៦វិធីតទល់អារម្មណ៍មិនមានសុវត្ថិភាពចំពោះខ្លួនឯង

ក្ដីមន្ទិលលើសលប់ ឬអារម្មណ៍មិនមានសុវត្ថិភាពចំពោះខ្លួនឯង (Insecure) កើតឡើងនៅពេលមិនបានថែទាំសុខភាពផ្លូវចិត្តដិតដល់ ឬភ្លេចគិតអំពីគុណតម្លៃខ្លួនឯង។ ចំពោះអ្នកដែលស្ថិតក្នុងស្ថានភាពបែបនេះតែងមានអារម្មណ៍សង្ស័យចំពោះសមត្ថភាពខ្លួនឯង ឬគិតថា ខ្លួនមិនល្អគ្រប់គ្រាន់ជានិច្ច។ គេហទំព័រ Verywellmind បានពន្យល់ថា អារម្មណ៍គ្មានសុវត្ថិភាពផ្នែកផ្លូវចិត្ត គឺជាបណ្តុំនៃផ្នត់គំនិតអវិជ្ជមាន ហើយមិនទុកចិត្តចំពោះខ្លួនឯងទាំងក្នុងទំនាក់ទំនង ការងារ ក្ដីស្រមៃ និងសមត្ថភាព រួមទាំងមិនទុកចិត្តចំពោះខ្លួនឯងថាអាចដោះស្រាយរឿងរ៉ាវដែលមិនធ្លាប់ប្រទះពីមុនៗ។

ចំណែក American Psychological Association បានឱ្យដឹងថា​ ការដែលខ្លួនឯងមានអារម្មណ៍មន្ទិល ឬគ្មានសុវត្ថិភាពផ្លូវចិត្ត  ជំរុញឱ្យមានអារម្មណ៍តានតឹង និងមិនសូវជាទុកចិត្តចំពោះអ្នកដទៃ ហើយថែមទាំងប៉ះពាល់ដល់ទំនាក់ទំនង និងបង្កឱ្យបាត់ទំនុកចិត្តចំពោះសមត្ថភាពដែលធ្លាប់មានពីមុន ឬមិនងាយសម្រេចបាននូវគោលដៅជីវិតដែលបានកំណត់។ បន្ថែមពីនោះក៏បណ្តាលឱ្យមិនពេញចិត្តចំពោះខ្លួនឯង មិនថាពណ៌សម្បុរស្បែក ឬអ្វីៗដែលមានពីធម្មជាតិ រួមទាំងមានអារម្មណ៍ភ័យៗ តានតឹង ថប់បារម្ភ និងមានក្ដីមន្ទិលស្ទើរតែគ្រប់ស្ថានការណ៍។

តើសម្គាល់អារម្មណ៍មិនមានសុវត្ថិភាពបានយ៉ាងដូចម្តេច? តាមរយៈ គេហទំព័រ Verywellmind ដដែលបានបន្តថា លក្ខណៈសម្គាល់មួយចំនួនរបស់មនុស្សដែលកំពុងតែប្រឈមនឹងអារម្មណ៍មិនមានសុវត្ថិភាពផ្លូវចិត្តមានដូចជា តែងតែគិតថាខ្លួនឯងមិនល្អគ្រប់គ្រាន់ សង្ស័យចំពោះសមត្ថភាពនិងគុណតម្លៃនៃខ្លួនឯង មានមន្ទិលចំពោះខ្លួនឯងរហូត មិនមានអារម្មណ៍ផាសុកភាពនិងទុកចិត្តក្នុងរឿងទំនាក់ទំនង មានអារម្មណ៍ថាខ្លាចគេបោះបង់ចោលឬផាត់ចេញ មានអារម្មណ៍ថាចូលមិនចុះនឹងសង្គម មើលឃើញតែចំណុចខ្វះខាតរបស់ខ្លួន មតិរិះគន់ក្លាយជាចំណុចមួយដែលមានភាពរស៊ើបខ្លាំង មិនជឿជាក់លើខ្លួនឯងថាអាចដោះស្រាយបញ្ហាលំបាកៗបាន មិនហ៊ានសាកល្បងថ្មីៗដើម្បីអភិវឌ្ឍន៍ខ្លួន ទាំងរឿងផ្ទាល់ខ្លួននិងអាជីពវិជ្ជាជីវៈ។

