៦ តិចនិច បញ្ចូលទម្លាប់សិក្សាពេញមួយជីវិតទៅក្នុងការរស់នៅប្រចាំថ្ងៃ

ការសិក្សាពេញមួយជីវិតគឺជាដំណើរការនៃការស្វះស្វែងរកចំណេះដឹង ជំនាញ និងទស្សនៈថ្មីៗពេញមួយជីវិតរបស់អ្នក ទាំងតាមរយៈការអប់រំផ្លូវការ និងមិនផ្លូវការ ។ វាជួយឱ្យអ្នកអាចសម្របខ្លួនទៅនឹងការប្រែប្រួលនៃកាលៈទេសៈចំពោះមុខ ធ្វើឱ្យអនាគតការងារប្រសើរឡើង និងជំរុញឱ្យមានការអភិវឌ្ឍខ្លួនជាប្រចាំ។ ប៉ុន្តែតើគួរធ្វើដូចម្ដេច ដើម្បីធ្វើឱ្យការសិក្សាពេញមួយជីវិតក្លាយទៅជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក ដោយមិនមានអារម្មណ៍ថាតានតឹង និងការប្ដេជ្ញាចិត្តខ្ពស់? នេះគឺជាវិធីសាស្ត្រងាយៗចំនួន ៦ ដែលអ្នកអាចបញ្ចូលការសិក្សាពេញមួយជីវិតទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។

១. អានជាប្រចាំ និងឱ្យបានទូលំទូលាយ ៖ វិធីសាស្ត្រដែលសាមញ្ញ ងាយស្រួល និងរីករាយបំផុតមួយ ដើម្បីរៀនសូត្រអ្វីថ្មីៗ គឺការអានជាប្រចាំ និងឱ្យបាន​ទូលំទូលាយ។ ការអានឱ្យបានទូលំទូលាយក្នុងន័យនេះ ចង់សំដៅថា អ្នកអាចអានសៀវភៅ អត្ថបទព័ត៌មាន អត្ថបទចំណេះដឹងទូទៅ ឬផតខាស ដែលជា​ប់ទាក់ទងនឹងប្រធានបទដែលអ្នកចាប់អារម្មណ៍ ឬក៏ចង់ពង្រឹងបន្ថែម។ ក្រៅពីនេះអ្នកក៏អាចអានអត្ថបទប្រលោមលោក កំណាព្យ ឬជីវប្រវត្តបុគ្គលឆ្នើម ដែលអាចជួយឱ្យអ្នកអាចស្វែងយល់បន្ថែមអំពីទស្សនៈ វប្បធម៌ និងបទពិសោធន៍ផ្សេងៗ។ ការអានបានទូលំទូលាយអាចពង្រឹងសមត្ថភាពប្រើប្រាស់ពាក្យ ការគិតបែបត្រិះរិះ និងជំរុញទម្លាប់ចង់ចេះចង់ដឹង។

២. រៀនពីអ្នកដទៃ ៖ វីធីសាស្ត្រមួយទៀតដែលអាចជួយអ្នកបន្តរៀនសូត្រពេញមួយជីវិត​ គឺសង្កេត និងរៀនសូត្រពីអ្នកដទៃ។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះ តាមរយៈការសួរសំណួរ ការស្ដាប់ដោយយកចិត្តទុកដាក់នៅពេលអ្នកជំនាញណាម្នាក់និយាយ និងបើកចិត្តទទួលយកមតិកែលម្អពីមនុស្សជុំវិញខ្លួន។ ការរៀនសូត្រពីអ្នកដទៃ អាចជួយអ្នកឱ្យទទួលបានការយល់ដឹង ទស្សនៈ និងជំនាញថ្មីៗ លើសពីនេះអ្នកក៏អាចបង្កើតបណ្ដាញ និងពង្រឹងជំនាញទំនាក់ទំនងផងដែរ។

