វិធីសាមញ្ញៗដើម្បីកាត់បន្ថយភាពតានតឹង ដោយមិនចាំបាច់ចេះធ្វើសមាធិ

ការធ្វើសមាធិត្រូវបានគេដឹងជាទូទៅថា គឺជាវិធីមួយជួយកាត់បន្ថយការថប់បារម្ភ តានតឹង, តែយ៉ាងណា នៅមានវិធីសាស្រ្តជាច្រើនទៀត ដើម្បីគ្រប់គ្រងស្រ្តេសដោយមិនចាំបាច់ទាមទារឱ្យចេះពីរៀបធ្វើសមាធិនោះទេ។

ស្ថិតនៅក្នុងស្ថានភាព ដែលមានបន្ទុកការងារ ការបង់ថ្លៃវិក័យប័ត្រច្រើន និងការព្យាយាមរស់នៅឱ្យមានផាសុកភាព រួមទាំងសកម្មភាពប្រចាំថ្ងៃជាច្រើនបានរុញច្រានឱ្យមនុស្សកើននូវភាពតានតឹង។ មិនថាភាពតានតឹងកើតនៅក្នុងកាលទេសៈណាទេ អ្វីដែលសំខាន់គឺត្រូវទាញចិត្ត និងរិះរកវិធីដោះស្រាយត្រឡប់មកវិញដោយវិធីសាស្រ្តជាច្រើន ដូចជាពិគ្រោះជាមួយអ្នកជំនាញ និងការទទួលទានឱសថជាដើម។ យ៉ាងណាក៏ដោយ ការព្យាបាលតាមរយៈវិធីនេះ មិនមែនជាជម្រើសតែមួយនោះទេ យោងតាមគេហទំព័រ healthline បានបង្ហាញគន្លឹះ៨ចំណុចបន្ថែមក្នុងការដោះស្រាយជាមួយភាពតានតឹងទាំងនេះ ៖

១​. ស្រែកបញ្ចេញសំឡេងមកក្រៅ ៖ ការដែលមានឱកាសនិយាយទៅកាន់មិត្តស្និទ្ធស្នាលជារឿងមួយល្អហើយ ប៉ុន្តែនៅមានវិធីមួយដែលល្អជាងនេះទៀតនោះគឺ ស្រែកឱ្យឮៗចេញមកក្រៅ ដើម្បីជួយឱ្យអារម្មណ៍ដែលពោរពេញដោយភាពតានតឹងទាំងនោះ មានសភាពធូរស្រាល។

២. ធ្វើឱ្យរាងកាយមានសកម្មភាព ឬចលនា ៖ លំហាត់ប្រាណ គឺជាអ្វីដែលអ្នកចង់ធ្វើបន្ទាប់ពីខួរក្បាលត្រូវបានផ្ទុកនូវរឿងរ៉ាវជាច្រើន។ ចំពោះអ្នកដែលមិនមានទម្លាប់ក្នុងការធ្វើលំហាត់ប្រាណ លោកអ្នកអាចនឹងកំពុងបារម្ភអំពីបញ្ហាគាំងបេះដូង ភាពឈឺចាប់នៃរាងកាយក្រោយធ្វើឱ្យមានចលនាភ្លាមៗ។ យ៉ាងណាការធ្វើលំហាត់ប្រាណ វាបានជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាល និងកាត់បន្ថយភាពតាងតឹងបាន។ ដូច្នេះដើម្បីកាត់បន្ថយនូវភាពតានតឹង ការធ្វើលំហាត់ប្រាណគឺជាជម្រើសមួយដែលឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

៣. ប្រើប្រាស់ជាតិកាហ្វេអ៊ីនក្នុងសភាពសមល្មម ៖ ទទួលទានកាហ្វេ សូកូឡា ឬក៏ភេសជ្ជៈត្រជាក់ៗ ត្រឹមតែមួយកែវ ក៏ជាចំណែកជួយឱ្យលោកអ្នកមានអារម្មណ៍ប្រសើរ និងបង្កើនថាមពល ប៉ុន្តែក៏ត្រូវកំណត់បរិមាណក្នុងការទទួលទានដែរ។

