ការសិក្សាបង្ហាញថា មនុស្សជំនាន់ Z (Gen Z) ងាយរងសម្ពាធផ្លូវចិត្តជាងជំនាន់ដទៃ

ជំនាន់ Z (Gen Z) ជាជំនាន់មនុស្សដែលកើតនៅក្នុងសម័យកាល ដែលបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ហើយបញ្ហាទាំងនេះ នាំឱ្យគេប្រឈមនឹងសម្ពាធ និងភាពស្មុគស្មាញជាច្រើន។ ការកើត និងរស់នៅក្នុងលក្ខខណ្ឌជីវិត នៃយុគ្គសម័យឌីជីថល បានធ្វើឱ្យមនុស្សជំនាន់ Z ទទួលសម្ពាធពីគ្រប់ទិដ្ឋភាពនៃជីវិត ក្នុងនោះបញ្ហាផ្លូវចិត្តជាវិបត្តិមួយដែលត្រូវយកចិត្តទុកដាក់។

យោងតាមការសិក្សាថ្មីៗនេះ ដោយ Ogilvy បានរកឃើញថា ៧០ភាគរយ នៃមនុស្សជំនាន់ Z (Gen Z) ជឿថា សុខភាពផ្លូវចិត្តរបស់ពួកគេ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងពង្រឹងបន្ថែម ។ លើសពីនេះ សមាគមន៍អ្នកចិត្តសាស្ត្រសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា មនុស្សជំនាន់ Z កំពុងប្រឈមនឹងកង្វល់នៃបញ្ហាសុខភាពផ្លូវចិត្ត ដោយសារមនុស្សជំនាន់នេះ បានជួបប្រទះនឹងបញ្ហាច្រើនជាងជំនាន់ផ្សេងៗ រាប់ចាប់តាំងពីបញ្ហាវីរុសរាតត្បាតកូវីដ-១៩ រហូតដល់វិបត្តិសង្គ្រាមជុំវិញពិភពលោក។ ទន្ទឹមនឹងនេះ លោកស្រី Diksha Singh អ្នកជំនាញប្រឹក្សាចិត្តសាស្រ្ត បានបង្ហាញពីបញ្ហាទូទៅ ចំនួន ៤ ដែលនាំឱ្យសុខភាពផ្លូវចិត្តមនុស្សជំនាន់ Z ចុះខ្សោយ ព្រមទាំងលើកឡើងពីដំណោះស្រាយសម្រាប់បញ្ហានីមួយៗ។

រូបតំណាង

១. ការថប់បារម្ភ និងបាក់ទឹកចិត្ត ៖ មនុស្សជំនាន់ Z មានភាគរយខ្ពស់ដែលអាចធ្លាក់ទៅក្នុងការថប់បារម្ភ និងបាក់ទឹកចិត្ត ដោយសារសម្ពាធក្នុងការសិក្សា ការប្រៀបធៀបជីវិតគ្នាតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ចជាតិ និងពិភពលោក រួមទាំងសម្ពាធជីវិតជាច្រើនទៀត។ ស្របនឹងបញ្ហានេះ អ្នកជំនាញខាងលើ បានបង្ហាញដំណោះស្រាយចំនួនបីចំណុចសម្រាប់ការជួយមនុស្សជំនាន់ Z ឱ្យមានស្ថានភាពផ្លូវចិត្តល្អប្រសើរ។

  • អ្នកជិតស្និទ្ធគួរលើទឹកចិត្តឱ្យពួកគេនិយាយអារម្មណ៍ដែលលាក់ទុកក្នុងចិត្ត បន្ទាប់មកស្ដាប់ការលើកឡើងរបស់ពួកគេ ដោយយកចិត្តទុកដាក់ ដោយមិនធ្វើឱ្យគេមានអារម្មណ៍ថាគ្មានសុវត្ថិភាព ឬត្រូវបានវាយតម្លៃ ឬវិនិច្ឆ័យ។
  • យកចិត្តទុកដាក់ថែសុខភាព តាមរយៈការហាត់ប្រាណ សម្មាធិ ការសរសេរកំណត់ហេតុ ឬក៏ធ្វើសកម្មភាពណាមួយ ដែលជួយគ្រប់គ្រងភាពថប់បារម្ភ និងការបាក់ទឹកចិត្ត។
  • ស្វែងរកជំនួយពីអ្នកជំនាញ ដែលអាចព្យាបាល ប្រឹក្សា និងផ្ដល់ថ្នាំក្នុងករណីចាំបាច់។

២. ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយសង្គម ៖ មនុស្សជំនាន់ Z បានកើត និងធំធាត់ឡើងក្នុងបរិយាកាសដែលរុំព័ទ្ធដោយប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យមនុស្សជំនាន់នេះ ងាយរងការគម្រាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត ការប្រៀបធៀបជីវិតគ្នាតាមបណ្ដាញសង្គម និងការបាត់បង់ភាពជឿជាក់លើខ្លួន​ឯង។ ដើម្បីដោះស្រាយបញ្ហាទាំងនេះ អ្នកជំនាញបានបង្ហាញគន្លឹះចំនួនបីចំណុច។

