គន្លឹះ​សន្ទនាជាមួយ​កូនៗ ដើម្បី​លើកកម្ពស់​សុខភាព​ផ្លូវចិត្ត​របស់ពួកគេ

បញ្ហាសុខភាពផ្លូវចិត្តជាកត្តាជាក់ស្តែងមួយដែលកើតមានឡើងចំពោះកុមារ ឬយុវជនអាចតិច ឬច្រើន តែពេលខ្លះយុវជនគិតថាវាជាបញ្ហាបុគ្គល ហើយត្រូវរ៉ាប់រងម្នាក់ឯង ដែលជាហេតុមិនសូវមានការបង្ហាញចេញនៅដំណាក់កាលបឋមទេ តែគេអាចឃើញនៅដំណាក់កាលធ្ងន់ធ្ងរ ឬក៏ឃើញតាមរយៈសុខភាពផ្លូវកាយ។ តាមរយៈការ​សិក្សា​គេ​រកឃើញថា ការជជែកអំពីកត្តាប្រឈម និងដំណោះស្រាយ​ បានរួមចំណែកភាពជាវិជ្ជមានទៅកាន់អាណាព្យាបាល និងកូនៗ។

តាមរយៈ Teenlife បានបង្ហាញអំពីបច្ចេកទេសសួរសំណួរ, ការកសាងទំនុកចិត្តជាគោល និងភាពសំខាន់នៃការចាប់ផ្តើមតូចៗ និងសាមញ្ញ ដោយមានរៀបរាប់លម្អិតបន្ថែមនៅខាងក្រោម ៖

ការប្រើប្រាស់សំណួរ ៖ ការសួរក៏អាស្រ័យលើស្ថានភាពជាក់ស្តែង ប៉ុន្តែការត្រៀមទុកមុន និងសួរតាមបែបបច្ចេកទេសកាន់តែបង្កបាននូវប្រសិទ្ធភាពក្នុងការជួយឱ្យកុមារ ឬយុវជនហ៊ាននិយាយដោយបើកចំហ។​អាណាព្យាបាល គួរបង្ហាញពីការចង់ដឹង ចង់ឮ រួមទាំងការបារម្ភពីកូនៗ តាមរយៈសំណួរដូចជា តើមួយរយៈចុងក្រោយនេះគិតអ្វីខ្លះ? អ្វីដែលបណ្តាលឱ្យកើតមាននូវភាពស្មុគស្មាញ? ប្រសិនបើសុខៗ កូនៗស្ងាត់ក៏គួរសួរបញ្ជាក់ដែរថា តើពួកគេមានបញ្ហាអ្វី? ហើយទំនាក់ទំនងជាមួយមិត្តនៅសាលាយ៉ាងម៉េចដែរ? មានអារម្មណ៍ស្រេ្តស ឬក៏បារម្ភអំពីអ្វីខ្លះ? មានអ្វីដែលចង់ផ្លាស់ប្តូរក្នុងការរស់នៅដែរឬទេ? តើប៉ាម៉ាក់អាចជួយអ្វីបានខ្លះ? ឬត្រូវការ ការគាំទ្របែបណា? សូមបញ្ជាក់ថា ការ​សាកសួរ គួរធ្វើទៅតាមភាសាធម្មតាៗ ឬក៏ភាសានិយាយទៅតាមទម្លាប់ និងតាមតំបន់ដែលរស់នៅ ដើម្បីបង្កើតបានភាពងាយស្រួលនិងស្និទ្ធស្នាល។

កសាងទំនុកចិត្ត ៖ កុមារ ឬក៏មនុស្សវ័យទំនង់ មិនមែនត្រូវការតែភាពស្និទ្ធស្នាល និងភាពប្រសព្វនៃការសួរសំណួរនោះទេ ប៉ុន្តែពួកគេក៏ត្រូវការប្រាកដចិត្តដែរថា អ្វីដែលបាននិយាយនឹងមិនលេចឮទៅកាន់មនុស្សដែលពួកគេមិនបាននិយាយប្រាប់។ ដូចនេះ អាណាព្យាបាល គួរបង្ហាញឱ្យពួកគាត់បានដឹងពីការរក្សាការសម្ងាត់ និងគោរពទៅតាមការស្នើសុំ រួមទាំងមិនវាយតម្លៃនៅពេលស្តាប់សាច់រឿងរបស់កុមារ ឬមនុស្សវ័យជំទង់ ជាពិសេសជៀសវាងការផ្តល់យោបល់ភ្លាមៗកំឡុងពេលពួកគាត់និយាយ។ ជាមួយគ្នានោះ ព្យាយាមចងចាំសាច់រឿងដែលពួកគេបានប្រាប់ មិនថាជាសាច់រឿងវិជ្ជមានក្ដី ឬអវិជ្ជមានក្ដី ដែលជាវិធីមួយក្នុងការផ្សារភ្ជាប់សាច់រឿងចាស់ៗ និងបង្កើនកិច្ចសន្ទនា នៅពេលបន្ទាប់។

ជ្រើសកន្លែង ឬបរិយាកាស ៖ ពិនិត្យមើលដែរ ប្រសិនបើកូនៗ ឬកុមារកំពុងស្រេ្តស កុំបង្ខំ ឬប្រញាប់ប្រញាល់ក្នុងការសួរដេញដោល ឬបង្កការរំខានដល់ពួកគេ ព្រោះការបង្ហាញរបស់កុមារត្រូវការបរិយាកាសផាសុកភាព ស្ងប់ និងពេលវេលាក្នុងការចាប់ផ្តើម។ បើអាចស្វែងរកកន្លែងណាដែលមានបរិយាកាសត្រជាក់ ស្ងាត់ មានឯកជនភាព ដែលធ្វើយ៉ាងណាឱ្យភាគីទាំងពីរ អាចផ្តោតក្នុងការសន្ទនាគ្នាបាន។

ចាប់ផ្តើមដោយតូចៗនិងសាមញ្ញ ៖ អាណាព្យាបាលក្ដី អ្នកប្រឹក្សាក្ដី ជារួមអ្នកមានតួនាទីគាំទ្រសុខភាពផ្លូវចិត្តកុមារនិងយុវជន ពុំគួរចាប់ផ្តើមដោយតក់ក្រហល់ពេក ឬសួរឱ្យចំៗតាមការណែនាំពីបច្ចេកទេសពេកនោះទេ ហើយក៏មិនចាំបាច់ សួរម្តងសរុបគ្រប់សំណួរនោះដែរ អាចសួរបន្តិចម្តងៗ ឬក៏សួរអំពីសុខទុក្ខប្រចាំថ្ងៃ រួចសឹមជ្រៀតចូលនូវសំណួរពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។