ក្មេង​ស្រី​អាយុ ៩ឆ្នាំ ក្លាយ​ជា​មនុស្ស​វ័យក្មេង​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង ប្រឡង​ជាប់​បាក់ឌុប

ក្មេងស្រី​អាយុ ៩ឆ្នាំ នៅ​ទីក្រុង​ប៉ារីស បានធ្វើឱ្យ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​បារាំង មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​រូបគេ បាន​ក្លាយ​ជាមនុស្ស​វ័យក្មេង​បំផុត ដែល​បាន​ធ្វើតេស្ត​ប្រឡង​ជាប់​បាក់ឌុប​ ដែលជា​ធម្មតា សញ្ញាបត្រ​នេះតម្រូវ​ឱ្យមនុស្ស​នៅ​អាយុ ១៧ ឬ១៨ឆ្នាំប្រឡង។

ក្មេងស្រី​រូបនេះ​បាន​ប្រឡង​ជាប់ជាបេក្ខជន​ឯករាជ្យ​ផ្នែក​គណិតវិទ្យា និង​រូបវិទ្យា-គីមីវិទ្យា ដែល​វា​បាន​បង្កើត​កំណត់ត្រា​ថ្មីមួយ ​ធ្លាប់ធ្វើ​ឡើង​ដោយ Arthur Ramiandrisoa ដែល​បាន​ប្រឡង​ជាប់​នៅ​អាយុ ១១ឆ្នាំ នៅខែ វិច្ឆិកា ឆ្នាំ១៩៨៩។

ជាមួយនឹងការមិនបង្ហាញឈ្មោះ ក្រសួងអប់រំ​របស់​បារាំង បាន​ឱ្យ​ដឹង​ថា ក្មេងស្រី​នេះ កើត​នៅ​ប្រទេស​បារាំង បច្ចុប្បន្ន​មាន​សញ្ជាតិ Grenadian និង​កំពុង​សិក្សា​នៅ​ទីក្រុងឌូបៃ។ យោង​តាម​កាសែត Franceinfo បាន​រាយការណ៍​ថា នៅ​អាយុ​របស់​នាង ជាធម្មតា​នាង​ត្រូវ​សិក្សា​នៅកម្រិត CM1 ដែល​ស្មើនឹង​ថ្នាក់ទី៤។

ភាព​ជោគជ័យ​របស់​កុមារីរូប​នេះ ត្រូវបាន​គាំទ្រ​ដោយ Isoset ​ជា​ក្រុម​អប់រំ ដែល​អនុវត្ត​វិធីសាស្ត្រ​រៀន​បង្កើន​ល្បឿន Aleph ដែល​បាន​ជួយ​សិស្ស​ដទៃ​ទៀត ឱ្យ​ប្រឡង​ជាប់​បាក់ឌុប នៅ​ត្រឹម​អាយុ ១២ឆ្នាំ។

លទ្ធផល​នេះ បាន​ជំរុញ​ឱ្យមាន​ការ​កោត​សរសើរ ប៉ុន្តែ​ក៏​មាន​ការ​ជជែក​ដេញដោល​ជាច្រើន​ពី​សំណាក់​សាធារណជន។ អ្នកអប់រំ​ខ្លះ​បារម្ភ​ថា ការ​បង្កើន​ល្បឿន​ខ្លាំង​បែប​នេះ អាច​ប៉ះពាល់​ដល់ការ​អភិវឌ្ឍ​ផ្លូវចិត្ត​កុមារ។

យោង​តាម​ក្រសួង​អប់រំ​បាន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​នេះ អត្រា​អ្នក​ប្រឡង​ជាប់​បាក់ឌុប​ក្នុង​ប្រទេស​បារាំង មាន​រហូត​ដល់ ៩១,៨% ក្នុង​ចំណោម បេក្ខជន​ជាង ៧២ម៉ឺន​នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...