តើកត្តាសំខាន់ៗដែលបណ្តាលឱ្យមានអារម្មណ៍មិនសុវត្ថិភាពមានអ្វីខ្លះ? កត្តាសំខាន់ៗដែលបណ្តាលឱ្យបុគ្គល ឬក្រុមមនុស្សណាមួយកើតមាននូវអារម្មណ៍ដែលខ្វះសុវត្ថិភាពចំពោះផ្លូវចិត្តមានដូចជា មានរបួសផ្លូវចិត្តអ្វីមួយកាលពីកុមារភាព មានបទពិសោធន៍ទទួលបានទំនាក់ទំនងដែលគ្មានផាសុកភាព មិនជោគជ័យចំពោះដំណើរការណាមួយ (ការលែងលះ ទំនាក់ទំនងប្រេះឆា និងបាត់បងការងារជាដើម) ផ្តោតទៅលើការផ្តល់តម្លៃតាមរយៈមជ្ឈដ្ឋានខាងក្រៅ រួមទាំងបរិយាកាសសង្គម និងបរិបទវប្បធម៌តាមរយៈទីកន្លែងដែលបុគ្គលនីមួយៗធំធាត់មក។

អ្វីខ្លះជាផលប៉ះពាល់នៃអារម្មណ៍ដែលមិនមានសុវត្ថិភាព? ផលប៉ះពាល់នៃអារម្មណ៍ដែលគ្មានសុវត្ថិភាព ជះផលអវិជ្ជមានដូចជា ប៉ះពាល់ទៅដល់ទំនាក់ទំនងក្នុងការរស់នៅប្រចាំថ្ងៃ ដោយពេលខ្លះអ្នកដែលមានមិនមានអារម្មណ៍សុវត្ថិភាពចំពោះខ្លួនឯងអាចនឹងគិតសន្មតថាអ្នកដទៃមិនចូលចិត្ត ឬមិនចង់នៅក្បែរ។ មួយវិញទៀត វាក៏ប៉ះពាល់នឹងការពង្រឹងអាជីពវិជ្ជាជីវៈ បង្កនូវក្ដីមន្ទិល ភាពមិនច្បាស់លាស់ចំពោះអ្វីដែលកំពុងធ្វើ រួមទាំងមិនហ៊ានរុករក​ឱកាសថ្មីៗបន្ថែម។ ចំណែកការប៉ះពាល់ដ៏សំខាន់មួយទៀតនោះ គឺ មានបញ្ហាសុខភាពផ្លូវចិត្ត ដូចជា ស្រ្តេស តានតឹងរ៉ាំរ៉ៃ បាក់ទឹកចិត្ត ថប់បារម្ភ និងទទួលទានអាហារខុសប្រក្រតីជាដើម។

កត្តាដែលអាចកាត់បន្ថយ ឬដោះស្រាយជាមួយអារម្មណ៍មិនមានសុវត្ថិភាពមានអ្វីខ្លះ? បន្ទាប់ពីបានជ្រាបត្រួសៗរួចហើយនូវដើមចមដែលបណ្តាលឱ្យមនុស្សមានអារម្មណ៍មិនសុវត្ថិភាព ក៏ដូចជាផលប៉ះពាល់នៃអារម្មណ៍មិនមានសុវត្ថិភាព អ្វីដែលជាជំហានបន្ទាប់គឺការរិះរកគន្លឹះ និងដំណោះស្រាយដើម្បីកាត់បន្ថយអារម្មណ៍មិនមានសុវត្ថិភាពផ្លូវចិត្តដោយខ្លួនឯង ឬពឹងពាក់អ្នកជំនាញចិត្តសាស្រ្តបន្ថែម។

១. កំណត់បញ្ហាណាមួយដែលខ្លួនកំពុងប្រទះ ៖ មុននឹងដោះស្រាយអ្វីមួយគេតែងរកឱ្យឃើញនូវចំណោទបញ្ហាជាមុនសិន ដូច្នេះគួរយកចិត្តទុកដាក់ ឬរកនឹកនូវស្ថានភាពកន្លងមកដែលបង្កឱ្យមានរបួសផ្លូវចិត្ត ដោយការសរសេរទៅក្នុងក្រដាស ឬសរសេរចូលទៅក្នុងកំណត់ហេតុប្រចាំថ្ងៃ ធ្វើបែបនេះមិនត្រឹមតែជួយឱ្យរកឃើញឬសគល់នៃបញ្ហានោះទេ ប៉ុន្តែវាក៏សម្រួលដល់ការធ្វើសេចក្ដីឆ្លុះបញ្ចាំង និងការតាមដានអារម្មណ៍ដែលកើតមាន។

