វិធីសាស្ត្រ ៥ចំណុចកសាងប្រសិទ្ធភាពទំនាក់ទំនងឱ្យកាន់តែប្រសើររវាងម្តាយឪពុកនិងកូន

ទំនាក់ទំនងល្អរវាងម្តាយឪពុកនិងកូនជាទំនាក់ទំនងបង្កើតសុភមង្គលនៅក្នុងគ្រួសារ ព្រមទាំងជះឥទ្ធិពលវិជ្ជមានដល់ការលូតលាស់ប្រាជ្ញាស្មារតីរបស់កូន ។ កុមារដែលទទួលបានការអប់រំល្អពីម្តាយឪពុក រមែងអភិវឌ្ឍសមត្ថភាពខ្លួនបានលឿនរហ័សជាងកុមារដែលខ្វះភាពកក់ក្តៅពីគ្រួសារ ។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៥ចំណុចជួយឱ្យម្តាយឪពុកបង្កើនទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយកូន ដែលបានចុះផ្សាយរបស់មូលនិធិគាំពាកុមារ UNICEF របស់អង្គការសហប្រជាជាតិ ។
១. បង្ហាញក្តីស្រឡាញ់ពិតប្រាកដទៅកាន់កូន ៖ ជាការពិតម្តាយឪពុកគ្រប់រូបតែងផ្តល់ក្តីស្រឡាញ់ដ៏ធំធេងចំពោះកូន ។ ប៉ុន្តែដើម្បីបង្កើនក្តីស្រឡាញ់នេះឱ្យបានពេញលេញសម្រាប់កូន ម្តាយឪពុកត្រូវហ៊ានប្រាប់កូនពីមូលហេតុនៃក្តីស្រឡាញ់របស់ខ្លួន ។ មតិខ្លះយល់ថា បង្ហាញក្តីស្រឡាញ់ដោយប្រើពាក្យសម្តីទៅកូន ជាមូលហេតុនាំឱ្យកូនដឹងចិត្តមិនស្តាប់បង្គាប់ តែផ្ទុយទៅវិញរបៀបចិញ្ចឹមកូននៅក្នុងសតវត្សទី២១ បានបង្ហាញថា ការបង្ហាញពាក្យពេចន៍ដោយស្រឡាញ់ញឹកញាប់ ទៅកាន់កូន “ប៉ាម៉ាក់ស្រឡាញ់កូន” នឹងធ្វើឱ្យកូនទទួលបានភាពកក់ក្តៅ និងស្មោះត្រង់ជាមួយម្តាយឪពុក ។ ទន្ទឹមនឹងនិយាយទៅកាន់កូន ម្តាយឪពុកស្តាប់កូនដោយយកចិត្តទុកដាក់ដូចគ្នា ។

២. បង្កើតបរិយាកាសរីករាយជាមួយគ្នា ៖ បង្កើតបរិយាកាសរីករាយក្នុងគ្រួសារជួយឱ្យកុមារអភិវឌ្ឍទំនាក់ទំនងបានល្អជាមួយម្តាយឪពុក ។ បរិយាកាសរីករាយនៅក្នុងគ្រួសារ មានដូចជា បង្កើតល្បែងថាមពលរួមគ្នា ការសាកល្បងប្រកួតកីឡាជាមួយកូន ផ្តល់ឱកាសធ្វើកិច្ចការអ្វីមួយឱ្យកូន ពេលនោះអាចជួយឱ្យកូនអភិវឌ្ឍភាសាបានលឿនរហ័ស កុមារមានភាពក្លាហាននៅក្នុងគ្រួសារ ។
ស្របនឹងការបង្កើតបរិយាកាសរីករាយនេះ ម្តាយឪពុកក៏ត្រូវចេះប្រើភាសាដែលអាចយល់បានសម្រាប់កូន និងសមស្របតាមអាយុរបស់ពួកគេ ។ ម្តាយឪពុកត្រូវនិយាយភាសាច្បាស់លាស់ ជាក់លាក់ និងកុំប្រើពាក្យប្រមាថ ។ ការប្រើភាសាល្អជាគំរូល្អសម្រាប់កូនរបស់អ្នក ។ សូមចាំថា ការសន្ទនាគួរតែធ្វើឱ្យកូនតូចរបស់អ្នកមានអារម្មណ៍គោរព និងស្រឡាញ់ ។
៣. បង្រៀនកូនពីរបៀបស្វែងយល់អារម្មណ៍ ៖ ជួយកូនឱ្យអភិវឌ្ឍភាពវៃឆ្លាតខាងអារម្មណ៍ វាជារឿងសំខាន់សម្រាប់ពួកគេ ។ ប្រសិទ្ធភាពនៃទំនាក់ទំនងក្នុងគ្រួសារក៏ដូច្នេះដែរ គឺអាស្រ័យលើសមាជិកគ្រួសារគ្រប់រូបយល់ពីអារម្មណ៍ ឬយល់ពីចិត្តគ្នាទៅវិញទៅមក ។ ម្តាយឪពុកចាំបាច់ត្រូវពន្យល់ ឬបង្ហាញពីគុណសម្បត្តិនិងគុណវិបត្តិនៃកំហឹង ភាពរីករាយ សោកសៅ ការឈឺចាប់ និងអារម្មណ៍ភ័យខ្លាចទៅកាន់កូន ។ ឧទារហណ៍ ដូចជាឃ្លាថា ម្តាយយល់ពីអារម្មណ៍មួយនេះ, ម៉ែពុកនឹងរីករាយ ប្រសិនបើកូនស្រឡាញ់ការសិក្សា, កូនកុំបារម្ភប្រសិនបើធ្វើមិនទាន់បានល្អពេលនេះ, រឿងនេះជារឿងរបស់យើងទាំងអស់គ្នា… ។ ការយល់ពីអារម្មណ៍គ្នាទៅវិញទៅមក នឹងជួយឱ្យទំនាក់ទំនងកាន់តែជិតស្និទនៅក្នុងគ្រួសារ ។