៤. គេងឱ្យបានគ្រប់ម៉ោង ៖ ខណៈភាពមមាញឹកជាមួយនឹងកាលវិភាគជាច្រើន វាធ្វើឱ្យលោកអ្នកស្ទើតែមិនមានពេលគ្រប់គ្រាន់ ក្នុងការទទួលទានដំណេកនោះទេ ដែលកត្តានេះវាក៏បង្កនូវភាពតានតឹង។ ដូច្នេះដើម្បីទទួលបានដំណេកដែលល្អ មិនត្រឹមតែគេងឱ្យគ្រប់ចំនួនម៉ោងនោះទេ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់អំពីសកម្មភាពមុនពេលគេងផងដែរ ដោយត្រូវការរៀបចំកន្លែងគេងឱ្យបានស្អាតល្អ និងធ្វើឱ្យបរិយាកាសមុនពេលគេងមានភាពរីករាយ តាមរយៈការបង្កើតទម្លាប់ល្អៗមុនពេលចូលគេង ដូចជា អានសៀវភៅ ស្តាប់តន្រ្តី ដែលធ្វើយ៉ាងណាបង្កើនគុណភាព​នៃការគេង ក៏ជាហេតុនាំឱ្យពេលព្រឹកកាន់តែស្រស់ស្រាយផងដែរ។

៥. ច្រានចោលរឿងដែលមិនចាំបាច់ ៖ ការចេះពីរបៀបបដិសេធ និងហ៊ានបោះចោលសកម្មភាពដែលមិនចាំបាច់ វាមិនមែនជារឿងសាមញ្ញពេកនោះទេ ហើយបើក្នុងករណីលោកអ្នកហាក់ទទួលបាននូវអារម្មណ៍លើសចំណុះ និងមានកិច្ចការច្រើនដែលត្រូវទទួលខុសត្រូវ ឬក៏មានរឿងដែលត្រូវដោះស្រាយដោយខ្លួនឯងហើយ នោះការទទួលកិច្ចការដែលលើសដែនសមត្ថភាព បានបង្កឱ្យមានភាពតានតឹង។

៦. កុំទម្លាប់បង្អត់អាហារខ្លួនឯង ៖ ភាពធុញថប់ ពេលខ្លះជំរុញឱ្យអ្នកនឿយណាយនឹងអាហារ ឬក៏បរិភោគអាហារមិនល្អ តែយ៉ាងណាបើអ្នកបង្អត់អាហារខ្លួនឯង វានឹងកាន់តែបង្កឱ្យមានភាពតានតឹង និងធ្វើឱ្យអារម្មណ៍មិនល្អកាន់តែកើតមាន។ បន្ថែមពីការញ៉ាំ គឺចាំបាច់ត្រូវតែបរិភោគអាហារដែលមានសារធាតុ​​ចិញ្ចឹម និងអាហារដែលមានប្រូតេអ៊ីនគ្រប់គ្រាន់។

៧. ទុកចន្លោះសម្រាក ៖ ពេលខ្លះផ្លូវចិត្តមិនល្អ វាបណ្តាលមកពីគ្រប់គ្រងអារម្មណ៍មិនបានល្អ ហើយយើងមិនអាចធ្វើនូវសកម្មភាពគ្រប់យ៉ាងក្នុងពេលតែមួយនោះទេ ដូច្នេះត្រូវដឹងអំពីយុទ្ធសាស្រ្តដែលត្រូវសម្រាក ដោយកំណត់អំពីបញ្ហា និងពេលវេលា ក៏ដូចជាវិធីដោះស្រាយទៅនឹងបញ្ហាប្រឈមទាំងនោះ។

៨. រៀនរស់ក្នុងបច្ចុប្បន្នភាព ៖ ជាដំបូងត្រូវដាក់សំណួរ សួរខ្លួនឯង តើបច្ចុប្បន្ននេះ លោកអ្នកកំពុងតែគិតអំពីអ្វី? ឬក៏អ្នកកំពុងតែបារម្ភអំពីហេតុការណ៍ដែលមិនទាន់កើតមាន ឬក៏អ្នកកំពុងតែស្រ្តេសជាមួយស្ថានភាពសេដ្ឋកិច្ចនាពេលខាងមុខ? ឬក៏បារម្ភអំពីការកសាងគ្រួសារមួយ ដែលមានភាពពេញលេញ? បើចំណុចទាំងនេះជាចំណែកមួយនៃភាពមន្ទិលរបស់អ្នក នោះគឺមានន័យថា លោកអ្នកហាក់មិនបានចាប់អារម្មណ៍អំពីបច្ចុប្បន្នភាពនោះទេ។ ត្រង់ចំណុចនេះដែរគួរជ្រាបថា យើងមិនអាចគ្រប់គ្រងអំពីអនាគតកាលបាននោះទេ ដូច្នេះគឺយកចិត្តទុកដាក់អំពីការប្រើប្រាស់ពេលវេលាក្នុងពេលបច្ចុប្បន្នឱ្យបានល្អ តាមរយៈការថែទាំផ្លូវចិត្ត សមាធិ ជារួមគឺថែសុខភាពចិត្តនិងកាយឱ្យបានល្អតាមដែលអាចធ្វើបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាស​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ RMUTP ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2025

សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំ​សិក្សា​២០២៥។

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។