សារៈប្រយោជន៍ នៃការពង្រឹងមិត្តភាពនៅកន្លែងការងារ

ការបង្កើតទំនាក់ទំនង ឬមិត្តភាពនៅកន្លែងការងារ មិនត្រឹមតែជះផលល្អសម្រាប់អាជីពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ល្អសម្រាប់ការបង្កើនបាននូវសុភមង្គលសម្រាប់ខ្លួនឯង និងមនុស្សជុំវិញខ្លួនដូចគ្នាដែរ។

យោងតាមគេហទំព័រ fastcompany បានឱ្យដឹងថា នៅពេលមនុស្សមានវ័យកាន់តែចំណាស់ ពួកគេកាន់តែពិបាកក្នុងការបង្កើតមិត្តភាព មិនថានៅក្នុងការិយាល័យ ឬនៅខាងក្រៅនោះទេ នេះបើប្រៀបធៀបទៅនឹងគ្រាកាលវ័យក្មេង ឬវ័យជំទង់។ វាមិនមែនជាហេតុចម្លែកពេកនោះទេ ប៉ុន្តែវាជាកត្តាធម្មជាតិរបស់មនុស្សមួយចំនួនបានវិវឌ្ឍន៍ទៅយ៉ាងដូច្នោះ។ នៅពេលដែលមនុស្សហាក់មានវ័យចាស់ទៅៗ ឬក៏ជាពេលដែលត្រូវចាកចេញពីសាលាដើម្បីបន្តលើវិថីជីវិតថ្មី មនុស្សម្នាក់ៗ តែងផ្តោតពេលវេលាជាមួយខ្លួនឯងច្រើនជាងមុន បើទោះបីជានៅក្បែរមនុស្សម្នាដទៃក៏ដោយ ដែលនេះក៏ជាដើមហេតុមួយធ្វើឱ្យបាត់បង់ឱកាសក្នុងការបង្កើត និងរក្សាមិត្តភាព ឬទំនាក់ទំនងមួយផ្នែកដែរ។

ការថែរក្សាមិត្តភាព ឬទំនាក់ទំនងទាមទារនូវកិច្ចខិតខំប្រឹងប្រែងខ្ពស់ ប៉ុន្តែវាក៏ផ្តល់នូវគុណតម្លៃខ្ពស់ដូចគ្នា។ ការសិក្សាមួយក៏បានបង្ហាញដែរថា មិត្តរួមអាជីពអាចជួយឱ្យអ្នកមានកិច្ចសហការប្រសើរជាងមុន និងជំរុញភាពច្នៃប្រតិដ្ឋ រួមទាំងបង្កើនផលិតភាពការងារ និងបង្កភាពសប្បាយរីករាយជាមួយកាតព្វកិច្ចដែលកំពុងបំពេញទៀតផង។

យ៉ាងណាមិញ នៅកន្លែងការងារមនុស្សបានចំណាយពេលជាច្រើន ហើយប្រសិនបើទីនោះសម្បូរទៅដោយកិច្ចសហការគ្នា ក៏ដូជាការចេះសរសើរគ្នាទៅវិញទៅមក គឺជួយឱ្យការចំណាយពេលទាំងអម្បាលមាណប្រកបដោយអត្ថន័យ។ មួយវិញទៀតក៏អាចរៀនសូត្រពីគ្នាបានទូលាយជាងមុន និងមានឱកាសស្គាល់ពីផ្នត់គំនិតដែលស្រដៀងគ្នាក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ ស្ដាប់ទៅហាក់សាមញ្ញបន្តិច ប៉ុន្តែវាជាចំណុចសំខាន់នៅក្នុងការបង្កើតទំនាក់ទំនង និងការភ្ជាប់ខ្លួនទៅក្នុងបរិយាកាសការងារ។

ប្រសិនបើអ្នកមិនទម្លាប់មានមិត្តចំនួនច្រើនកាលពីមុនទេ អ្នកប្រហែលជាត្រូវរឭកខ្លួនឯងឱ្យចូលរួមជារឿយៗ ដូចជាកំណត់ពេល ឬកាលវិភាគដើម្បីហៅទូរស័ព្ទទៅជជែក ឬក៏ដាក់គម្រោងការទៅពិសាកាហ្វេជុំគ្នា។ សូមកុំរំពឹង តែការចាប់ផ្តើមពីអ្នកដទៃមុន គួរមានការចូលរួមទៅវិញទៅមក ហើយបើរកឃើញចំណុចល្អៗ ខណៈជជែកពិភាក្សានៅហាងកាហ្វេ ឬសកម្មភាពដទៃទៀត គួរតែព្យាយាមធ្វើវាជាបន្តបន្ទាប់គ្នា។ លោកអ្នកក៏មិនចាំបាច់ត្រូវចាប់ផ្តើមទាំងបង្ខំនោះដែរ មានន័យថា មិនចាំបាច់ប្រើពេលតែមួយ ទៅបង្កើតមិត្តភាពជាមួយអ្នករួមអាជីពទាំងអស់គ្នាដែរ គប្បីសង្កេតអំពីពេលវេលា ឬកាលៈទេសៈផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍ថ្នាក់​កុំព្យូទ័រ ១០០% សម្រាប់សិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2025

តាមរយៈក្រសួងអប់រំ យុវជន និងកីឡា សាលា អុី-ស្គូល (ខេមបូឌា) នឹងផ្តល់អាហារូបករណ៍ថ្នាក់កុំព្យូទ័រ ១០០% ជូនសិស្សានុសិស្សថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...