៤. ការប្រើប្រាស់ពាក្យលើកទឹកចិត្ត ៖ ពាក្យលើកទឹកចិត្តសំខាន់ណាស់សម្រាប់សមាជិកគ្រួសារទាំងអស់ ។ ភ្ជាប់នឹងការស្វែងយល់ពីអារម្មណ៍របស់សមាជិកគ្រួសារ ពាក្យលើកទឹកចិត្តប្រៀបដូចជាឱសថដ៏សំខាន់នៅក្នុងគ្រួសារ ។ តើគួរប្រើពាក្យលើកទឹកចិត្តនៅពេលណា? ពាក្យពេចន៍ទាំងនេះ អាចប្រើនៅពេលកូនទទួលបានលទ្ធផលល្អពីការសិក្សា ឬពួកគេបានធ្វើកិច្ចការល្អប្រសើរអ្វីមួយ ។ ទន្ទឹមគ្នានេះ ពាក្យលើកទឹកចិត្តក៏អាចប្រើនៅពេលដែលកូន ឬសមាជិកគ្រួសារណាម្នាក់មិនសប្បាយចិត្តផងដែរ ។ ជាទូទៅវិធីសាស្ត្រចិញ្ចឹមកូនបែបវិជ្ជមាន ការលើកទឹកចិត្តជាសកម្មភាពចាំបាច់បំផុត ជំនួសឱ្យការស្តីបន្ទោស ឬការដាក់ទណ្ឌកម្មណាមួយ ។
៥. លើកទឹកចិត្តជៀសវាងផ្តល់សំណូក ៖ លេងសើចអាចជារឿងមែនទែន ហើយរឿងមែនទែន សូមកុំចាត់ទុកជារឿងលេងសើចសម្រាប់កូន ។ ត្រង់ចំណុចនេះ ម្តាយឪពុកចាំបាច់ត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះការផ្តល់រង្វាន់ទៅកាន់កូន ដែលជាថ្នូរនឹងសកម្មភាពអ្វីមួយ ។ រង្វាន់លើកទឹកចិត្តម្តាយឪពុកអាចផ្តល់ឱ្យកូនក្នុងរូបភាពគាំទ្រឱ្យកូនខិតខំប្រឹងប្រែងសិក្សារៀនសូត្រជារឿងល្អ តែផ្ទុយទៅវិញការផ្តល់រង្វាន់ញឹកញាប់ និងគ្រប់រូបភាពពេក អាចជាការផ្តល់សំណូកដល់កូនទៅវិញ ។ ការដោះដូររង្វាន់នេះនឹងជះឥទ្ធិពលពេញដំណើរជីវិតរបស់កូន ហើយមានតែការពន្យល់ពីគុណតម្លៃនៃអំណោយនីមួយៗទៅកាន់កូនតែប៉ុណ្ណោះ ទើបជាជម្រើសល្អសម្រាប់កូន ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍​សម្តេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​១០០ ​កន្លែង​ ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល ​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ​ ​(​AUPP​)​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​ ​សម្តេច​មហា​បវរធិបតី​ ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍ថ្នាក់បណ្ឌិត សិក្សា​នៅសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2024

កម្មវិធីអាហារូបករណ៍ Knight-Hennessy បានប្រកាស​ផ្តល់អាហារូបករណ៍​១០០% សម្រាប់ថ្នាក់បណ្ឌិតចំនួន១០០កន្លែង ទៅសិក្សា​នៅសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក ដោយ​មានផ្តល់​ថ្លៃសិក្សា...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...