបអឺរ៉ុប ហើយគាត់អាចចងក្រងរបាយការណ៍តែមួយ ដែលបង្ហាញពីទ្រព្យសម្បត្តិ និងបំណុលទាំងអស់របស់ក្រុមហ៊ុនគាត់បានយ៉ាងលម្អិត។

អ្វីដែលយើងអាចរៀនសូត្រពីគាត់ គឺតាមដានហិរញ្ញវត្ថុផ្ទាល់ខ្លួន។ តើគួរសន្សំ ឬបណ្ដាក់ទុកក្នុងវ័យម្ភៃឆ្នាំ ចំនួនប៉ុន្មាន? វិន័យផ្នែកគណនេយ្យអាចផ្ដល់នូវគុណសម្បត្តិទាំងក្នុងការងារ និងជីវិតជាក់ស្ដែង។

៣. គាត់ហ៊ានប្រថុយ នៅពេលដែលគ្មានអ្នកហ៊ាន ៖ ក្នុងនាមជាធនាគាររិកវ័យក្មេង លោក Jakob Fugger មានទឹកប្រាក់សម្រាប់ធ្វើអាជីវកម្មតិចជាង គូប្រជែងរបស់គាត់ ប៉ុន្តែគាត់ជាមនុស្សដែលហ៊ានប្រថុយជាងគូប្រជែងរបស់គាត់។ នៅពេលលោក Sigmund ដែលត្រូវបានគេស្គាល់ថា ជាបុគ្គលបានប្រើប្រាស់ប្រាក់របស់គាត់លើស្ត្រី និងការរៀបចំពិធីបុណ្យសាសនា ត្រូវការប្រាក់កម្ចី មិនមាននរណាម្នាក់ហ៊ានផ្ដល់ឱ្យនោះទេ ប៉ុន្តែលោក Fugger ហ៊ានប្រថុយធ្វើរឿងនេះ។ ​បន្ទាប់ពីបានផ្ដល់ប្រាក់កម្ចី គាត់ក៏ទទួលាបានទ្រព្យកម្កល់ត្រឡប់មកវិញ ហើយទ្រព្យនោះគឺ ការគ្រប់គ្រងលើអណ្តូងរ៉ែប្រាក់ Sigmund ។ នៅទីបំផុត គាត់ទទួលបានប្រាក់ចំណេញជាច្រើន ពីការប្រថុយមួយនេះ។

អ្វីដែលយើងអាចរៀនសូត្រពីគាត់ គឺ ហ៊ានវិនិយោគលើអាជីពខ្លួនឯង ប្រសិនបើអ្នកជឿលើសមត្ថភាពខ្លួនឯង សមត្ថភាពរបស់អ្នកនឹងផ្ដល់នូវសមិទ្ធផលជាទីគាប់ចិត្តសម្រាប់អ្នកវិញ។

៤. គាត់ជាមនុស្សសុចរិតទៀតត្រង់ តែមិនល្ងង់ ៖ លោក Jakob Fugger បានបង្កើតភាពជោគជ័យក្នុងជីវិត ជាមួយការរកស៊ីជាមួយបុគ្គលល្បីឈ្មោះក្នុងប្រទេសអូទ្រីស។ ដំបូងគាត់បានផ្ដល់ប្រាក់កម្ចីដល់ Sigmund បន្ទាប់មកផ្ដល់ឱ្យMaximilian អធិរាជរ៉ូម៉ាំង និងចុងក្រោយទៅ Charles V ដែលជាប្រមុខរដ្ឋដ៏មានឥទ្ធិពលបំផុតនៃក្រុមហ៊ុន Renaissance ។ គាត់បានផ្តល់ប្រាក់កម្ចីដល់ពួកគេនៅពេលដែលពួកគេត្រូវការ ហើយក្រោយមក បានក្លាយជាធនាគារិកដ៏លេចធ្លោបំផុតម្នាក់ និងជាបុគ្គលដែលមិនអាចខ្វះបានសម្រាប់អ្នកដែលទទួលកម្ចីពីគាត់។ យ៉ាងណាក៏ដោយ រាល់ការសម្រេចចិត្តរបស់គាត់ តែងតែមានភាពច្បាស់លាស់ ហើយតែងតែអនុវត្តយុទ្ធសាស្ត្រឈ្នះ-ឈ្នះក្នុងការរកស៊ីជានិច្ច។

អ្វីដែលយើងអាចរៀនសូត្រពីគាត់ គឺ នៅក្នុងទំនាក់ទំនង និងការរកស៊ី ត្រូវរក្សាភាពទៀងត្រង់ ហើយត្រូវប្រាកដថា អ្នកមិនដែលកេងប្រវ័ញ្ចផលប្រយោជន៍ពីទំនាក់ទំនងនេះទេ។ វាត្រូវតែជាស្ថានភាពឈ្នះ-ឈ្នះ ក្នុងទំនាក់ទំនង។

៥. គាត់បានចំណាយពេលពាក់កណ្តាលនៃអាជីពដើម្បីរកទ្រព្យ ហើយពាក់កណ្តាលទៀតរក្សាទុកទ្រព្យ ៖ រហូតដល់គាត់មានអាយុ ៤០ឆ្នាំ លោក Fugger គឺជាអ្នកជំនួញដ៏ក្លាហានម្នាក់។ គាត់បានចរចាក្នុងជំនួញប្រាក់កម្ចី ដែលមានហានិភ័យខ្ពស់ និងបានផលចំណេញមកវិញខ្ពស់ ហើយពង្រីកបណ្ដាញធនាគារបស់គាត់ ពីប្រទេសអាល្លឺម៉ង់ ទៅទូទាំងពិភពលោក។ លោកបានក្លាយជាបុរសមានជាងគេលើពិភពលោក ក្រោយវ័យនេះ គាត់បានផ្តោតលើការរក្សាទ្រព្យសម្បត្តិ និងឥទ្ធិពលរបស់គាត់។

អ្វីដែលយើងអាចរៀនសូត្រពីគាត់ គឺនៅវ័យ ២០ឆ្នាំ គឺពេលវេលាដែលអ្នកអាចបណ្ដាក់ទុកលើខ្លួនឯង ហើយការបណ្ដាក់ទុននេះ នឹងនាំឱ្យវ័យ ៣០ឆ្នាំរបស់អ្នក ក្លាយជាពេលវេលាមួយ ដែលអាចបង្កើតភាពរីកចម្រើនបានយ៉ាងឆាប់រហ័ស។ បន្ទាប់មក នៅក្នុងវ័យ ៤០ឆ្នាំ អ្នកនឹងអាចបង្កើតកេរ្តិ៍ដំណែលសម្រាប់ជីវិត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...