  • កាត់បន្ថយការលេងបណ្ដាញសង្គម និងចំណាយពេលធ្វើកិច្ចការ ដែលជួយឱ្យសុខភាពផ្លូវចិត្តប្រសើរឡើង។
  • លេងបណ្ដាញសង្គមដោយផ្ដោតលើជ្រុងវិជ្ជមានដូចជា តាមដានការផ្សព្វផ្សាយអំពីវិធីធ្វើឱ្យសុខភាពផ្លូវកាយ និងផ្លូវចិត្តប្រសើរឡើង និងការអភិវឌ្ឍផ្នត់គំនិតជាដើម។
  • បង្កើនការរៀន និងគិតបែបវិភាគ (Critical thinking) ដើម្បីមានសមត្ថភាពគ្រប់គ្រងការប្រើប្រាស់បណ្ដាញសង្គម។

៣. ភាពឯកោ និងការផ្ដាច់ខ្លួននៅម្នាក់ឯង ៖ បើទោះជាពិភពលោកបច្ចុប្បន្នងាយស្រួលបង្កើតទំនាក់ទំនងជាងមុន ប៉ុន្តែមនុស្សជំនាន់ Z ជារឿយៗគឺមានអារម្មណ៍ឯកា និងចង់ផ្ដាច់ខ្លួនពីសង្គម ហើយនៅម្នាក់ឯង។ ដូច្នេះ អ្នកជំនាញបានបង្ហាញវិធីសាស្ត្រចំនួន ៣ ដើម្បីគាំទ្រ និងជួយដល់ពួកគេ។

  • លើកទឹកចិត្តឱ្យពួកគេចូលរួមក្នុងសង្គម តាមរយៈការចូលរួមកម្មវិធីផ្សេងៗ ឬការធ្វើសកម្មភាពស្ម័គ្រចិត្ត។
  • លើកទឹកចិត្តឱ្យពួកគេ ទៅកន្លែងណាមួយ​ដែលគេគិតថា មានមនុស្សដែលមានចំណង់ចំណូលចិត្តស្រដៀង ឬដូចគ្នា ដើម្បីភ្ជាប់ទំនាក់ទំនង ឬធ្វើកិច្ចការអ្វីមួយជាមួយគ្នា។
  • ចូលរួមកម្មវិធីមនុស្សធម៌ ឬធ្វើសកម្មភាពណាមួយ ដែលអាចជួយអ្នកដទៃបាន ដើម្បីធ្វើឱ្យខ្លួនឯងដឹងពីតម្លៃរបស់ខ្លួន និងកាត់បន្ថយការចង់ផ្ដាច់ខ្លួនពីសង្គម។
រូបតំណាង។

៤. សម្ពាធក្នុងការសិក្សា និងអាជីព ៖ សម្ពាធដ៏ធំបំផុតរបស់មនុស្សជំនាន់ Z គឺត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ និងមានសមត្ថភាពគ្រប់គ្រាន់អាចប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងមានអាជីពមួយដែលអាចទទួលបានប្រាក់ចំណូលសមរម្យសម្រាប់ទ្រទ្រង់ជីវភាព។ ដើម្បីគ្រប់គ្រងសម្ពាធទាំង ២នេះ អ្នកជំនាញបានបង្ហាញគន្លឹះសំខាន់ៗចំនួន ៣ចំណុច។

  • កំណត់គោលដៅដែលមានលក្ខណៈជាក់ស្ដែង ដែលស្របនឹងសក្តានុពលរបស់ខ្លួនឯង ។ ម្យ៉ាងទៀត អ្នកជិតស្និទ្ធគួររំលឹកពួកគេថា តម្លៃរបស់ពួកគេមិនមែននៅលើភាពជោគជ័យក្នុងការសិក្សា ឬអាជីពនោះទេ។
  • រក្សាតុល្យភាពជីវិត និងការងារ ត្បិតថា ការសិក្សា និងការងារសំខាន់សម្រាប់ជីវិត ប៉ុន្តែការថែទាំសុខភាព សកម្មភាពកម្សាន្ត និងការសម្រាកលំហែក៏មានសារៈសំខាន់ដែរ។ ដូច្នេះ ចំណុចទាំងពីរនេះ មិនអាចខ្វះមួយណាបានឡើយ។
  • ស្វែងរកការណែនាំ និងតម្រង់ទិសសម្រាប់ការសិក្សា និងអាជីព ដើម្បីកាត់បន្ថយភាពមិនច្បាស់លាស់ ក្នុងការកំណត់គោលដៅជីវិត និងភាពតានតឹងដែលបណ្ដាលមកពីអនាគតដែលស្រពិចស្រពិល៕


About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។