បង្កើនផលិតភាពសិក្សា និងសមត្ថភាពផ្តោតអារម្មណ៍ តាមរយៈការបង្កើតបរិយាកាសផាសុកភាពនៅផ្ទះ

សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ គឺជាកត្តាដ៏មានឥទ្ធិពលបំផុតមួយ ដែលជំរុញទាំងលទ្ធផលសិក្សា និងប្រសិទ្ធភាពការងារ។ នៅពេលដែលយើងអាចផ្ចង់ស្មារតីបានល្អ នោះកំហុសនឹងត្រូវកាត់បន្ថយ ការងារនឹងដំណើរការទៅមុខដោយរលូន ហើយការជំរុញចិត្តឱ្យបន្តការខិតខំក៏នឹងកើនឡើងជាលំដាប់, តើបរិយាកាសបានរួមចំណែកយ៉ាងដូចម្តេចខ្លះ ក្នុងការជំរុញឱ្យសមត្ថភាព នៃការផ្តោតមានការកើនឡើង?

មិនថាលោកអ្នកកំពុងធ្វើការពីផ្ទះ ឬគ្រាន់តែចំណាយពេលវេលាសម្រាប់ការសិក្សាដោយខ្លួនឯងនោះទេ បរិយាកាស ដែលរុំព័ទ្ធជុំវិញខ្លួនមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់កម្រិតនៃការផ្តោតអារម្មណ៍របស់យើង។ ផ្ទះរបស់យើងគឺជាទីកន្លែងដែលយើងចំណាយពេលច្រើនបំផុត ដូច្នេះហើយការគិតគូរពីរបៀបរៀបចំបរិយាកាសឱ្យមានផាសុកភាព និងអំណោយផលដល់ការសិក្សា និងធ្វើកិច្ចការ កាន់តែជាកិច្ចការដែលមិនអាចមើលរំលងបានឡើយ។

តាមរយៈគេហទំព័រ All Saints បានបង្ហាញគន្លឹះមួយចំនួន ដែលលបង្ហាញថា ការបង្កើតបរិយាកផាសុកភាពនៅផ្ទះ ជាការបង្កើនផលិតភាពការសិក្សា និងការផ្តោត ដោយមានរៀបរាប់លម្អិតបន្ថែមនៅខាងក្រោម ៖

ឥទ្ធិពលនៃការរៀបចំបរិយាកាស ៖ ការរៀបចំផ្ទះ ឬកន្លែងស្នាក់អាស្រ័យបានល្អ បានរួមចំណែកមួយផ្នែកដ៏សំខាន់ក្នុងការបង្កើនអារម្មណ៍ស្ងប់ និងការផ្តោតកើនឡើងប្រសិនបើនៅផ្ទះមានការរៀបចំតុបតែងនូវរូបភាពពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជាពាក្យ ឬប្រយោគដែលជួយដាស់តឿនស្មារតី។ ជាងនេះទៅទៀត កន្លែងសិក្សានៅផ្ទះ គួរតែជាកន្លែងដែលមិនមានការរំខានពីមជ្ឈដ្ឋានខាងក្រៅ ឬដោយឧបករណ៍អេឡិចត្រូនិច និងជាកន្លែងដែលមានខ្យល់ចេញចូល ស្អាតអនាម័យ និងមានភាពងាយស្រួលក្នុងការចាប់កាន់សៀវភៅអាន ឬបរិយាកាសរុំពាត់ទៅដោយឧបករណ៍បង្កើនការសិក្សា និងការងារជាដើម ដូចជាប៊ិក ក្រដាស ផ្ទាំងគំនូរ កុំព្យូទ័រសម្រាប់ធ្វើការ និងអ៊ីនធឺណិតដើម្បីស្វ័យសិក្សាដោយខ្លួនឯងជាដើម។

កាត់ផ្តាច់ការរំខាន ៖ ដោយសារតែប្រភេទកិច្ចការ និងគោលដៅរបស់មនុស្សម្នាក់ៗ មានភាពខុសគ្នា ដូច្នេះការកាត់ផ្តាច់ការរំខាននៅត្រង់ចំណុចនេះ មិនមែនជាការគេចចេញឱ្យតែផុតពីមនុស្សកុះករនោះទេ ប៉ុន្តែគឺជាការចាប់ផ្តើមពីការកាត់ចោលសម្ភារៈដែលពុំចាំបាច់ និងពុំឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន ឬក៏សម្ភារៈដែលអាចផ្តល់ការរំខានដល់អារម្មណ៍។ ឧទាហរណ៍ដូចជា មិនរក្សាអាហារសម្រន់មិនមានសារធាតុចិញ្ចឹមទុកក្នុងបន្ទប់, មិន​ដាក់ទូរស័ព្ទក្បែរដៃនៅពេលដែលចង់ផ្តោតទៅលើការអាន, បិទទ្វារបន្ទប់ ឬបង្អួចដើម្បីកុំឱ្យមានសម្លេងនិយាយឬភ្លេងពីខាងក្រៅ និងការស្វែងរកការគាំទ្រពីអ្នកផ្ទះដោយការជជែកជាមួយក្រុមគ្រួសារឱ្យពួកគាត់បានដឹងពីពេលវេលាដែលត្រូវផ្តោតជាដើម។

ស្ងាត់ស្ងៀម និងផាសុកភាព ៖ បរិយាកាសនៅផ្ទះគឺជាកត្តាជំរុញដ៏ជិតស្និទ្ធមួយក្នុងការបង្កើនផលិតភាពនៃការសិក្សា ដូចនេះគួរមានកន្លែងជាក់លាក់មួយ ដូចជាតុរៀន ទូរដាក់សៀវភៅ ឬកន្លែងដែលមិនលាយឡំនឹងរបស់របរចម្រុះ ហើយមានសីតុណ្ហភាពសមល្មមដែលផ្តល់នូវផាសុកភាពបាន។ ជាងនេះទៅទៀតគួរមានការប្រើប្រាស់ភ្លើងពន្លឺបែបធម្មជាតិ មានកៅអីអង្គុយដែលនាំឱ្យឥរិយាបថល្អ ឬស្រួលត្រង់ខ្នង រួមទាំងការជ្រើសរើសពណ៌ពន្លឺដែលស្របនឹងចំណូលចិត្តដើម្បីបង្កើនអារម្មណ៍ឱ្យល្អ ហើយនៅពេលអារម្មណ៍ល្អ ផលិតភាពក៏នឹងកើនមានតាមនោះដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ មិនឆ្លង​កាត់ការប្រឡង ៣១៥កន្លែង ពី អ.ម.ត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត)

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...