២. ជំនះផ្នត់គំនិតអវិជ្ជមាន ៖ កាត់ចោលនូវការនិយាយ ឬគិតអវិជ្ជមាន និងផ្ទៀងផ្ទាត់អារម្មណ៍ដែលកំពុងមាននៅខាងក្នុងចិត្ត។ ឧទាហរណ៍ថា ក្នុងកម្មវិធីសប្បាយៗមួយ មានមនុស្សមកប្រាប់អ្នកថា កុំរាំអីប្រយ័ត្នគេសើច អ្នកត្រូវគិតឡើងវិញថា ការរាំគឺជាចំណូលចិត្តនិងការកម្សាន្តរបស់អ្នកប៉ុណ្ណោះ ដូច្នេះមិនប៉ះពាល់ទៅកាន់ដទៃនោះទេ។

៣. ផ្តោតទៅលើចំណុចខ្លាំង ៖ ជាធម្មតានោះទេមនុស្សមានទាំងចំណុចខ្លាំង និងចំណុចខ្សោយ ខណៈចំណុចខ្លាំងរក្សាទុក ចំណុចខ្សោយអភិវឌ្ឍ និងប្រើប្រាស់ជាចំណុចខ្លាំងវិញ។ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែមានអារម្មណ៍មិនមានសុវត្ថិភាពផ្លូវចិត្ត ការផ្តោតទៅលើចំណុចខ្លាំងនៃខ្លួនឯងជាចំណុចសំខាន់ដែលគួរប្រតិបត្តិ។

៤. បង្កើនទំនុកចិត្ត ៖ ក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ៗ មានរឿងរ៉ាវជាច្រើនដែលបានឆ្លងកាត់ទាំងរឿងល្អ និងមិនល្អ ប៉ុន្តែដើម្បីបញ្ចៀសកុំឱ្យអារម្មណ៍មិនល្អកើតមានលើសលប់ សូមឧស្សាហ៍គិតទៅដល់ហេតុការណ៍ដែលនាំឱ្យលោកអ្នកមានមោទនភាព និងសកម្មភាពដែលសម្រេចបាននូវសមិទ្ធផលល្អៗជំនួសវិញ។

៥. បន្សាំខ្លួនជាមួយបរិយាកាសមិនមានផាសុកភាព ៖ ការងារថ្មី ជួបមនុស្សថ្មី មិនមែនសុទ្ធតែដូចការរំពឹងទុករបស់យើងរហូតនោះទេ ដែលចំណុចទាំងនេះហើយបង្កឱ្យមានអារម្មណ៍ម្យ៉ាងគឺខ្វះផាសុកភាព។ តែយ៉ាងណា ប្រសិនបើក្នុងស្ថានភាពខ្លះ តម្រូវឱ្យមានការប្រកួតប្រជែងថ្មីៗដើម្បីពង្រឹងសមត្ថភាព ឬប្រមូលឱកាសបន្ថែម ពុំគួររួញរាក្នុងការទទួលយក និងបន្សាំខ្លួនជាមួយស្ថានភាពដែលមិនមានផាសុកភាពដើម្បីឈានទៅជំហានបន្ទាប់ និងបង្កើនភាពរឹងមាំឱ្យបានប្រសើរជាងមុន។

៦. ប្រឹក្សាជាមួយអ្នកជំនាញសុខភាពផ្លូវចិត្ត ៖ ត្បិតថាមានគន្លឹះមួយចំនួនដែលអាចចាប់ផ្តើម និងអនុវត្តន៍ដោយខ្លួនឯងបានក៏ពិតមែន ប៉ុន្តែប្រសិនបើនៅតែប៉ះពាល់ដល់ទំនាក់ទំនង និងរារាំងដល់វិថីនៃការអភិវឌ្ឍសមត្ថភាពអាជីពវិជ្ជាជីវៈ គួរតែជួបជាមួយអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តជំនួសវិញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2025

តាមរយៈ គម្រោង S4C វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត ចូលសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញវិស្វកម្មអគ្គិសនី ចំនួន៤៥០កន្លែង ស​ម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...