៣. ហ៊ានសាកល្បងធ្វើរឿងថ្មីៗ ៖ វីធីទីបី ដើម្បីបញ្ចូលទម្លាប់ការសិក្សាពេញមួយជីវិតទៅក្នុងការរស់នៅប្រចាំថ្ងៃ គឺការសាកល្បងធ្វើអ្វីដែលថ្មី។ អ្នកអាចអនុវត្តវិធីសាស្ត្រនេះ តាមរយៈការបង្កើតទម្លាប់ ឬចំណង់ចំណូលចិត្តថ្មី ចូលរៀនវគ្គអនឡាញថ្មីៗ ចូលរួមកម្មវិធីស្ម័គ្រ និងធ្វើដំណើរកម្សាន្តថ្មីៗ។ ការសាកល្បងធ្វើរឿងថ្មីៗ អាចជួយឱ្យអ្នកស្វែងរកឃើញចំណង់ចំណូលចិត្ត ទេពកោលស្យ និងភាពខ្លាំងរបស់ខ្លួនឯង ព្រមទាំងអាចចាកចេញពីតំបន់ស្រណុកសុខស្រួល (Comfort zone) របស់ខ្លួនឯងផងដែរ។

៤. ចំណាយពេលគិត និងឆ្លុះបញ្ចាំងពីអ្វីដែលបានរៀនសូត្រ ៖ ការសរសេរកំណត់ហេតុ អត្ថបទប្លក់នៅលើអ៊ីនធឺណិត ថតវីដេអូ ឬថតសំឡេង គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលបានរៀនសូត្រ។ ការអនុវត្តទម្លាប់នេះ អាចជួយឱ្យអ្នកវាយតម្លៃពីវឌ្ឍនភាពរបស់ខ្លួនឯង ចំណុចខ្វះខាត និងដឹងច្បាស់ពីសមត្ថភាពខ្លួនឯង។ ក្រៅពីចំណេះវិជ្ជមានដែលបានរៀបរាប់ទម្លាប់នេះ ក៏ជួយអ្នកពង្រឹងការចងចាំ បង្កើនភាពច្នៃប្រឌិត និងបង្ហាញគំនិត និងអារម្មណ៍បានល្អ។

៥. ព្យាយាមអនុវត្តនូវអ្វីដែលបានរៀនសូត្រ ៖ ដើម្បីចងចាំបានល្អនូវអ្វីដែលអ្នកបានរៀនសូត្រ និងទាញប្រយោជន៍ និងផលវិជ្ជមានពីចំណេះដឹងទាំងនោះប្រកបដោយប្រសិទ្ធភាព គឺអ្នកត្រូវតែអនុវត្តជាចាំបាច់។ ការអនុវត្តនូវអ្វីដែលបានរៀន គឺជាការធ្វើតេស្តចំណេះដឹង ជំនាញ និងអាកប្បកិរិយារបស់អ្នក ព្រមទាំងបង្កើតឱ្យមាននូវសមិទ្ធផលជាក់ស្ដែង ក្រោយពេលដែលបានរៀនសូត្រ។ ទម្លាប់នេះអាចបង្កើតផលវិជ្ជមានបានច្រើនសម្រាប់ជីវិតអ្នក។

៦. បើកចិត្តទទួលយកការរិះគន់ ក្នុងន័យស្ថាបនា៖ ការអនុវត្តទម្លាប់នេះ ជួយឱ្យអ្នកអាចកំណត់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងបានច្បាស់ជាងមុន។ ក្រៅពីនេះ វាជួយឱ្យអ្នករៀនសូត្រពីកំហុស អភិវឌ្ឍខ្លួនបានលឿន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

កម្មវិធី Kemitraan Negara Berkembang ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាជាច្រើនកន្លែងនៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2023

ភ្នំពេញ - ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតថ្នាក់អន្តរជាតិសិក្សានៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំសិក្សា២០២៣...

អាហារូបករណ៍​ ​១០០​%​ ​រៀន​ជំនាញ វិស្វកម្ម​ឧស្សាហកម្ម​ ​១២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​តេជោ​សែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2026

ក្រោមគម្រោងអភិវឌ្ឃន៍មុខជំនាញសម្រាប់សេដ្ឋកិច្ចនារពេលអនាគត (SFESDP) វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន នឹងផ្តល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2024

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...